អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យា


បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID) និងកម្មវិធី Development Engineering នៃសាកលវិទ្យាល័យ California Berkeley (UC Berkely)នឹងរៀបចំព្រឹត្តិការណ៍សន្និសីទ អ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យា “CODE-C” ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ រសៀល នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
CADT Innovation Center
ដោយ

CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ដែលប្រមូលផ្តុំអ្នក សរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេក​វិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងទេពកោសល្យឌីជីថល ក្នុងគោលបំណង ដើម្បីជំរុញភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍ផលិតផលឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គម ឌីជីថលនៅកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពីគ្មិនជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំនិង បណ្តុះបណ្តាល និងក្រុមហ៊ុនឈានមុខ ក្នុងឧស្សាហកម្មឌីជីថល ដើម្បីធ្វើការពិភាក្សា ស្ថានភាពបច្ចុប្បន្ន ន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធី និងផលិតផលឌីជីថល។

ក្នុងកម្មវិធីនេះនឹងមានការតាំងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលប្រមូលផ្តុំនូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ដែលមានភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និង​ធុរកិច្ចថ្មីឌីជីថល ដើម្បី បង្ហាញពី ការអភិវឌ្ឍ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថល នៅកម្ពុជា។

CODE-C ទទួលបានការបត្ថម្ភធំដោយក្រុមហ៊ុន CellCard សហឧបត្ថម្ភដោយក្រុមហ៊ុន Binance និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, EuroCham Cambodia, META, AWS ព្រមទាំងដៃគូជា សាកលវិទ្យាល័យ រួមមាន RUPP, ITC, NUM, AUPP, PARAGON, Techo Startup Center, Khmer Coder, NICC, TUX, Cambodia Digital Tech Association ជាដើម។

សូមចុះឈ្មោះតាមតំណរ https://bit.ly/CODE-C2022 ដើម្បីចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃ។អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពី ការពិភាក្សា និងរចែករំលែកដោយអ្នកជំនាញ ពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំនិង បណ្តុះបណ្តាល និងក្រុមហ៊ុនបច្ចេកវិទ្យា និងទបង្ហាញ លើ ៥០ ប្រធានបទ និង​វាគ្មិន​ជាង ៥០រូប។

សម្រាប់ព័ត៌មានបន្ថែម៖

- ចូលទៅកាន់គេហទំព័រ https://codec.cadt.edu.kh/​

- ទំនាក់ទំនង [email protected]

- +855 - 85 556 558

None



អត្ថបទបន្ទាប់


អាមេរិក និងប្រទេសផ្សេងទៀតស្នើឲ្យអង្គការ ILO ចុះស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សក្នុងតំបន់ស៊ីនជាំង

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត នៅថ្ងៃទី២មិថុនា បានអំពាវនាវឱ្យអង្គការពលកម្មអន្តរជាតិ (ILO) បង្កើតបេសកកម្មមួយ ដើម្បីស៊ើបអង្ក…

ក្រុមហ៊ុន AdColony៖ ឱកាសផ្សាយពាណិជ្ជកម្មទៅកាន់អ្នកលេងហ្គេមលើឧបករណ៍ចល័ត

អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpoo…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ