វិនិយោគ​បរទេស

កម្ពុជា​លើក​«ទឹក​ជំនួស​ស្រា​»​សន្យា​​ការពារ​វិនិយោគ​ទៅ​មក​​ជាមួយ​​អារ៉ាប់​អេមីរ៉ាត


បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ​របស់​អារ៉ាប់ Emirates បាន​ពង្រីក​ជើង​ហោះហើរ​របស់​ខ្លួន​ទៅ​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​​ពីរ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​ឡើង និង​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​លើ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។
ឯ.ឧ. សុខ ចិន្ដាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ស្ដាំ) និង​ឯកអគ្គរដ្ឋ​ទូត​អេមីរ៉ាត នៅ​កម្ពុជា។
ដោយ

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើក​កែវ​ទឹក​ជំនួស​ឲ្យ​កែវ​ស្រា អបអរ​សាទរ​ចំពោះ​កិច្ច​ព្រៀមព្រៀង​ទ្វេ​ភាគី ជាមួយ​ឯកអគ្គ​រដ្ឋទូត​សហភាព​អារ៉ាប់​អេមីរ៉ាត ឯកឧត្តម សាយអ៊ីហ្វ អាលសាមស៊ី និង​សន្យា​ជំរុញ​និង​ការពារ​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។ 

ការ​លើកកែវ​ទឹក​​ជំនួស​​ឲ្យ​​កែវ​​ស្រា​​នេះ ដោយសារ​​តែ​​មិត្ត​​បរទេស​មួយ​នេះ​បាន​​បដិសេធ​​មិន​​ទទួល​​កែវ​​ស្រា ដែល​លើក​ជូន​នោះ​ឡើយ តែបែរ​ស្នើ​សុំ​កែវ​ទឹក​ជំនួស​វិញ ដែល​គេ​សន្និដ្ឋាន​ថា អាច​ដោយសារ​តែ​ការ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌ ឬ​សាសនា​របស់​ខ្លួន ពោល​គឺ​មិន​ទទួល​ទាន​ជាតិ​ស្រវឹង​នោះ​ឡើយ។  

ឯកឧត្តម សុខ ចិន្តា​សោភា បាន​លើក​ឡើង​ថា ត្បិត​ថា វិនិយោគិន​អារ៉ាប់​មិន​ទាន់​មាន​ចូល​មក​ទីផ្សារ​កម្ពុជា​ច្រើន​នៅ​ឡើយ​ក្ដី ប៉ុន្ដែ តាម​រយៈ​កិច្ច​ព្រមព្រៀងនេះ នឹង​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​វិនិយោគិន​នៃ​សហភាព​អារ៉ាប់​អេមីរ៉ាត​ ឲ្យ​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។

ឯកឧត្តម​បន្ត​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ គឺ​ដូចជា​ចុះ​កិច្ច​សន្យា​ដូច្នេះ​ដែរ ដែល​ក្នុង​នោះ គឺ​សំដៅ​សំខាន់​គាំពារ​លើ​ការ​វិនិយោគ​សម្រាប់​វិនិយោគិន ពោលគឺ ប្រសិន​បើ​វិនិយោគិន​ជួប​នឹង​ផល​ប៉ះពាល់​ដែល​មិន​សម​ស្រប​ណា​មួយ​នោះ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​គិតគូរ​និង​ប៉ះប៉ូវ​លើ​បញ្ហា​ដែល​កើត​មាន​នោះ។ 

ឯកឧត្តម​បន្ថែម​ទៀត​ថា មក​ទល់​ពេល​នេះ ក្រៅពី​ក្រុមហ៊ុន​អាសចរណ៍​អេមីរ៉ាត ដែល​បាន​ហោះហើរ​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​អារ៉ាប់​ផ្សេង​ទៀត មក​វិនិយោគ​នៅ​ឡើយ​ទេ ប៉ុន្ដែ លោក​ថា ក៏​មាន​ក្រុមហ៊ុន​ពី​ប្រទេស​នេះ​មួយ​ចំនួន បាន​និង​កំពុង​សិក្សា​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ តួយ៉ាង ក្រុមហ៊ុន​វិនិយោគ​លើ​ការ​ផលិត​ប្រេង​កាត​ពី​អារ៉ាប់​មួយ កំពុង​​ចាប់​អារម្មណ៍​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង ដែល​នេះ​ជា​សញ្ញាណ​ល្អ​សម្រាប់​បរិយាកាស​វិនិយោគ​របស់​កម្ពុជា។ 

សូម​បញ្ជាក់​ថា គិត​សរុប​មក​ទល់​ពេល​នេះ កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ស្ដីពី​ការ​ជំរុញ​និង​ការ​ការពារ​វិនិយោគ​ទៅ​វិញ​ទៅ​មក​នេះ មាន​ចំនួន ២៨​លើក​មក​ហើយ ដោយ​កិច្ច​ព្រមព្រៀង​នេះ គេ​មើល​ឃើញ​ថា គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់​តែ​ច្រើន​ឡើង៕




អត្ថបទបន្ទាប់


ស្ត្រី​អាមេរិកាំង​ដែល​ការពារ​ព្រៃ​ឈើ​កម្ពុជា​នៅ​ជួរភ្នំ​ក្រវាញ​ខាង​ត្បូង

ព័ត៌មាន
ចាប់តាំង​ពីប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​សេរី​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រទេស​តូច​មួយ​នេះ​បើក​ចំហ​ទទួល​ស្វាគមន៍​ជន​បរទេស​ ទាំងអ្នក…

សត្វ​ត្រដក់​ធំ​ជិត​ផុត​ពូជ​លើ​លោក ញាស់​កូន​បាន​១៧៥​សំបុក​​នៅ​កម្ពុជា

ព័ត៌មាន
នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​អភិរក្ស​និង​អ្នក​ស្រលាញ់​សត្វ​ស្លាប​! សត្វ​ត្រដក់​ធំ​ដែល​ជា​សត្វ​ស្លាប​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក ឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ