គោលនយោបាយគ្មានកូវីដជាជម្រើសល្អបំផុតសម្រាប់ចិន

ចិននៅតែប្តេជ្ញាបន្ដគោលនយោបាយគ្មានកូវីដ ទោះបីមេរោគបំប្លែងថ្មីអូមីក្រុងមិនសូវមានសភាពធ្ងន់ធ្ងរក្ដី


គោលនយោបាយ គ្មានកូវីដ១៩ នៅតែជាវិធីសាស្ត្រល្អបំផុតរបស់ប្រទេសចិន ទោះបីជាកូវីដ១៩អូមីក្រុង ហាក់បង្ហាញសភាពជំងឺមិនសូវជាធ្ងន់ធ្ងរក៏ដោយ និងស្របពេលដែលប្រទេសមួយចំនួនចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតនៃរលកឆ្លងអូមីក្រុងក្តី។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាជាន់ខ្ពស់ក្រុងប៉េកាំងមួយរូប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
គោលនយោបាយគ្មានកូវីដជាជម្រើសល្អបំផុតសម្រាប់ចិន
ដោយ

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ថា​តើ​រដ្ឋាភិបាល​ចិន​អាច​ពិចារណា​បន្ធូរបន្ថយ​វិធានការ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ដែរ​ឬទេ លោក លាំង វ៉ា​ន​នៀ​ន អតីតមន្ត្រី​គណៈកម្មការ​សុខភាព​ជាតិ និង​ជា​ប្រធាន​ក្រុម​អ្នកជំនាញ​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ចិន​អំពី​យុទ្ធសាស្ត្រ​នៃ​មេរោគ​ឆ្លង បាន​ឆ្លើយ​តប​ថា ប្រសិនបើ​យើង​ក្រឡេក​មើលជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ជា​លក្ខណ​សកល វា​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅឡើយ និង​មាន​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​នៅ​ក្នុង​កា​រវិ​វត្ត​របស់​ជំងឺ​នេះ​។

លោក លាំង វ៉ា​ន​នៀ​ន ព្រមាន​ថា អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​អូ​មី​ក្រុង បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន បន្ទាប់​ពី​បាន​ដក​ការ​គ្រប់គ្រង​តឹងរ៉ឹង​ចេញ​វិញ​។ ការ​និយាយ​ដូច្នេះ​របស់​មន្ត្រី​ក្រុង​ប៉េ​កាំ​ង ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​កូ​វី​ដ​១៩​អូ​មី​ក្រុង ដែល​មាន​កម្រិត​ឆ្លង​ខ្ពស់ ប៉ុន្តែ​មិនសូវ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​។

មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ចិន​រូប​នេះ បន្ត​ព្រមាន​ទៀត​ថា អូ​មី​ក្រុង​នឹង​ក្លាយជា​មេរោគ​បំប្លែង​ខ្លួន​ចម្បង ដែល​នឹង​ត្រួតត្រា​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ល្បឿន និង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​លឿន​។ លោក​បាន​និយាយ​ថា វិធានការ​ដែល​កំពុង​មាន​ស្រាប់​នៅ​ប្រទេស​ចិន​បាន​កាត់​បន្ថយ​ការ​រីក​រាលដាល​កូ​វី​ដ​១៩ យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​ធ្វើ​ឲ្យ​គេ​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាន់​ពេលវេលា​។

យ៉ាងណាមិញ​អ្នកវិភាគ​បាន​ចោទសួរ​ថា ជាមួយនឹង​ពលរដ្ឋ​ដល់​ទៅ​ជាង ១​ពាន់​២​រយ​លាន​នាក់​រួច​ទៅ​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច តើ​ចិន​ចង់​បន្ត​វិធានការ​ដ៏​តឹងរ៉ឹង​នេះ​ដល់​ពេល​ណា​ទៀត ស្រប​ពេល​ដែល​វិធានការ​ខាងលើ ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់ ខណៈ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ក៏​មាន​កាន់តែ​ធំ​ឡើង​ៗ​ដែរ​នោះ​។

ឆ្លើយ​តប​នឹង​នឹង​ការ​ចោទសួរ​ខាងលើ លោក លាំង វ៉ា​ន​នៀ​ន អតីតមន្ត្រី​គណៈកម្មការ​សុខភាព​ជាតិចិន បាន​អះអាង​ថា គោលនយោបាយ​នេះ គឺជា​ជម្រើស​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ប្រទេស​ចិន ជា​ពិសេស​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ដូច​គេ​និយាយ​ទេ ដោយសារ​ជាក់ស្តែង កាលពី​ឆ្នាំ​២០២១ ចិន​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP ដល់​ទៅ ៨,១%​។

សូម​ជម្រាប​ថា ជា​បណ្តើរ​ៗ​មាន​ប្រទេស​មួយ​ចំនួន បាន​ចាប់ផ្តើម​បន្ធូរ​ដៃ​នឹង​កូ​វី​ដ​១៩​អូ​មី​ក្រុង ក្រោយ​មើលឃើញ​ពី​ភាព​មិនសូវ​ជា​កាច​សាហាវ​របស់​វា​។ ជាក់ស្តែង ប្រទេស​ដូច​ជា អង់គ្លេស ថៃ និង​ដា​ណឺ​ម៉ាក បាន​ប្រកាស​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​រួច​ហើយ​កាលពី​ស​ប្តា​ហ៍​មុន​។ ក្នុង​នោះ ប្រទេស​ថៃ ក្បែរ​ខាង​កម្ពុជា ក៏​បាន​ប្រកាស​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពីរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំងរ​ចួ​ច មិន​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​លី​ស័ក​ទៀត​ទេ ពេល​ចូល​មក​ដល់​ទឹកដី​ថៃ ដែល​វិធានការ​នេះ នឹង​ផ្តើម​អនុវត្ត​ពី​ខែកុម្ភៈ​តទៅ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមជំរុញការស្តារឧស្សាហកម្មម្រេចឡើងវិញ ក្រោយជួបឧបសគ្គរាំងស្ទះអស់ជាច្រើនឆ្នាំ

ព័ត៌មាន
ក្រោយជួបឧបសគ្គមួយចំនួនដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុមិនអំណោចផល ក៏ដូចជាវិបត្តិជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវនេះប្រទេស…

ថៃលុបចោលសំណើពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ព្រោះខ្លាចរងការរិះគន់ពីពលរដ្ឋ

ព័ត៌មាន
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្របានសម្រេចផ្អាកផែនការសកម្មភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ