ក្រុមហ៊ុនហាងទំនិញលក់រាយធំៗចំនួន២ នៅអាមេរិកនឹងបិទទ្វារ

ក្រុមហ៊ុនហាងទំនិញលក់រាយធំៗចំនួន២ នៅអាមេរិកនឹងបិទហាង ៨០០កន្លែង ក្រោយទប់នឹងការខាតលែងជាប់


ក្រោយពេលដែលសហរដ្ឋអាមេរិកមានវិបត្តិនៃការដូលរលំធនាគារ ហើយវិបត្តិអតិផរណានៅតែខ្ពស់ ទោះបីជាមានការកែលំអរបន្តិចក៏ដោយក៏នៅចុងខែមីនា ឆ្នាំ២០២៣ នេះ មានសេចក្តី រាយការណ៍ព័ត៌មានថ្មីៗនេះថា ក្រុមហ៊ុនប្រតិបត្តិការហាងទំនិញលក់រាយធំៗពីរបានកំពុងបិទហាងរបស់ខ្លួនសរុបដល់ទៅ ៨០០ កន្លែង ដោយសារតែគ្មានអ្នកទិញ ទប់ទល់នឹងការខាតបង់លែងជាប់។
ក្រុមហ៊ុនហាងទំនិញលក់រាយធំៗចំនួន២ នៅអាមេរិកនឹងបិទហាង ៨០០កន្លែង ក្រោយទប់នឹងការខាតលែងជាប់

តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានឲ្យដឹងថា ក្រុមហ៊ុនដែលគ្រប់គ្រងប្រតិបត្តិការហាងទំនិញលក់រាយដែលមានបញ្ហានេះ គឺក្រុមហ៊ុន Bed Bath & Beyond គ្រោងបិទចំនួន ៤០០ កន្លែង និង ក្រុមហ៊ុន Foot Locker គ្រោងបិទហាងចំនូន ៤០០ កន្លែងទៀតផងដែរ។

ម្ចាស់ទីតាំង និង អ្នកជំនាញអចលនទ្រព្យបានអះអាងថា ទីតាំងដែលក្រុមហ៊ុនទាំងពីរនេះគ្រោងនឹងបិទ គឺនឹងទំនេរ ពីព្រោះតែពេលនេះស្ថានភាពអាជីវកម្មរបស់ពួកគេកំពុងតែ មានបញ្ហាជាបន្តបន្ទាប់ ហើយប្រសិនបើទីតាំងហាងទំនិញទាំងនោះបិទ វាក៏ជាបញ្ហាសម្រាប់ សហគមន៍ប្រើប្រាស់ ទាក់ទងនឹងចំណាយ ក៏ដូចជាបញ្ហាតម្រូវការ និងបញ្ហាការងារធ្វើជាដើម។ល។

ក្រុមហ៊ុន Foot Locker បាននិយាយថា ខ្លួននឹងបិទហាងជិត ២០០កន្លែង នៅក្នុងផ្សារទំនើបកម្រិត C និង D និង ២០០ ហាងទៀតដែលដំណើរការនៅ ផ្សារទំនើបកម្រិត A និង B ។

លោក Jeff Kreshek អនុប្រធាននៃក្រុមហ៊ុន អចលនទ្រព្យ Federal Realty បានអះអាងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងនេះ វាគឺជាផលប៉ះទង្គិចចុងក្រោយថ្មីមួយដល់ពលរដ្ឋអាមេរិក ។

ក្រុមហ៊ុនលក់រាយនៅអាមេរិក គឺបានបង្កើន និងពង្រីកទីតាំងលក់ដូរនិងចែកចាយផលិតផលរបស់ពួកគេមានសម្ទុះខ្លាំងតាំងពី ពាក់កណ្តាលនៃសតវត្សទី ២០ ដើម្បីផ្គត់ផ្គង់ដល់ចំនួនកើនឡើងនៃជនជាតិអាមេរិក ដែលចាកចេញពីទីក្រុងទៅ ជាយក្រុង ប៉ុន្តែនៅពេលនេះ បញ្ហាកំពុងតែចោទឡើង ជាពិសេសគឺទាក់ទងនឹងប្រាក់ចំណូល ស្របពេលដែលអតិផរណាប្រចាំឆ្នាំកើនឡើង ថ្វីត្បិតតែប្រសើរជាងមុនបន្តិច ពោលគឺ ពី ៦,៤% មកនៅត្រឹម ៦%ក៏ដោយ ប៉ុន្តែ សភាពនៃផលប៉ះពាល់នៅតែមានខ្ពស់៕




អត្ថបទបន្ទាប់


អង់គ្លេសទទួលបានភ្លើងខៀវ ដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ហើយ

ព័ត៌មាន
តើចក្រភពអង់គ្លេសនឹងអាចសម្រេចគោលដៅចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរឬយ៉ាងណា? ក្រោយពីការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសបានព្យាយាម…

តើអ្វីនៅពីក្រោយយុទ្ធសាស្ត្រអព្យាក្រឹតរបស់ឥណ្ឌា លើជម្លោះនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន?

ព័ត៌មាន
ជាងមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅប្រទេសក្បែរខាងអ៊ុយក្រែន ប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ាបានជៀសវាងក្នុងការចូលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ