សេដ្ឋកិច្ចចិន

អ្នកជំនាញព្រមានថា គោលនយោបាយទប់ស្កាត់កូវីដ១៩តឹងរ៉ឹងពេក នឹងធ្វើឲ្យសេដ្ឋកិច្ចចិនដើរយឺតជាងសេដ្ឋកិច្ចអាមេរិក


ក្រោយមើលឃើញពីសម្ទុះឆ្លងកូវីដ១៩នៅក្នុងប្រទេសចិន ពិសេសក្នុងទីក្រុងពាណិជ្ជកម្មសំខាន់ៗ គួបផ្សំនឹងគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងបំផុត ដែលគេស្គាល់ថាជាគោលនយោយបាយ «កូវីដ១៩ស្មើសូន្យ» របស់ប្រទេសចិននោះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានប៉ាន់ស្មានថា ចិនអាចនឹងមានកំណើនសេដ្ឋកិច្ចត្រឹម៣%ប៉ុណ្ណោះ ក្នុងពេញមួយឆ្នាំ២០២២។
សេដ្ឋកិច្ចចិនដើរក្រោយសេដ្ឋកិច្ចអាមេរិក?
ដោយ

អត្រាកំណើន​ដែល​បាន​ព្យាករ​នេះ ជា​អត្រា​ដ៏​ស្តួចស្តើង​បំផុត បើ​ធៀប​នឹង​កំណើនសេដ្ឋកិច្ច​ចិន​កាលពី​ពេល​មុន​ៗ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មហា​យក្ស​សេដ្ឋកិច្ច​លេខ​២​ក្នុង​លោក​មួយ​នេះ មាន​សេដ្ឋកិច្ច​ដើរ​យឺត​ជាង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ការ​បិទ​ខ្ទប់​ក្នុង​ទីក្រុង​សៀង​ហៃ គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការ​រំខាន​ដល់​សេដ្ឋកិច្ច​ចិន​។ ការ​ឆ្លង​ថ្មី​មាន​ទំនោរ​កើនឡើង​ថែម​ទៀត បើ​ទោះបីជា​នៅ​ថ្ងៃ​ទី​០១​ឧសភា​តួលេខ​បាន​ធ្លាក់​ចុះ​បន្តិច​វិញ​ក្ដី​។ យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​ជាង​៤០% នៃ​ក្រុង​សៀង​ហៃ នៅ​តែ​ត្រូវ​បាន​រដ្ឋអំណាច ហាមឃាត់​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ ដែល​វា​បាន​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​វិស័យ​ផលិតកម្ម ការ​បញ្ជា​ទិញ​ថ្មី និង​ការ​ផ្គង់​ផ្គង់​បាន​ធ្លាក់​ចុះ​។

ផល​រំខាន​មិន​ត្រឹម​ធ្លាក់​លើ​ពលរដ្ឋ និង​ក្រុមហ៊ុន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បរទេស​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន ពិសេស​នៅ​សៀង​ហៃ​ដែល​កំពុង​បិទ​ខ្ទប់ ក៏​ត្រូវ​ប្រទះ​នឹង​បញ្ហា​ដែរ​។ ជាក់ស្តែង​រោងចក្រ​អេ​ឡិច​ត្រូ​និករ​បស់​ជប៉ុន បាន​បិទទ្វារ​ចាប់តាំងពី​ដើម​ខែមេសា​មក​ម្ល៉​៉េះ​។

កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​បាន​ចេញផ្សាយ​ស​ន្ទ​ស្សន៍ ការ​ទិញ​ផលិតផល និង​ស​ន្ទ​ស្សន៍​សកម្មភាព​អាជីវកម្ម​សម្រាប់​ខែមេសា ដែល​សុទ្ធសឹងតែ​មាន​ទំនោរ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ខែមីនា​។ ស​ន្ទ​ស្សន៍​ទាំង​ពីរ បាន​ធ្លាក់​ចុះ​ក្រោ​៥០​ពិន្ទុ អស់​ពេល ពីរ​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ដែល​ប្រការ​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន មាន​សកម្មភាព​ធ្លាក់​ទាប​បំផុត​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០២០ នៅ​ពេល​ដែល​កូ​វី​ដ​១៩​ចាប់ផ្តើម​រីក​រាលដាល​ជា​លើក​ដំបូង​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​វិធានការ​ទល់​ទល់​នឹង​កូ​វី​ដ​១៩​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង បាន​ពង្រីក​វិសាលភាព គ្រប់​ដណ្តប់​កាន់តែ​ធំ​ទៅ​ៗ​។ នៅ​ទីក្រុង​ប៉េ​កាំ​ង អ្នក​ដែល​ចង់​ចូល​ក្នុង​រដ្ឋធានី​មួយ​នេះ ត្រូវ​បង្ហាញ​លិខិតបញ្ជាក់​ថា អវិជ្ជមាន​កូ​វី​ដ​១៩ តាម​រយៈ​ការ​ធ្វើតេស្ត PCR ក្នុង​រយៈពេល ៤៨ ម៉ោង​។ នៅ​តំបន់​ដាច់​ស្រយាល អាជ្ញាធរ​បាន​ផ្តើម​បិទ​ខ្ទប់​ភ្លាម​ៗ បើ​ទោះបីជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​តែ​ម្នាក់​ក្តី​។

ក្រោម​ការ​ដឹកនាំ​ដោយ​បុរស​ខ្លាំង ស៊ី ជី​ន​ពីង ដែល​ប្រកាន់ខ្ជាប់​មិន​ដក​ដៃ​នោះ​ទេ នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩ បាន​ដាក់​សម្ពាធ​លើ​រដ្ឋអំណាច​តាម​តំបន់​ឲ្យ​អនុវត្ត​វិធានការ​ខាងលើ​ដោយ​មិន​ស្ទាក់ស្ទើរ ដោយសារ​ភ័យ​ខ្លាច​ពី​ការ​ដាក់​ទោសទណ្ឌ និង​រង​ពិន័យ​ករណី​បន្ធូរ​ដៃ និង​ធ្វើ​ឲ្យ​មានការ​រាលដាល​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង​ថែម​ទៀត​។

នៅ​ចំពោះ​មុខ​ស្ថានការណ៍​នេះ ធនាគារកណ្តាល​អា​មេ​រិ​កបាន​ទម្លាក់​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​សម្រាប់​ឆ្នាំ ២០២២​មក​នៅ​ត្រឹម ៤,២% ដោយសារ​ការ​រឹតត្បិត​នៃ​កូ​វី​ដ​១៩​។ គេ​បាន​ប៉ាន់​ប្រមាណ​ថា ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់ ដូច​ជា​ការ​បិទ​ខ្ទប់​មាន​កាន់តែ​ទូលំទូលាយ​ជាង​នេះ កំណើន​នឹង​ថយ​ចុះ​មក​ត្រឹម ៣,៥%​។

យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​ចិន នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​។ ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្ត​ចិន កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​បញ្ជាក់​ពី​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលដៅ​កំណើន ៥,៥% នៅ​ឆ្នាំ​២០២២​។ ប៉ុន្តែ​សុទិដ្ឋិនិយម​ពេក​បែប​នេះ ត្រូវ​បាន​អ្នកវិភាគ​លើក​ឡើង​ថា ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ដែល​មាន​ស្ថិរភាព គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ប្រជាប្រិយភាព​លោក​ស៊ី ជី​ន​ពីង សម្រាប់​បន្ត​កាន់​អំណាច​អាណា​ត្តិ​ទី​បី ដែល​នឹង​ក្លាយជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​នៅ​ក្នុង​ប្រទេស​ចិន​។ គេ​នឹង​ដឹង​ពី​លទ្ធផល​នេះ នៅ​ក្នុង​សមាជ​គណ​បក្សកុម្មុយនិស្ត​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ប្រទេស​ចិន​ខាង​មុខ​នេះ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងពិភាក្សាជុំវិញអំពីវិធីសាស្ត្រការពារទ្រព្យសម្បត្តិរបស់ធនាគារធំៗ ពីទណ្ឌកម្មរបស់អាមេរិក

ព័ត៌មាន
និយតករចិនបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយធនាគារក្នុងស្រុក និងបរទេសដើម្បីពិភាក្សាអំពីរបៀប ដែលពួកគេអាចការពារទ្រព្យសម្បត្តិ និងទ្រពសកម្មនៅក្រ…

ហេតុអ្វីសេដ្ឋកិច្ចរុស្ស៊ីអាចនឹងធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្ម ហើយមិនអាចពឹងផ្អែកលើចិននិងឥណ្ឌាបានទាំងស្រុង?

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងហ៊ុមព័ទ្ធជុំជិត ដោយទណ្ឌកម្មពីសំណាក់ប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសប្រទេសមហាអំណាចធំៗនៅលោកខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ