អង់គ្លេស និងកាណាដា

អង់គ្លេស និងកាណាដា ប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំងដែរ


ក្រោយពេលដែលអាមេរិកជាបងធំ បានធ្វើពហិការការទូត មិនបញ្ជូនមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយនេះរួចមក គេសង្កេតឃើញថា ប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកមួយចំនួន បានប្រកាសធ្វើពហិការការទូតដូចគ្នា ជាបន្តបន្ទាប់។
អង់គ្លេស និងកាណាដា ប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក
ដោយ

ជាក់ស្ដែង ក្រោយ​ពេល​អូស្ត្រាលី បាន​ប្រកាស​ថា​នឹង​មិន​បញ្ជូន​មន្ត្រី​ការទូត​របស់​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ចិន មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវនេះ អង់គ្លេស និង​កា​ណា​ដា​ឯណោះ​វិញ បាន​ប្រកាស​ដែរ​ថា ពួក​គេ​នឹង​ធ្វើ​ពហិការ​ការទូត ដោយ​មិន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្រុង​ប៉េ​កាំ​ង​ដូច​គ្នា​ដែរ ខណៈ​ដែល​ខាង​ភាគី​ចិន​វិញ បាន​ហៅ​ការ​ធ្វើ​ពហិការ​ការទូត​របស់​ប្រទេស​ទាំង​អស់នេះ​ថា គឺជា​ការ​កេង​ចំណេញ​នយោបាយ និង​ជា​ការ​ធ្វើ​យុទ្ធនាការ​លាប​ពណ៌​មក​លើ​ប្រទេស​ចិន​តែ​ម្ដង​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដំបូង​គេ នៅ​ស​ប្ដា​ហ៍​នេះ បាន​ប្រកាស​ពី​ការ​ធ្វើ​ពហិការ​ការទូត ចំពោះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​នេះ ក្រោម​ហេតុផល​ថា មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ចិន​។ ការ​ប្រកាស​ឡើង​របស់​អា​មេ​រិ​ក​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ គឺ​ចិន និង​អា​មេ​រិ​ក បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​។

ក្រោយ​ពី​អា​មេ​រិ​ក​ប្រកាស​ធ្វើ​ពហិការ​ការទូត ប្រទេស​ចិន​ឯណោះ​វិញ នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ក៏​បាន​ព្រលះ​ចំ​ៗ​ទៅ​កាន់​អា​មេ​រិ​ក​ដែរ​ថា អា​មេ​រិ​ក​ត្រូវ​សង​ត្រឡប់​មក​វិញ​ក្នុង​តម្លៃ​ណាមួយ ចំពោះ​ការ​សម្រេចចិត្ត​របស់​ខ្លួន ហើយ​ចិន​ក៏​បាន​ព្រមាន​ទៀត​ថា នឹង​ចាត់វិធានការ​ប្រឆាំង​តបត​ទៅ​អា​មេ​រិ​ក​វិញ ប៉ុន្ដែ មិន​ទាន់​បញ្ជាក់​លម្អិត​ពី​វិធានការ​នេះ​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ ថ្មី​ៗ​នេះ​ដែរ នាយក​រដ្ឋមន្ត្រី កា​ណា​ដា លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង នឹង​បានដឹង​អំពី​ការ​ព្រួយបារម្ភ​ជា​យូរ​មក​ហើយ​របស់​ប្រទេស​លោក​ខាងលិច អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។ ដូច្នេះ វា​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​ទេ ដែល​លោក​ខាងលិច​សម្រេចចិត្ត​មិន​បញ្ជូន​តំណាង​មន្ត្រី​ការទូត​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ប៉េ​កាំ​ង​នោះ​។

ការ​ប្រកាស​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​បែប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បន្ថែម​ភាព​តានតឹង​កាន់តែ​ខ្លាំង​ថែម​ទៀត ទៅ​លើ​ទំនាក់ទំនង​រវាង​កា​ណា​ដា និង​ចិន ដែល​បច្ចុប្បន្ន​កំពុង​មាន​ភាព​អាប់អួរ​រួច​ទៅ​ហើយ​នោះ រាប់​ចាប់​តាំង ពី​កា​ណា​ដា​បាន​ចាប់​ឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ទៅ​តាម​ការ​ដីការ​របស់​សហរដ្ឋអាមេរិក​មក​ម្ល៉េះ​។ ជុំវិញ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កា​ណា​ដា​ឯណោះ​វិញ ក៏​បាន​ចោទ​លោក ចា​ស្ទី​ន ទ្រូ​ដូ ថា​បាន​និយាយ​ខុស​ពី​ការ​ពិត​។

ដោយឡែក នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន​វិញ ថ្មី​ៗ​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា អង់គ្លេស​ក៏​នឹង​មានការ​ធ្វើ​ពហិការ​ការទូត​ចំពោះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ដូច​គ្នា​ដែរ ដោយ​អង់គ្លេស​មិន​ចាត់​ឲ្យ​រដ្ឋមន្ត្រី និង​មន្ត្រី​ផ្សេង​ទៀត​ចូលរួម​នោះ​ឡើយ​។ ទោះ​យ៉ាងណា ភាគី​ចិន​វិញ ក៏​បាន​អះអាង​ដែរ​ថា ខ្លួន​មិន​បាន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​ឲ្យ​ចូលរួម​នោះ​ដែរ​។

ស្ថានទូត​ចិន​នៅ​កា​ណា​ដា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ផ្អែក​ទៅ​លើ​ភាព​លម្អៀង​ខាង​មនោ​គម​វិជ្ជា ក៏​ដូច​ជា​ការ​កុហក​បោកប្រាស់ និង​ពាក្យ​ចចាមអារ៉ាម កា​ណា​ដា និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​នយោបាយ ដោយ​មានការ​ប៉ុនប៉ង ដើម្បី​រំខាន​ដល់​ដំណើរការ​រលូន​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​។ ស្ថានទូត​ចិន បាន​សង្កត់ធ្ងន់​ទៀត​ថា សកម្មភាព​ស្ដែង​ចេញ​នូវ​ភាព​ច្របូកច្របល់​របស់​ប្រទេស​លោក​ខាងលិច​ទាំង​អស់នេះ ធ្វើ​ឲ្យ​ពួក​គេ​ស្ទើរតែ​រក​មិន​បានការ​គាំទ្រ​ណាមួយ​ឡើយ ហើយនឹង​ត្រូវ​បរាជ័យ​ថែម​ទៀត​ផង​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយដំណឹងល្អថា វ៉ាក់សាំងទប់ទប់ អូមីក្រុងបាន តម្លៃប្រេងកើនតម្លៃបន្ដិចមកវិញភ្លាម

ព័ត៌មាន
កាលពីជិតពីរសប្តាហ៍មុនដោយសារតែការព្រួយបារម្ភ ពីការផ្ទុះឡើងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង តម្លៃប្រេងបានធ្លាក់ចុះថ្លៃ ១០ដុល្លារអាមេរិ…

ពិតជាមិនធម្មតាមែន ! បុរី មេគង្គ លែន បានឈ្នះពានរង្វាន់អចលនទ្រព្យ អ្នកអភិវឌ្ឍគំនិតច្នៃប្រឌិតបានល្អដាច់គេ ទូទាំងទ្វីបអាស៊ីប្រចាំឆ្នាំ២០២១

ព័ត៌មាន
កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្ត និងប្រកាសជ័យល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ