ករណីជាសះស្បើយ

អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០២នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មីទេជិត ៣សប្តាហ៍មកនេះ


គិតត្រឹមថ្ងៃទី០២ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០២នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០១នាក់ទៀតហើយ ក្រោយមិនមានករណីឆ្លងថ្មីអស់រយៈពេលជាង០៣សប្តាហ៍មកហើយ ។
អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០២នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មីទេជិត ៣សប្តាហ៍មកនេះ
ដោយ

អ្នក​ដែល​ជា​សះស្បើយ​ថ្មី​០១​ករណី​នោះ គឺជា​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ដែល​អ្នក​កំពុង​សម្រាក​ព្យាបាល​០២​នាក់​នោះ ជា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។

យ៉ាងណាមិញ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ពេល​កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ខាង​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​ព្រមាន​ពី​ស្ថានភាព​ដ៏​អាក្រក់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ថ្វី​ត្បិត​តែ​ជិត​៣​ស​ប្តា​ហ៍​មកនេះ មិន​មាន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ក៏​ដោយ តែ​មិនមែន​មាន​ន័យ​ថា ការ​រីក​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ព្រោះ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នោះ​លើ​ពិភពលោក​កំពុង​តែ​បន្ត​រីក​រាលដាល ទាំង​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​។

សូម​ជម្រាប​ថា ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​កើន​ដល់​ចំនួន​១២០​នាក់​ហើយ ក្នុង​ចំណោម​អ្នកជំងឺ​១២២​នាក់​។ ហើយ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ទាំង​១២០​នាក់​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស រួម​មាន​ដូច​ជា ជនជាតិ​ចិន អង់គ្លេស បារាំង អា​មេ​រិ​ក ប៊ែ​ល​ហ្សិ​ក កា​ណា​ដា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម៖ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា មិនគួរគាំទ្រការនាំជ្រូករស់ពីប្រទេសជិតខាង មកបំផ្លាញផលិតកម្មសត្វក្នុងស្រុកនោះទេ

ព័ត៌មាន
ក្រោយពីមានការស្នើសុំពីប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ជុំវិញវិធានការទប់ស្កាត់កាផ្ទេរសិទ្ធិនាំចូលសត្វជ្រូកពីប្រទេសថៃ ក្នុងគោលដៅផ្តាច់មុខរួ…

សមាគមម្រេចកំពត៖ ម្រេចកំពតមិនអាចនាំចេញបានសូម្បីតែមួយគ្រាប់ តាំងពីផ្ទុះកើតមានកូវីដ-១៩មក

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃការកើតមាននូវបញ្ហារីករាលដាលនូវកូវីដ-១៩នេះ មានផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានទីផ្សារល្អ ក៏ប៉ុន្ដែក៏មានផលិតផលខ្លះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ