ទីផ្សារមាស

អ្នកជំនាញព្យាករថា មាសនឹងអាចហក់ឡើងដល់២៥០០ដុល្លារក្នុង១អោន នៅឆ្នាំ២០២៤នេះ


មាសដែលជាវត្ថុមានតម្លៃ និងកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារពិភពលោក ត្រូវបានអ្នកជំនាញក្នុងទីផ្សារមាសព្យាករថា នឹងអាចហក់ឡើងដល់២,៥០០ដុល្លារ ក្នុង១អោន(ដោយ១អោនស្មើនឹងជាង៨ជីមាស)នៅឆ្នាំនេះ ប្រសិនបើបញ្ហាអតិផរណា បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបន្តអូសបន្លាយ។ ទន្ទឹមនឹងហាងឆេងមាសកំពុងមានការកើនឡើង អ្នកជំនាញបានព្រមានពីការប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើអាជីវករទិញលក់មាស គ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញនាអំឡុងពេលនេះ។
ទីផ្សារមាស
ដោយ

លោក ជា សុធា អគ្គនាយក និងជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានគូសបញ្ជាក់ថា តម្លៃមាសតែងប្រែប្រួលនៅពេលដែលពិភពលោកមានការប្រឈមមុខនឹងភាពតានតឹង។ ជាក់ស្ដែងភាពតានតឹងដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យមាសឡើងថ្លៃខ្ពស់ជាប្រវត្តិសាស្រ្តក្នុងរយៈពេល២០ឆ្នាំមកនេះ។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្នអ្នកជំនាញរូបនេះរំពឹងថា មាសដែលជាលោហៈធាតុមានតម្លៃ និងកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារពិភពលោកអាចនឹងឡើងថ្លៃដល់២,៥០០ដុល្លារ ក្នុង១អោននៅឆ្នាំនេះ ខណៈបច្ចុប្បន្នមានតម្លៃជាង២ពាន់៣រយដុល្លារក្នុង១អោន។ ការរំពឹងបែបនេះ ដោយសារអ្នកជំនាញរូបនេះផ្អែកទៅលើការកើនឡើងនៃអតិផរណា និងការកើនឡើងកម្តៅសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា ដែលនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ហើយតម្លៃមាសនឹងកើនឡើង។

​សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងថ្លៃជាថ្មី កាលពីដើមខែមេសា និងខែឧសភាឆ្នាំ២០២៤ នេះ ពោលគឺមាសមួយតម្លឹងត្រូវបានលក់ចេញក្នុងតម្លៃជាង២ពាន់៨រយដុល្លារ។ ការហក់ឡើងខ្ពស់នៃហាងឆេងមាសនៅលើទីផ្សារនេះ ត្រូវបានអ្នកជំនាញអះអាងថា វាបានកើតឡើងដោយសារតែការប្រែប្រួលស្ថានភាពភូមិសាស្រ្តនយោបាយរបស់ពិភពលោក។ទន្ទឹមគ្នានេះ អ្នកជំនាញបានព្រមានដែរថា បញ្ហានេះអាចនឹងធ្វើឱ្យអាជីវករទិញលក់មាស ប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើពួកគេគ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ យល់ព្រមផ្ដល់ទិដ្ឋាការ១០ឆ្នាំ សម្រាប់ជនបរទេសដែលធ្វើការនៅច្រករបៀងសេដ្ឋកិច្ចខាងកើត

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផ្ដល់ទិដ្ឋាការពិសេសរយៈពេល ១០ ឆ្នាំសម្រាប់នាយកប្រតិបត្តិ និងអ្នកជំនាញដែលបម្រើការងារនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតន…

តើអាម៉េរិក អាចប្រើរបាំងពន្ធ ដើម្បីរំាងខ្ទប់លំហូរផលិតផលចិន ចូលទីផ្សារខ្លួនបានដែរឫទេ?

ព័ត៌មាន
របាំងពន្ធដែលរដ្ឋាភិបាលអាម៉េរិក បានដាក់សម្ពាធលើមហាយក្សចិន តាំងពីជំនាន់លោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន នៅមិនទាន់អាចរាំងខ្ទប់លំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ