អត្ថបទពាណិជ្ជកម្ម

ធនាគារប្រ៊ីដ ពង្រីកខ្លួនកាន់តែធំ ដោយដាក់ដំណើរការ សាខាថ្មីនៅសែនសុខ


ធនាគារ ប្រ៊ីដ ជាស្ថាប័នហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ និងមានចក្ខុវិស័យឈ្លាសវៃនៅកម្ពុជា មានមោទកភាពក្នុងការប្រកាស បើកដំណើរការផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតំាងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនគួឱ្យកត់សម្គាល់នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ។
ធនាគារប្រ៊ីដ ពង្រីកខ្លួនកាន់តែធំ ដោយដាក់ដំណើរការ សាខាថ្មីនៅសែនសុខ
ដោយ
អំពី Bridge Bank

កម្មវិធីនេះធ្វើឡើងក្រោមអធិបតេយ្យភាព អ្នក ឧកញ្ញ៉ា សៀ ដានីញ៉ែល អភិបាលនៃធនាគារប្រ៊ីដ លោក Richard Liew នាយយកប្រតិបត្តិ ធនាគារប្រ៊ីដ និងភ្ញៀវកិត្តិយស ដែលអញ្ចើញមកពីក្រុមហ៊ុនវើដ៏ប្រ៊ីដគ្រុប។

ការពង្រីកបណ្តាញសាខានេះ ជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារ និងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលងាយស្រួល សុវត្ថិភាពច្នៃប្រឌិត សម្រាប់អតិថិជននៅទូទាំងប្រទេស។ស្ថិតនៅតំបន់ដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ សាខាថ្មី សាខាសែនសុខ មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប សេវាកម្មអតិថិជនកាន់តែប្រសើរ និងមានសេវាធនាគារជាច្រើនប្រភេទដែលសមស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។ ចាប់ផ្ដើមពីការផ្តល់ជូនដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសសេវាធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណង ផ្តល់នូវបទពិសោធន៍ សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជន ។

លោក Richard Liew នាយកប្រតិបត្តិនៃ ធនាគារប្រ៊ីដ បានបង្ហាញពីភាពររីករាយ ចំពោះការពង្រីកសាខាថ្មីនេះថា ”ការបើកសាខាសែនសុខគឺជាជំហានមួយសំខាន់ក្នុងបេសកកម្មរបស់យើង ដើម្បីនាំយកនូវសេវាធនាគារដែលទំនើប អាចទុកចិត្តបាន និងផ្អែកលើតម្រូវការអតិថិជនក៏ដូចជាប្រជាជនកម្ពុជា។ សែនសុខជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងមានមោទកភាពក្នុង ការចូលរួមការអភិវឌ្ឍន៍មួយនោះក្នុងវិស័យហិរញ្ញវត្ថុ។ យើងរង់ចំាបម្រើអតិថិជនរបស់យើងជាមួយនឹងការប្តេជ្ញាចិត្ត ផ្តល់ជូនភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ដែលបង្ហាញពីឆន្ទះរបស់ធនាគារប្រ៊ីដ។

លោក Richard បានបន្ថែមថា ដើម្បីអបអរការបើកដំណើរការសាខាសែនសុខថ្មី ធនាគារប្រ៊ីដ មានផ្តល់ជូនកម្មវិធីពិសេស និងការដូរជាច្រើនសម្រាប់អតិថិជនថ្មី។ ការផ្ដល់ជូនរួមមានអត្ថប្រយោជន៍ ពិសេសសម្រាប់ការបើកគណនី និងសេវាពិសេសផ្សេងៗទៀត។ ធនាគារប្រ៊ីដ តែងតែខុសពីគេតាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់សេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម រួមទំាងសេវា ឥណទាន ដាក់ប្រាក់ និងសេវាផ្ទេរប្រាក់ សេវាបើកប្រា់បៀវត្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាសែនសុខ ដែលមានទីតាំងនៅផ្ទះលេខ ២៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨ ២០២ ៩៩៩




អត្ថបទបន្ទាប់


បើកគណនីបញ្ញើមានកាលកំណត់នៅលើ LOLC Mobile ងាយស្រួល សុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់!

ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC តែងតែស្វះស្វែងរកនូវមធ្យោបាយផ្ដល់សេវាហិរញ្ញវត្ថុកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ