ទំហំពាណិជ្ជកម្ម

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៣៦ពាន់លានដុល្លា នៅ៨ខែឆ្នាំនេះ ខណៈចិន នៅតែជាដៃពាណិជ្ជកម្មធំជាងគេ


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានកើនដល់ជាង៣៦ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះ បានជំរុញឱ្យអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នឹងមានភាពល្អប្រសើរបន្ថែមទៀតនៅចុងឆ្នាំនេះ។ តើមានកត្តាអ្វីខ្លះជំរុញឱ្យការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែរក្សាបានភាពរឹងមាំនៅក្នុងរយៈពេល៨ខែកន្លងមកនេះ?
ទំហំពាណិជ្ជកម្ម
ដោយ

ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា នៅតែបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅតែរក្សាបានភាពរឹងមាំ និងមានកំណើនគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែកន្លងមកនេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា បានឈានដល់ជាង៣៦ពាន់លានដុល្លារ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង១៦% ខណៈការនាំចូលមានទំហំជិត១៩ពាន់លានដុល្លារ កើនឡើងជាង១៦%។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការរក្សាបានភាពរឹងមាំនៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានេះ គឺកើតចេញពីលទ្ធផលនៃការអនុវត្តសេដ្ឋកិច្ចការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា គួបផ្សំទំនិញរបស់កម្ពុជា មានតម្រូវការបញ្ជាទិញខ្ពស់ពីទីផ្សារអន្តរជាតិ។ ភាពល្អប្រសើរនៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានេះ ត្រូវបានគាំទ្រដោយកំណើននាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក។

តាមរយៈកំណើននេះបានជំរុញឱ្យអ្នកជំនាញរូបនេះជឿជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៤នេះ និងឆ្នាំ២០២៥ខាងមុខ នឹងមានការកើនឡើងបន្ថែមទៀត។

​តាមរយៈការរក្សាបានកំណើននៃការដោះដូរពាណិជ្ជកម្មនេះ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ នេះ នឹងនៅតែរក្សាបានភាពរឹងមាំ និងធន់នឹងវិបត្តិ។ ជាមួយគ្នានេះជំនាញរូបនេះបានឯកភាពចំពោះការព្យាកររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO)ដែលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៥,៦% នៅឆ្នាំនេះ ហើយនឹងបន្តកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥។

គួរជម្រាបថា នៅក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗនៅរយៈពេល៨ខែឆ្នាំនេះ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កើនឡើងជាង ២៤% បន្ទាប់មកគឺទីផ្សារសហរដ្ឋអាម៉េរិក ជាមួយទំហំទឹកប្រាក់ជិត៧ពាន់លានដុល្លារ កើនឡើងជាង១០% តាមពីក្រោយដោយទីផ្សារវៀតណាម ជាមួយទំហំពាណិជ្ជកម្មជាង៥ពាន់លានដុល្លារកើនឡើងជាង២១% និងទីផ្សារសំខាន់ៗផ្សេងទៀត៕

None



អត្ថបទបន្ទាប់


តើតម្លៃស្រូវនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណា ហើយកសិករគួរជ្រើសរើសពូជស្រូវបែបណា ដើម្បីទទួលបានតម្លៃខ្ពស់?

គេសង្កេតឃើញថា មានប្រជាកសិករធ្វើស្រែមួយចំនួនបានបង្ហាញការមិនសប្បាយចិត្ត និងត្អូញត្អែរថា តម្លៃស្រូវដែលពួកគេលក់ចេញបាននៅឆ្នាំនេះ ហាក់មានតម្លៃទ…

តើការកើនឡើងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាង២៩% នៅ៨ខែឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា យ៉ាងណាដែរ?

នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៧៧លានដុល្លារមានកំណើនជិត២៥% ខណៈបរិមាណកុងតឺន័រឆ្លងកាត់មានកំណើនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ