អូស្ត្រាលីប្រតិកម្មនាវាចិនបាញ់ឡាស៊ែរដាក់

អូស្ត្រាលីប្រតិកម្មនឹងនាវាចិនបាញ់ឡាស៊ែរដាក់យន្តហោះក្នុងដែនអធិបតេយ្យខ្លួន


នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានចោទប្រកាន់ទីក្រុងប៉េកាំងអំពីទង្វើបំភិតបំភ័យបន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិនបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្តហោះស៊ើបការណ៍យោធាអូស្ត្រាលីកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង

ក្រសួងការពារជាតិ​អូស្ត្រាលី​បាន​និយាយ​ថា យន្តហោះ​ល្បាត​ដែនសមុទ្រ​ប្រភេទ P-8A ត្រូវ​បាន គេ​បាញ់​ឡាស៊ែ​រដាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន ខណៈ​ពេល​កំពុង​ហោះហើរ​ពីលើ​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី ដោយ​ការ​បាញ់​នេះ ត្រូវ​បាន​អូស្ត្រាលី​អះអាង​ថា គឺ​បាន​បាញ់​ចេញពី​នាវា​កងទ័ពជើងទឹក​ចិន​។ ក្រសួងការពារជាតិ​អូស្ត្រាលី​អះអាង​ថា ការ​បាញ់​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

នាយក​រដ្ឋមន្ត្រី ម៉ូ​រី​សុ​ន បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​នឹង​ទាមទារ​ការ​បកស្រាយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​។ ដោយឡែក មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មានការ​បកស្រាយ​ជា​សាធារណៈ​ណាមួយ​ពី​ភាគី​ចិន​នៅឡើយ​ទេ​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter Dutton ឯណោះ​វិញ​បាន​ហៅ​ឧបទ្ទវ​ហេតុនេះ​ថា ជា​ទ​ង្វើ​រំលោភ​បំពាន ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​អូស្ត្រាលី​។ 

គួរ​ជម្រាប​ថា មុន​មាន​ឧបទ្ទវ​ហេតុនេះ នាវា​របស់​ចិន​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងកើត ឆ្លងកាត់​សមុទ្រ​អា​រ៉ា​ហ្វូ​រ៉ា (Arafura Sea) ទើប​មាន​បញ្ហា​នេះ​កើតឡើង​តែ​ម្តង​។ សមុទ្រ​អា​រ៉ា​ហ្វូ​រ៉ា ស្ថិត​នៅ​ចន្លោះ​ឆ្នេរ​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី និង​ខាងត្បូង​ប្រទេស Papua New Guinea​។

សូម​រំឭក​ថា ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​គ្នា​ទៅ​វិញ​ញ​ទៅ​មក មិន​ដែល​ល្អូក​ល្អឺ​ន​នឹង​គ្នា​នោះ​ទេ ចាប់តាំងពី​ទីក្រុង​កង់​បេ​រ៉ា​បាន​ហាមឃាត់​ក្រុមហ៊ុន Huawei ពី​ការ​អភិវឌ្ឍន៍​បណ្តាញ​អ៊ីនធឺណិត 5G របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨ ក្រោយមក​ចិន​ចាប់ផ្តើម​បិទ​ការ​នាំ​ចូល​មុខទំនិញ​សំខាន់​ៗ​ពី​អូស្ត្រាលី​ដូច​ជា កប្បាស ស្រាក្រហម និង​ធ្យូងថ្ម​ជាដើម ស្រប​ពេល​ដែល​អូស្ត្រាលី​ចាប់ផ្តើម​បើក​កកាយ​ឲ្យ​គេ​ស៊ើបរក​ប្រភព​ដើម​កូ​វី​ដ​១៩​ផង​ដែរ​។ ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ បាន​ប្ដឹង​គ្នា​ទៅ​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកត្រៀមថវិកាចំនួន ៣៥០លានដុល្លារផ្ដល់ឲ្យអ៊ុយក្រែន ចំពេលស្ថានការណ៍កាន់តែតានតឹង

ព័ត៌មាន
បើទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិនៅអ៊ុយក្រែន ជាមួយនឹងប្រទេសរុស្ស៊ីកំពុងតានតឹងកាន់តែខ្លាំង និងអាចឈានដល់ការផ្ទុះសង្គ្រាមក្នុងពេលនណាមួយ ប៉…

មិត្តហ្វូន ប្រារព្ធខួប១៣ឆ្នាំ ជាមួយនឹងបេសកកម្មថ្មីដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធខួបទី១៣ឆ្នាំនៃការឈានជើងចូលទីផ្សារកម្ពុជារបស់ខ្លួន ជាមួយនឹងការដាក់ចេញនូវបេសកកម្មថ្មីមួយទៀត ដើម្បី «បង្កើតទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ