នៅក្នុងកម្មវិធីចាប់រង្វាន់ពី ធីផត នេះផងដែរ មិនត្រឹមតែមានការចាប់រង្វាន់ប៉ុណ្ណោះទេ ថែមទាំងមានការលេងហ្គេមសប្បាយៗ ហើយឈ្នះរង្វាន់ភ្លាមៗផងដែរ ដែលបានបង្កឲ្យមានភាព
ភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកុះករនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ។
មានវីដេអូសកម្មភាពចាប់រង្វាន់ពីការផ្សាយផ្ទាល់នៅខាងក្រោម ៖
https://fb.watch/fqSHlF2Z7l/
តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ដែលបានឈ្នះទាំង 15 រូប ៖
សូមបញ្ជាក់ផងដែរថា កម្មវិធី “ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!!” មិនត្រឹមតែផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនដូចរៀបរាប់ខាងលើប៉ុណ្ណោះទេ ព្រោះធីផតបានរៀបចំកម្មវិធីប្តូរសម្បកផលិតផល មានន័យថារាល់ការសន្សំទឹកដោះគោខាប់ធីផតកំប៉ុង ឬធីផតខាប់ 2គីឡូ ឬ ធីផតអ៊ិចស្រ្តា គ្រប់ 24 សន្លឹក ប្តូរបានធីផតអ៊ិចស្រ្តា 1កំប៉ុងទៅវិញបានភ្លាមៗ ! ដោយការប្តូរធ្វើឡើងរវាងអតិថិជន និងផ្នែកអ្នកលក់ប្រចាំតំបន់មួយៗទូទាំង24ខេត្តក្រុង កម្មវិធីប្តូរចាប់ពីខែមករាដើមឆ្នាំ 2022 រហូតមកដល់ ថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 កន្លងទៅនេះ ។ គួររំឭកផងដែរថាធីផតទទួលបានសម្បករាប់លានសម្បករបស់អតិថិជន 24 ខេត្តក្រុង ដែរបានប្តូរយកធីផតអ៊ិចស្រ្តា រាប់ម៉ឺនកំប៉ុងទៅវិញផងដែរ ។
កុំភ្លេចបន្តតាមដានហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេល ក៏ដូចជាបន្តប្រើប្រាស់នូវផលិតផលធីផត របស់យើងបន្តទៀត។
សម្រាប់ព័ត៌មានបន្ថែម
ទូរស័ព្ទទៅលេខ 099 211 311 រាល់ម៉ោងធ្វើការ
ឬ Facebook page: www.facebook.com/FN.CambodiaOfficialPage/
ឬ តេឡេក្រាម https://t.me/fncambodia