ទន្លេ​មេគង្គ

អង្គការ​ WWF ថា ការ​មិន​ឱ្យ​មាន​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​និង​ធម្មជាតិ


អង្គការ WWF បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​នេះ ថា ផែនការ​ថាមពល​មេ រយ:ពេល​១០ឆ្នាំ ដែល​ត្រូវ​បាន​អនុម័ត​ថ្មីៗ​នេះ ដោយ​មិន​ឱ្យ​មាន​ការកសាង​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​និង​ធម្មជាតិ។
អ្នកនេសាទ​ចែវទូក​ នៅ​លើ​ទន្លេមេគង្គ ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ។
ដោយ

លោក វិចទ័រ ហ្សូនា អគ្គនាយក​ថាមពល​នៅ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ កាលពី​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​២០២០​នេះ ថា ប្រទេស​កម្ពុជា​នឹង​មិន​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ថ្មី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ទេ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ហើយ​នឹង​ពិនិត្យ​ឡើងវិញ​នូវ​គោល​នយោបាយ​ជាតិ​របស់​ខ្លួន​ក្នុង​ការស្វែងរក​ថាមពល​ពី​ធ្យូង​ថ្ម ឧស្ម័ន​ធម្មជាតិ និង​ព្រះអាទិត្យ​វិញ។

លោក វិចទ័រ ហ្សូនា បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើតាម​ការសិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ទីប្រឹក្សា​ជប៉ុន​ដែល​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរស្វែងរក​ថាមពល​​ពី​ប្រភព​ផ្សេងៗ​ទៀត។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF បាន​និយាយ​ថា “ការរក្សា​លំហូរ​ទន្លេ​មេគង្គ​ក្រោម​នៅ​ក្នុង​កម្ពុជា គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ប្រសើរ​បំផុត​សម្រាប់​ទាំង​មនុស្ស​និង​ធម្មជាតិ ហើយ អង្គការ WWF សូម​កោត​សរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​ចិត្ត​មិន​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​និង​ផ្ទុយ​ទៅវិញ ស្វែងរក​ប្រភព​ថាមពល​ផ្សេងទៀត​ ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។”

លោក សេង ទៀក បាន​និយាយ​បន្ត​ថា “អង្គការ WWF បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​នូវ​ផែនការ​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ជាប្រព័ន្ធ ដែល​ជំរុញ​ជម្រើស​ថាមពល​ស្អាត​និង​កកើត​ឡើង​វិញ​ ដែល​រួមចំណែក​ដល់​គោលដៅ​ថាមពល​របស់​ប្រទេស​ដោយ​មិន​ធ្វើ​ឱ្យខូច​ដល់​ទន្លេ​ហូរ​ដែល​នៅ​សល់​របស់​កម្ពុជា"៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ

ព័ត៌មាន
ផែនការមេសម្រាប់វិស័យថាមពលរយៈពេល១០ឆ្នាំ (២០២០ដល់ ២០៣០ ) របស់កម្ពុជា ដែលបានអនុម័តថ្មីៗនេះ គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេ…

រយៈពេលជិត ៤០ម៉ោង ទំនិញ​ជាង​៥០០​កុងតឺន័រ បាន​ជាប់គាំង​នៅ​តាម​ព្រំដែន​កម្ពុជា​-វៀតណាម

ព័ត៌មាន
សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា យ៉ាង​ហោច​ណាស់ ក្នុង​រយៈពេល​ជិត ៤០​ម៉ោង មាន​ទំនិញ​ប្រមាណ​ជាង ៥០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ