អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន បើកលក់ជាផ្លូវការ «គម្រោងឯក» ដែលផ្តល់នូវបទពិសោធន៍រស់នៅប្រកបដោយប្រណិតភាព និងឯកជនភាពខ្ពស់


ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន ថ្មីៗនេះ បានបើកសម្ពោធលក់ជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីមួយ ដែលមានឈ្មោះថា «គម្រោងឯក» ដែលស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពល តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ គម្រោងឯក បានរចនាឡើងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍រស់នៅដ៏ប្រណិត ឯកជនភាពខ្ពស់ និងជាសហគមន៍រស់នៅ ដែលមានតុល្យភាពរវាងធម្មជាតិ និងជីវិតសម័យទំនើប។
ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន បើកលក់ជាផ្លូវការ «គម្រោងឯក» ដែលផ្តល់នូវបទពិសោធន៍រស់នៅប្រកបដោយប្រណិតភាព និងឯកជនភាពខ្ពស់
ដោយ

ពិធីសម្ពោធ «គម្រោងឯក» បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការនៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយករងខុទ្ទកាល័យ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន, ក្រុមការងារ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស​ជាច្រើន ដែលបានចូលរួមអបអរសាទរ ចំពោះការបើកដំណើរការ​គម្រោងថ្មីនេះ។

លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន បានអះអាងថា គម្រោង «ឯក» ត្រូវបានអភិវឌ្ឍ​ឡើងដោយផ្អែកលើគំនិតស្នូលមួយ គឺការបង្កើតលំនៅឋាន ដែលផ្តោតលើគុណភាព​នៃការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។ លោកបន្ថែមថា មុនពេលចាប់ផ្តើមអភិវឌ្ឍគម្រោងនេះ ក្រុម ប៊ុន លី ឌីវេឡុបម៉ិន បានសិក្សាពីលំនៅឋានជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយបានសង្កេតឃើញថា ផ្ទះជាច្រើន​អាចមើលទៅស្រស់ស្អាតពីខាងក្រៅ ប៉ុន្តែ ក្នុងការរចនាខាងក្នុង​មិនបានផ្តល់​អារម្មណ៍នៃ​ការរស់​នៅដែលពេញលេញ និងការភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ និងសហគមន៍រស់នៅនោះទេ។

ដោយសារតែហេតុនេះ គម្រោងឯក ត្រូវបានរចនាឡើងដោយផ្តោតលើគំនិត “ការរចនាពីខាងក្នុង​ទៅខាងក្រៅ” ដោយផ្តល់សារៈសំខាន់ដល់លំហរបរិយាកាស និងភាពបៃតង​សម្រាប់ការរស់ និងបង្កនូវលក្ខណៈងាយស្រួលសម្រាប់ការប្រាស្រ័យទាក់ទងគ្នា​សម្រាប់ក្រុមគ្រួសារ។ តួយ៉ាង ការរចនា បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងលំហរជួបជុំគ្រួសារ ត្រូវបានចាត់ទុកថា ជាបេះដូងនៃផ្ទះ ដែលផ្សារភ្ជាប់នូវជា​មួយសួនច្បារខាងក្រោយ បង្កើតបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ឯកជន និងជិតស្និទ្ធជាមួយធម្មជាតិ។

គម្រោងឯក មានទីតាំងស្ថិតនៅលើមហាវិថី ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងសម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ។

តាមការបញ្ជាក់របស់ លោកស្រី មាស សុខចិត្តា ប្រធានផ្នែកលក់​នៃក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន ក្នុងផែនការអភិវឌ្ឍន៍ គម្រោងនេះបានបែងចែកផ្ទៃដីជាបី​ផ្នែកសំខាន់ៗ រួមមាន ៤០ភាគរយ​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហធម្មជាតិ ៣០ភាគរយសម្រាប់តំបន់លំនៅឋាន និង ៣០ភាគរយ​សម្រាប់តំបន់ពាណិជ្ជកម្ម ដើម្បីធានាថាអ្នករស់នៅអាចទទួលបានទាំងភាពងាយស្រួល និងគុណភាពជីវិត​​ក្នុងសហគមន៍តែមួយ។

ជាពិសេស គម្រោងនេះក៏មានឧទ្យាន “Oasis Park” ដែលត្រូវបានរចនាឡើងជាលំហសម្រាប់ការកម្សាន្ត ការហាត់ប្រាណ និងការជួបជុំសហគមន៍ ដោយមានដើមឈើធំៗ ផ្លូវដើរដែលមានការរចនាបែបទំនើប និងទឹកធ្លាក់បែបធម្មជាតិ ដែលផ្តល់អារម្មណ៍ស្រស់ស្រាយដូចជាកំពុងស្ថិតនៅក្នុងឧទ្យានធម្មជាតិពិតៗ។

លោកស្រី មាស សុខចិត្តា បន្ថែមថា ក្នុងឱកាសបើកសម្ពោធនេះផងដែរ ក្រុមហ៊ុនបានប្រកាសនូវកម្មវិធី​ប្រូម៉ូសិន​ពិសេសសម្រាប់អតិថិជន ដែលរួមមានការបញ្ចុះតម្លៃរហូតដល់ ១០ភាគរយ ការបង់ប្រាក់​ដោយគ្មានការប្រាក់រហូតដល់ ៣៦ខែ ផ្ដល់សម្ភារៈផ្ទះបាយស្ងួត និងសើមចំនួន ២ឈុត, ផ្ដល់ជូនម៉ាស៊ីន​ត្រជាក់គ្រប់បន្ទប់គេង និងន្លែងទទួលភ្ញៀវ និងផ្ដល់សេវាថែទាំរហូតដល់ ១២ខែ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ប៊ុ លី ឌីវេឡុបម៉ិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដោយបានអភិវឌ្ឍ​គម្រោងទី១ ប៊ុន លី ចម្ការដូង និងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយផ្ទះក្នុងគម្រោងត្រូវបានលក់អស់ ៩៩% ហើយក្នុងនោះ អតិថិជន​ចូលស្នាក់នៅរហូតដល់ជាង ៩០%៕




អត្ថបទបន្ទាប់


កម្ពុជានឹងរៀបចំពិព័រណ៍​បង្ហាញផលិតផលខ្មែរដ៏ធំមួយ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការគាំទ្រ

ប្រសិនមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងរៀបចំពិព័រណ៍​ផលិតផលខ្មែរប្រចាំឆ្នាំដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រ…

កម្លាំងធ្វើពហិការរបស់ពលរដ្ឋខ្មែរ កំពុងរុញច្រានប្រព័ន្ធសុខាភិបាលថៃ ឱ្យខិតទៅរកមាត់ជ្រោះនៃវិបត្តិ

ប្រព័ន្ធសុខាភិបាលថៃ ដែលធ្លាប់តែមានមោទនភាព កំពុងស្ថិតក្នុងស្ថានភាពដុនដាបខ្លាំងរហូតដល់សារព័ត៌មានក្នុងស្រុករបស់ខ្លួនប្រើពាក្យថា កំពុងស្ថិតនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ