ការសាងសង់ស្ពានអាកាសថ្មើរជើង

ស្ពានថ្មើរជើងស្ដុបសន្ធរមុខ នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរ


សាលារាជធានីភ្នំពេញគ្រោងនឹងបើកឲ្យដំណើរការស្ពានថ្មើរជើងដែលមានទីតាំងនៅស្តុបសន្ធរមុខ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរដាក់ឲ្យដំណើរការ ខណៈដែល កាសាងសង់ស្ពានថ្មើរជើងផ្សារដើមគរសម្រេចបាន៩៥%ហើយ។
ស្ពានថ្មើរជើងស្ដុបសន្ធរមុខ នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរ(រូបភាព សាលារាជធានី)
ដោយ

អ្នកនាំពាក្យ​សា​សា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ឆាប់​នេះ​អាជ្ញាធរ​នឹង​បើក​ឲ្យ​សាធារណជន​ប្រើប្រាស់​ស្ពាន​ថ្មើរជើង​ថ្មី​មួយទៀត នៅ​តំបន់​សន្ធរ​មុខ នៅ​ក្រោយ​ពេល​ដែល​ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គរ​រួចរាល់​១០០%​។

លោក​បាន​បញ្ជាក់​ថា​ទៀត​ថា ជា​គម្រោង​សាលា​រាជធានី​ភ្នំពេញ អាច​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ២៥​ទីតាំង​ទៀត បន្ទាប់​ពី​បញ្ចប់​គម្រោង​នៅ​ស្ពាន​ថ្មើរជើង​ស្តុ​ប​សន្ធរ​មុខ តែ​គម្រោង​ទាំង​ថ្មី​ៗ​ទាំងនោះ មិន​ទាន់​កំណត់​ច្បាស់លាស់​ទេ ព្រោះថា ត្រូវ​មានការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​មានការ​សាងសង់​នៅ​តំបន់​ណាមួយ​។

គួរ​បញ្ជាក់​ថា ការ​ស្ថាបនា​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន​(​ស្តុ​ប​សន្ធរ​ម៉ុ​ក មហាវិថី​ម៉ៅ​សេ​ទុង​កែង​ប្រសព្វ​នឹង​មហាវិថី​កម្ពុជា​ក្រោម​) និង​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គ នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង គឺ​បាន​បើក​ការដ្ឋាន​ដំណាលគ្នា​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ម៉ៅ​ការ​សាង់​ដោយ​ក្រុមហ៊ុន Space Media ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅ​មក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​។

សូម​ជម្រាប​ថា សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ២៥​ទីតាំង​ទៀត ខ​:​ណ​ពេល​នេះ​ស្ពាន​អាកាស​ថ្មើរជើង​មាន​ចំនួន​៥​ទីតាំង​ហើយ គឺ​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​សាលា​ជម្ពូ​វ​ន្ត័​ចំនួន​២ នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង​ចំនួន​១ នៅ​ជិត​សា​លាស​ន្ឋ​ម៉ុ​ក​ចំនួន​១ និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារ​ដើម​គរ​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ឆាប់​ៗ​នេះ​៕

None



អត្ថបទបន្ទាប់


ស្ថាប័នរូបិយវត្ថុសិង្ហបុរីទម្លាក់ការព្យាករសេដ្ឋកិច្ចសិង្ហបុរីដល់ដក ៥,៨% ក្នុងឆ្នាំនេះ

បើតាមការស្ទង់មតិ ដែលរៀបចំឡើងដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលចេញលទ្ធផលនៅក្នុងថ្ងៃនេះផ្ទាល់តែម្តង បានបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចប្រទេសសិង្ហប…

ទីផ្សារចិន ក្លាយជាខ្នងបង្អែកធំសម្រាប់ការនាំចេញផ្លែឈើពីបណ្ដាប្រទេសអាស៊ាន

បណ្ដាប្រទេសអាស៊ានមួយចំនួនរួមមានថៃ វៀតណាម ហ្វីលីពីន រួមទាំងកម្ពុជាផងដែរនោះ កំពុងប្រជែងគ្នាក្ដាប់ឱកាសក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ