ថាមពលឥន្ធនៈ

អ្នកជំនាញព្រមានថា អង់គ្លេសនឹងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់១៧ពាន់លានដុល្លារ បើរដ្ឋដំឡើងពន្ធលើប្រេងឥន្ធនៈ និងឧស្ម័ន


រដ្ឋាភិបាលចក្រភពអង់គ្លេស គ្រោងបង្កើនពន្ធលើប្រាក់ចំណេញក្នុងវិស័យប្រេងឥន្ធនៈ និងឧស្ម័នពី៣៥% ទៅ៣៨% ដែលធ្វើឲ្យមានការព្រមានពីផលប៉ះពាល់ដ៏សម្បើមដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយព្រមានថា បើគម្រោងការណ៍នេះត្រូវបានដាក់ចេញមែន នោះចក្រភពអង់គ្លេសនឹងប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលមានតម្លៃរហូតដល់ប្រមាណ១៧ពាន់លានដុល្លារ និងធ្វើឱ្យប៉ះពាល់ដល់ការងារប្រមាណ៣ម៉ឺន៥ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ថាមពលឥន្ធនៈ
ដោយ

លោក ដេវីត វាយហូស (David Whitehouse) នាយកប្រតិបត្តិក្រុមហ៊ុន Offshore Energies UK បានព្រមានថា ចក្រភពអង់គ្លេសនឹងប្រឈមនឹងការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់១៧ពាន់លានដុល្លារពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ បើរដ្ឋាភិបាលរបស់ប្រទេសនេះពិតជាដំឡើងពន្ធលើវិស័យប្រេងឥន្ធនៈ និងឧស្ម័នមែននោះ។ អ្នកជំនាញរូបនេះអះអាងថា នៅពេលរដ្ឋាភិបាលដំឡើងពន្ធ​នោះ ចង់ ឬមិនចង់ក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះនឹងដំឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័នដូចគ្នា ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងការវិនិយោគរបស់ក្រុមហ៊ុននានា។ ក្រៅពីខាតបង់សេដ្ឋកិច្ច ផែនការដំឡើងពន្ធនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ប្រជាពលរដ្ឋប្រមាណ៣ម៉ឺន៥ពាន់នាក់ផងដែរ។

ពាក់ព័ន្ធនឹងគម្រោងដំឡើងពន្ធនេះ អ្នកនាំពាក្យក្រសួងរតនាគារចក្រភពអង់គ្លេស បាននិយាយថា រដ្ឋាភិបាលប្ដេជ្ញានឹងពិភាក្សាក្នុងន័យស្ថាបនាជាមួយឧស្សាហកម្មប្រេង និងឧស្ម័ន ជុំវិញគម្រោងការបង្កើនពន្ធនេះ។ នៅក្រោមផែនការរបស់រដ្ឋាភិបាលអង់គ្លេស ពន្ធលើប្រាក់ចំណេញក្នុងវិស័យថាមពល និងឧស្ម័ន នឹងត្រូវដំឡើងពី៣៥% ទៅ៣៨% ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដូច្នេះអត្រាពន្ធសរុបលើប្រាក់ចំណេញ ដែលក្រុមហ៊ុនប្រេងឥន្ធនៈ និងថាមពលនៅចក្រភពអង់គ្លេសត្រូវរ៉ាប់រងនោះត្រូវបានគេរំពឹងថានឹងឡើងដល់៧៨%។

លោក ដេវីត វាយហូស បាននិយាយថា ការកែប្រែពន្ធលើថាមពល នឹងធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ដែលបានដាក់ចេញកន្លងមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយវាក៏នឹងកាត់បន្ថយការរួមចំណែករបស់វិស័យឧស្សាហ៍កម្មថាមពលចំពោះសេដ្ឋកិច្ចចក្រភពអង់គ្លេសផងដែរ។ លោកបានអះអាងថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ចក្រភពអង់គ្លេសបានបង់ពន្ធលើសអត្រាពន្ធសាជីវកម្មនៃវិស័យផ្សេងទៀតដល់ទៅ៣ដងឯណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកជំនាញថា ថៃអាចក្លាយជាគូប្រជែងធំរបស់ម៉ាកាវ និងសិង្ហបុរី ប្រសិនបើប្រទេសនេះអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនាពេលខាងមុខ

ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា អាចក្លាយជាគូប្រជែងដ៏ធំរបស់ម៉ាកាវ និងសិង្ហបុរី ប្រសិនបើប្រទេសនេះអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនាពេល…

យុគសម័យ នៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតជិតឈានដល់ទីបញ្ចប់ ក្រោយធនាគារកណ្ដាលទូទាំងពិភពលោកត្រៀមបញ្ចុះអត្រាការប្រាក់

យុគសម័យនៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រជិតឈានដល់ទីបញ្ចប់ហើយ ខណៈដែលធនាគារកណ្ដាលនានាទូទាំងពិភពលោកត្រៀម ឬ បន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ