អ្នកអភិវឌ្ឍន៍ខុនដូ

អ្នកអភិវឌ្ឍន៍ខុនដូមួយចំនួន ចាប់ផ្ដើមសម្លឹងឃើញឱកាសវិនិយោគខុនដូតម្លៃទាប


កន្លងមកការអភិវឌ្ឍខុនដូច្រើនតែមានការអភិវឌ្ឍនៅក្នុងតំបន់កណ្ដាលក្រុង និងតម្លៃខ្ពស់ ប៉ុន្ដែ ថ្មីៗនេះ អ្នកអភិវឌ្ឍន៍មួយចំនួនបានងាកមករកការអភិវឌ្ឍខុនដូ នៅតំបន់សក្ដានុពលជាយរាជធានីភ្នំពេញវិញ ដើម្បីផ្គត់ផ្គង់សម្រាប់ពលរដ្ឋដែលប្រាក់ចំណុលទាប និងមធ្យមអាចមានលទ្ធភាពទិញបាន។
នាពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងខុនដូ ជា សារ៉ន
ដោយ

ជាក់ស្ដែង ក្រុមហ៊ុនជា សារ៉ន ដែលជាក្រុមហ៊ុនក្នុងស្រុក បានបង្កើតគម្រោងខុនដូតម្លៃសមរម្យត្រឹមជាង១ម៉ឺនដុល្លារជាលើកដំបូងនៅកម្ពុជា។ គោលបំណងនៃការបង្កើតខុនដូតម្លៃសមរម្យនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុននេះអះអាងថា គឺចង់ជួយដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានចំណូលមធ្យម និងក្រោមមធ្យម អាចមានលទ្ធភាពទិញខុនដូសម្រាប់រស់នៅ។

នាពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងខុនដូ ជា សារ៉ន កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុបបានគូសបញ្ជាក់ថា គម្រោងខុនដូ ជា សារ៉ន ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូលរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដើម្បីប្រជាជន។ ព្រោះគម្រោងខុនដូនេះផ្តោតលើអតិថិជនគោលដៅ ដែលមានចំណូលមធ្យម និងក្រោមមធ្យម ខុសប្លែកពីគម្រោងខុនដូដទៃ ដែលផ្តោតលើអ្នកមានចំណូលលើមធ្យម និងជនបរទេស។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ជា សារ៉ន គម្រោងខុនដូរបស់លោក មានតម្លៃត្រឹមតែ១ម៉ឺន៥ពាន់ដុល្លារក្នុង១យូនីតតែប៉ុណ្ណោះ។ មូលដែលជំរុញឲ្យលោកឧកញ៉ាបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកឧកញ៉ា ចង់ជួយដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរកស៊ីក្រៅប្រព័ន្ធ ដែលមានចំណូលកម្រិតទាបអាចមានលទ្ធភាពទិញខុនដូសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលបន្ទប់ ឬផ្ទះសម្រាប់រស់នៅ។

ពាក់ព័ន្ធស្ថានភាពទីផ្សារ លោកឧកញ៉ា ជា សារ៉ន អះអាងថា គម្រោងខុនដូតម្លៃសមរម្យ ជា សារ៉ន ទទួលបានការកក់ និងបញ្ជាទិញពីអតិថិជនយ៉ាងច្រើនលើសការរំពឹងទុក សម្រាប់ការបើកលក់មួយរយៈកន្លងមកនេះ។ កត្តានេះបានធ្វើឲ្យ លោកឧកញ៉ា ហាក់គ្មានការព្រួយបារម្ភចំពោះវិបត្តិកូវីដ-១៩ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទិញលក់ខុនដូក្នុងគម្រោងនេះនោះទេ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះនៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញឲ្យបានច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា គម្រោងខុនដូ ជា សារ៉ន មានទីតាំងស្ថិតនៅខុនដូ ជា សារ៉ន ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងនេះមាន១២អគារ ស្ថាបនាលើផ្ទៃដី៣ម៉ឺន៤ពាន់ម៉ែត្រការ៉េ ជាមួយទុនវិនិយោគប្រមាណ៥០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


អាមេរិកប្រកាសអាសន្នផ្នែកសុខភាពសារណៈ ចំពោះករណីឆ្លងរាលដាលនៃជំងឺអុតស្វា

ព័ត៌មាន
ក្រសួងសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ សីហាថា សហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈ ចំពោះការឆ្លងរីករាលដាលនៃជំងឺអ…

ជប៉ុនផ្ដល់កម្ចីជាង៣៨០លានដុល្លារសម្រាប់កម្ពុជាអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន ដែលមានទំហំទឹកប្រាក់ប្រមាណ ៣៨៣លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មី នៅកំពង់ផែក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ