អត្ថបទក្រុមហ៊ុន

ពិតជាមិនធម្មតាមែន ! បុរី មេគង្គ លែន បានឈ្នះពានរង្វាន់អចលនទ្រព្យ អ្នកអភិវឌ្ឍគំនិតច្នៃប្រឌិតបានល្អដាច់គេ ទូទាំងទ្វីបអាស៊ីប្រចាំឆ្នាំ២០២១


កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្ត និងប្រកាសជ័យលាភីកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។ នេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកយើងបានយកឈ្នះអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើនជាង១០ប្រទេស ព្រមទាំងទទួលបានជ័យលាភីល្អដាច់គេប្រចាំទ្វីបអាស៊ី។
បុរី មេគង្គ លែន បានឈ្នះពានរង្វាន់អចលនទ្រព្យ អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតបានល្អដាច់គេ ទូទាំងទ្វីបអាស៊ី ប្រចាំឆ្នាំ ២០២១

តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការនៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៊ី Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១។ 

គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជ័យលាភីទ្វីបអាស៊ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន២ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្តជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះពិតជាសមិទ្ធផលដ៏គួរឱ្យកោតសសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍអចលនទ្រព្យប្រទេសកម្ពុជាយើងទៅលើ គុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់ ។

កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៊ីនេះ គឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជ័យលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពិនជាដើម ។ល។ ហើយការវាយតម្លៃនេះ គឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជ័យលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៊ី។ ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនា វីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស និងកាណាដា ប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំងដែរ

ព័ត៌មាន
ក្រោយពេលដែលអាមេរិកជាបងធំ បានធ្វើពហិការការទូត មិនបញ្ជូនមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប…

លោកចូ បៃឌិន អះអាងថាពិភពលោកបច្ចុប្បន្នកំពុងគំរាមកំហែងកាន់តែខ្លាំងពីសំណាក់របបផ្តាច់ការ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី០៩ខែធ្នូ បានចាប់ផ្តើមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យសម្រាប់រយៈពេលពីរថ្ងៃ ក្រោមការចូលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ