វារីអគ្គិសនី

ចិន ជះលុយជាង១៦៧ពាន់លានដុល្លារសាងសង់រោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក និងជាធុងនៃប្រភពវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក បានជះលុយរហូតដល់ជាង១៦៧ពាន់លានដុល្លារអាម៉េរិកសាងសង់រោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោកនៅតំបន់ទីបេ ភាគនិរតីនៃប្រទេស។ រោងចក្រនេះ បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វារីអគ្គិសនី
ដោយ

គម្រោងវារីអគ្គិសនីខ្នាតយក្សតម្លៃជាង១៦៧ពាន់លានដុល្លារអាម៉េរិករបស់​ចិន ដែលស្ថិតនៅតំបន់ទំនាបទន្លេ យ៉ាងឡាង ក្នុងតំបន់ស្វយ័តទីបេ ភាគនិរតីនៃប្រទេស បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ។ នេះបើតាមការអះអាងរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន កាលពីចុងសប្តាហ៍មុន។ ក្រោយគម្រោងនេះបញ្ចប់ការសាងសង់ វានឹងក្លាយជាគម្រោងវារីអគ្គិសនីធំបំផុតនៅលើពិភពលោក ដោយមានតួប៊ីនផលិតអគ្គិសនីនៅផ្នែកខាងលើចំនួន៥ ហើយថាមពលដែលផលិតបាននឹងយកទៅផ្គត់ផ្គង់ជាចម្បងសម្រាប់ការប្រើប្រាស់ខាងក្រៅ និងតម្រូវការក្នុងស្រុក។

គម្រោងវារីអគ្គិសនីខ្នាតយក្សនេះ ត្រូវបានដំណើរការសាងសង់ដោយក្រុមហ៊ុន China Yajiang Group ហើយក្រុមហ៊ុននេះក៏នឹងទទួលខុសត្រូវលើប្រតិបត្តិការរបស់រោងចក្រនេះផងដែរ។ បច្ចុប្បន្នទំនប់វារីអគ្គិសនី ដែលធំជាងគេបំផុតរបស់ពិភពលោក គឺទំនប់ សាន់យ៉ា (Sanxia) ដែលខាងបស្ចិមប្រទេសស្គាល់ថា ទំនប់វារីអគ្គិសនី ចច បី (Three Gorges) ដែលមានទីតាំងនៅទន្លេ យ៉ាងសេ ក្នុងខេត្ត បឺប៉ី ភាគកណ្តាលប្រទេសចិន។ ទំនប់វារីអគ្គីសនី ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ នេះ អាចផលិតថាមពលអគ្គិសនីបានជាង២២លានគីឡូវ៉ាត់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីផ្សារទំនិញជជុះនៅអង់គ្លេស ត្រូវបានព្យាករថា នឹងហក់ឡើងដល់ទំហំជាង៨ពាន់លានដុល្លារនៅឆ្នាំនេះ

ទំនិញជជុះ ដែលមានការពេញនិយមប្រើប្រាស់នៅតាមបណ្តាប្រទេសក្រីក្រ ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នោះ ពេលនេះវាហាក់មានការពេញនិយមប្រើប្រាស់នៅ…

មេភូមិភាគ២របស់ថៃ គំរាមបិទប្រាសាទតាមាន់ធំមិនឱ្យពលរដ្ឋខ្មែរចេញចូលចំនួន៧ថ្ងៃ ដែលធ្វើឱ្យជម្លោះព្រំដែនកាន់តែតានតឹង

មេបញ្ជាការយោធភូមិភាគទី២របស់ប្រទេសថៃលោក បោនស៊ីន ផេដក្លាង (Boonsin Padklang) បានគំរាមបិទប្រាសាទតាមាន់ធំមិនឱ្យមានការចេញចូលចំនួន៧ថ្ងៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ