សហគ្រាសអាជីវកម្មដែលបានចុះបញ្ជីនៅវៀតណាម

ចំនួនសហគ្រាសអាជីវកម្មដែលបានចុះបញ្ជីនៅវៀតណាមស្ទុះឡើងខ្លាំងនៅក្នុងខែមិថុនា


នៅក្នុងខែមិថុនាឆ្នាំ២០២៣នេះ វៀតណាមបានអះអាងថា ខ្លួនបានបង្កើតសហគ្រាសអាជីវកម្មថ្មីសរុបរហូតដល់ទៅជតិ១ម៉ឺន៤ពាន់អាជីវកម្ម ពោលគឺមានការកើនឡើងជិត ៥ ភាគរយ បើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ២០២២។ ក្រៅពីនោះ អាជីវកម្មដែលបានផ្អាកកន្លងមក ក៏បានប្រកាសដំណើរការឡើងវិញផងដែរ ដោយមានកំណើនដល់ទៅ២១៥ ភាគរយ។ ទន្ទឹមនឹងនេះ ករណីបិទឬផ្អាកសហគ្រាសអាជីវកម្មទៅវិញ ក៏មានកម្រិតខ្ពស់ដែរ។
សហគ្រាសអាជីវកម្មដែលបានចុះបញ្ជីនៅវៀតណាម
ដោយ

នាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីអាជីវកម្មនៅក្រោមក្រសួងផែនការនិងវិនិយោគទុន របស់ប្រទេសវៀតណាម បានបង្ហាញថា ចំនួនអាជីវកម្មបើកថ្មីនៅក្នុងប្រទេសមានកំណើនខ្ពស់នៅក្នុងខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន Vietnam News។
ប្រភពដដែលបានបន្តថា វាជាសញ្ញាវិជ្ជមានមួយ ទោះបីជាពេលនេះ ក្រុមហ៊ុនអាជីវកម្មទាំងនេះនៅតែប្រឈមមុខនឹងបញ្ហាលំបាកជាច្រើននៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ពួកគេក៏ដោយចុះ។
នៅក្នុងខែមិថុនា សហគ្រាសអាជីវកម្មដែលបានចុះបញ្ជីគឺមានរហូតដល់ទៅជិត១ម៉ឺន៤ពាន់អាជីកម្ម ដោយមានកំណើនកើនឡើង ៤,៨ ភាគរយ ហើយសហគ្រាសដែលបានសុំធ្វើសកម្មភាពឡើងវិញមានជាង៧ពាន់សហគ្រាស កើនឡើងរហូតដល់ទៅ ២១៥ ភាគរយ បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២២។
ប្រភពដដែលបានបន្តថា ប្រសិនបើគេគិតនៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះវិញ គឺវៀតណាមបានទទួលការចុះបញ្ជីអាជីវកម្មថ្មីសរុប១សែន១ម៉ឺន៣ពាន់សហគ្រាស ហើយនៅក្នុងមួយខែៗ គឺមានក្រុមហ៊ុនអាជីវកម្មបើកដំណើរការឡើងវិញប្រមាណជា១ម៉ឺន៩ពាន់សហគ្រាស។
ក្រុមហ៊ុនបើកអាជីវកម្មនិងដាក់ដំណើរការអាជីវកម្មឡើងវិញឃើញមានកំណើន ប៉ុន្តែក្រុមហ៊ុនដែលសុំផ្អាកក៏មានផងដែរ ដោយតួរលេខមានសរុបប្រមាណជា១សែនសហគ្រាស នៅក្នុងឆមាសទី១ ហើយបើនៅក្នុងខែមិថុនា គឺមានរហូតដល់ទៅជាង១ម៉ឺន២ពាន់សហគ្រាស។
សូមរំលេចថា ដើមទុនរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មថ្មីនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មានតម្លៃសរុប ៣០ ពាន់លានដុល្លារ ពោលគឺស្មើនឹងប្រហែល ៧៥ ទៅ ៨០ ភាគរយ នៃតម្លៃចុះបញ្ជីនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានការរីករាលដាលនៃមេរោគកូវីដ ១៩។ ពេលនោះ វៀតណាមទាក់ទាញ វិនិយោគតម្លៃជិត ៤០ ពាន់លានដុល្លារ និង នៅក្នុងឆ្នាំ២០២២ មានតម្លៃជាង ៣៧ ពាន់លានដុល្លារ។
ជាទូទៅ ក្រុមហ៊ុនចុះបញ្ជីវិនិយោគថ្មីនីមួយៗនៅវៀតណាមគឺដាក់ទុនប្រមាណជាជិត ៤០ ម៉ឺនដុល្លារជាមធ្យម៕




អត្ថបទបន្ទាប់


លោក ឌុចទែរតេ ថា ហ្វីលីពីនអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងអាមេរិក និងចិនគ្រប់គ្រងលែងបាន

អតីតប្រធានាធិបតីហ្វលីពីនដែលគេស្គាល់ថាជាមេដឹកនាំកណ្តាប់ដៃដែក លោក រ៉ូឌ្រីហ្កូ ឌុចទែរតេ បានចេញមុខប្រមានកាលពីពេលថ្មីៗនេះថា ប្រទេសរបស់លោកអ…

ទីភ្នាក់ងារសា្រវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោកប្រកាសថាគ្រឿងផ្អែមគីមីអាចបង្កជំងឺមហារីក

អ្នកជំនាញថាគ្រឿងផ្អែមគីមីជំនួសស្ករក្នុងភេសជ្ជៈនិងអាហារផ្អែមអាចបង្កជំងឺមហារីក ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ