រថយន្តអគ្គិសនី

តើការចង់សង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD និង Sun Wah នៅកម្ពុជា មានការវិវត្តដល់ណាហើយ?


ថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តអគ្គិសនី BYD និងក្រុមហ៊ុន Sun Wah កាលពីពេលកន្លងទៅថ្មីៗសុទ្ធតែបានបង្ហាញពីបំណងចង់វិនិយោគលើការសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ តើគម្រោងចង់សាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា របស់ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah មានការវិវត្តដល់ណាហើយ?
រថយន្តអគ្គិសនី
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះគម្រោងសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD និងក្រុមហ៊ុន Sun Wah កំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពនៅឡើយទេ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមហ៊ុនទាំងពីរនេះអាចនឹងចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលការសិក្សានានាបានបញ្ចប់រួចរាល់។

មន្រ្តីជាន់ខ្ពស់រូបនេះ ជឿជាក់ថា ប្រសិនបើក្រុមហ៊ុនយក្សទាំងពីរនេះពិតជាសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាមែន នោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញ និងអនុវត្តគោលនយោបាយនៃការប្រើប្រាស់រថយន្តអគ្គិសនី។

​បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តចំនួន៧ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ទេរបច្ចេកវិទ្យា ការផ្ដល់ចំណេះដឹងដល់យុវជន និងវិស្វករកម្ពុជា ដែលរំពឹងថា នៅថ្ងៃអនាគតកម្ពុជានឹងអាចបង្កើតបាននូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់នៅក្នុងវិស័យដ៏សំខាន់មួយនេះ។

​សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនីនៅកម្ពុជា នេះដែរ កាលពីពេលថ្មីៗកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយនេះ កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យបានដល់៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះរថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួន២,៩៦៨គ្រឿង ដោយក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា នៅខេត្តព្រះសីហនុ ខណៈមន្ត្រីរំពឹងសេដ្ឋកិច្ចខេត្តនេះនឹងកាន់តែរីកចម្រើន

ក្រុមហ៊ុន Golden Port SEZ បានបង្ហាញបំណងចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលគ្រោងប្រែក្លាយទៅជាតំបន់សេដ្ឋ…

គម្រោងចំនួន៦១ជាមួយទុនវិនិយោគជាង៣,៦ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៦១គម្រោងជាមួយទុនវិនិយោគជាង៣ពាន់៦រយលានដុល្លារនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ