ប្រធានUN ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន

ប្រមុខUN ចុះទស្សនកិច្ចនៅតំបន់មួយចំនួននៃប្រទេសប៉ាគីស្ថាន ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres កាលពីថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា បានទៅទស្សនាតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថានដែលត្រូវបានរងការបំផ្លាញដោយទឹកជំនន់ ខណៈដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចនេះរយៈពេលពីរថ្ងៃ ក្នុងគោលបំណងដើម្បីស្ទាបស្ទង់ការខូតខាតដែលបង្កឡើងដោយគ្រោះមន្តរាយធម្មជាតិដែលមិនធ្លាប់មាននេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រមុខUN ចុះទស្សនកិច្ចនៅតំបន់មួយចំនួននៃប្រទេសប៉ាគីស្ថាន ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានចុះចតនៅខេត្តស៊ីន (Sindh) កាលពីថ្ងៃទី១០ ខែកញ្ញា មុននឹងហោះហើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួនដូចជា តំបន់បាឡូឈីស្ថាន (Balochistan) ដែលជាខេត្តដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយផ្សេងទៀតរបស់ប្រទេសប៉ាគីស្ថាន។

លោក Guterres បាននិយាយបន្ទាប់ពីចុះចតនៅខេត្ត Sindh ថា៖ «លោកពិតជាមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ នៅពេលឃើញពីសោកនាដកម្មទាំងអស់នេះ ហើយលោកថា ប៉ាគីស្ថានត្រូវការជំនួយហិរញ្ញវត្ថុច្រើនជាងនេះ ដោយវាមិនមែនជាជំនួយសប្បុរសធម៌នោះទេ តែវាជាជំនួយយុត្តិធម៌»។

មែនទែនទៅ ភ្លៀងមូសុង និងផ្ទាំងទឹកកកដែលបានរលាយនៅលើភ្នំភាគខាងជើងប្រទេស បានបង្កជាទឹកជំនន់យ៉ាងមហាសាល ដែលមកទល់នឹងពេលនេះ បានសម្លាប់មនុស្សជាង ១៣៩១ នាក់ ដោយបានបោកបក់ និងបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន សត្វចិញ្ចឹម និងដំណាំជាច្រើនឥតគណនា។

ហើយ តំបន់ធំៗជាច្រើននៃប្រទេសនេះត្រូវបានជន់លិច ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ បើតាមរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា មនុស្សជិត ៣៣ លាននាក់ត្រូវបានរងផលប៉ះពាល់ ដោយមន្ត្រីប៉ាគីស្ថានកាលពីពេលកន្លងទៅបានគណនាការខូតខាតដែលបង្កដោយគ្រោះទឹកជំនន់នេះ មានចំនួនជាង៣០ពាន់លានដុល្លារឯណោះ។

កាលខែកក្កដា និងខែសីហា ប្រទេសប៉ាគីស្ថានបានទទួលរងទឹកភ្លៀង ដែលបានកើនឡើងដល់រយៈកម្ពស់៣៩១មីលីម៉ែត្រ ឬកើនឡើងជិត១៩០% ជាមធ្យមក្នុងរយៈពេលជាង៣០ឆ្នាំ របស់ប្រទេសប៉ាគីស្ថាន ដែលជាការស្ទុះឡើងដ៏ខ្លាំងមិនធ្លាប់មាន។

ក្នុងនោះដែរ លោក Guterres បាននិយាយកាលថា «ពិភពលោកចាំបាច់ត្រូវយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើប្រទេសក្រីក្រ ដោយលោកបន្តថា «មនុស្សជាតិបានធ្វើសង្គ្រាមជាមួយគ្នាលើធម្មជាតិ ហើយធម្មជាតិបានសងមនុស្សជាតិវិញដូច្នេះ»៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាមចេញលក់រថយន្តអគ្គិសនីដំបូងគេនៅក្នុងស្រុក និងគ្រោងនាំចេញទៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast កាលពីថ្ងៃសៅរ៍ ទី ១០ ខែ កញ្ញា បានចាប់ផ្តើចេញលក់រថយន្តអគ្គិសនី (SUV) ទាំងអស់របស់ខ្លួនដែលមានចំ…

កាន់តែទិញ កាន់តែចំណេញ និងឈ្នះរង្វាន់ពី ធីផត!

ព័ត៌មាន
នៅផ្សារទំនើប អ៊ីអន ភ្នំពេញ កាលពីថ្ងៃ ព្រហស្បតិ៍ ទី 08 ខែ កញ្ញា ឆ្នាំ 2022 ធីផត បានរកឃើញអ្នកឈ្នះរង្វាន់ទាំង 15 រូប ពីកម្មវិធី “ធីផត លក់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ