ពាណិជ្ជកម្មចិន-អូស្រ្តាលី-ស្រាក្រហម

ស្រាអូស្ត្រាលីនាំចេញទៅចិនដាំក្បាលចុះខ្លាំង ក្រោយចិនយកពន្ធជាង២០០%


ការនាំចេញស្រារបស់ប្រទេសអូស្ត្រាលី ទៅកាន់ចិនដីគោកបានដាំក្បាលចុះខ្លាំងស្ទើរតែគ្មានលេខដាក់ គ្មានបន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ពន្ធដល់ទៅជាង២០០% លើមុខទំនិញស្រាអូស្ត្រាលីកាលពីឆ្នាំមុន។ ជាក់ស្ដែង ការនាំចេញស្រាអូស្ត្រាលីទៅកាន់ប្រទេសចិននៅ៣ខែដំបូងនៃឆ្នាំ២០២១នេះ មានត្រឹមតែប្រមាណជាង ៩លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលកាលពី៣ខែដើមឆ្នាំ២០២០ មានដល់ទៅជាង ២៥០លានដុល្លារអាមេរិកឯណោះ ពោលគឺធ្លាក់ចុះប្រមាណ៩៦% ដែលវាជាការធ្លាក់ចុះដ៏សម្បើម។ នេះបើតាមអាជ្ញាធរអូស្ត្រាលី ដែលបានបញ្ជាក់នាពេលថ្មីៗនេះ។
ស្រាក្រហមរបស់អូស្រ្តាលីដែលបាននាំចូលទៅចិនកំពុងត្រួតពិនិត្យ - Xinhua
ដោយ

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ទីផ្សារ​នាំ​ចូល​ស្រា​ដ៏​ធំ​បំផុត​ពី​ប្រទេស​អូស្ត្រាលី ប៉ុន្ដែ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មានការ​ទាស់សម្ដី​គ្នា​ជា​បន្ដបន្ទាប់​នោះ នៅ​ខែ​មុន​នេះ អាជ្ញាធរ​ចិន​បាន​សម្រេច​ប្រកាស​បន្ដ​យកពន្ធ​លើ​ស្រា​នាំ​ចូល​ពី​អូស្ត្រាលី​ជាង ២០០% រហូត​ដល់​រយៈពេល​៥​ឆ្នាំ​។ នៅ​អំឡុង​ពេល​ការ​នាំ​ចេញ​ស្រា​ទៅ​ចិន​ដាំ​ក្បាល​ចុះ​ខ្លាំង អូស្ត្រាលី​ក៏​កំពុង​បង្កើន​ការ​នាំ​ចេញ​ទៅ​អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​នូ​វែ​ល​សេ​ឡង់​ផ​ដែរ​។

គេ​សង្កេត​ឃើញ​ថា ប្រទេស​ចិន និង​អូស្ត្រាលី នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កំពុង​ដំឡើង​ឫទ្ធ​ដាក់​គ្នា កាន់តែ​ខ្លាំង​ឡើង ពិសេស​គឺ​មានការ​ព្រលយ​នូវ​ពាក្យ​សម្ដី​តិះ​ទៀន​គ្នា​មិន​ឈប់​មិន​ឈរ​។ ជាក់ស្ដែង ថ្មី​ៗ​នេះ​ដែរ អូស្ត្រាលី​ក៏​ទើបតែ​បាន​លុប​ចោល​កិច្ចព្រមព្រៀង «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» ដែល​ខ្លួន​ធ្លាប់​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ចិន​នា​ពេល​កន្លង​មក​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង និង​បាន​ចេញ​មក​រិះគន់​អូស្ត្រាលី​យ៉ាង​ចាស់ដៃ ដោយ​ចិន​បាន​ហៅ​ទ​ង្វើ​របស់​អូស្ត្រាលី​នេះ ថា​ជា «​ការ​វាយប្រហារ​អត្តឃាត​» និង​បាន​ប្ដេជ្ញា​ថា នឹង​មាន​វិធាន​ឆ្លើយ​តប​ទៅ​អូស្ត្រាលី​វិញ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋហុងកុងសម្រុកទិញផ្ទះនៅអង់គ្លេសជាង ២ពាន់ខ្នងហើយ ក្រោយមានការប្រកាសផ្ដល់សញ្ជាតិ

ព័ត៌មាន
ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោយរដ្ឋាភិបាលចក្រភពអង់គ្លេសផ្តើមប្រកាសផ្តល់សញ្ជាតិឲ្យពលរដ្ឋហុងកុង គេសង្កេតឃើញនិន្នាការនៃការទិញផ្ទះនៅអង់គ្លេសរបស...

អាជ្ញាធរចិនពិន័យក្រុមហ៊ុន Tencent ជាង១,៥ ពាន់លានដុល្លារ

ព័ត៌មាន
ទើបតែបានប្រកាសផាកពិន័យក្រុមហ៊ុនយក្ស Alibaba ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនកំពុងតែរៀបចំផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយទៀតហើយ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ