Advertisement
Advertisement
Advertisement
ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមឈានដល់ជិត ៤ពាន់លានដុល្លារ នៅ ៣ត្រីមាស នៅឆ្នាំនេះ


គិតត្រឹមរយៈពេល ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម បានឈានដល់ ៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំចេញទៅ វៀតណាម ក្នុងទំហំទឹកប្រាក់ជាង ៧២០លានដុល្លារអាមេរិក និងនាំចូលមកពីវៀតណាមវិញ ក្នុងទំហំទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម របាយការណ៍ចុងក្រោយពី ការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)
ដោយ
Advertisement

ទំហំពាណិជ្ជកម្មរវាង វៀតណាម និងបណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន ឃើញថា កម្ពុជា ឈរលំដាប់ទី ៦ ក្នុងចំណោម​បណ្តាប្រទេស​ក្នុងតំបន់​ ដែលបានធ្វើ​ពាណិជ្ជកម្ម​ជាមួយ វៀតណាម ហើយទំហំ​ពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺធំជាង ៣ប្រទេសផ្សេង​ទៀត រួមមាន ប្រ៊ុយណេ ឡាវ និងមីយ៉ាន់ម៉ា ខណៈដែល​ដៃគូពាណិជ្ជកម្ម​ក្នុងតំបន់​ធំជាងគេ​របស់ វៀតណាម គឺប្រទេសថៃ ដែលមាន​ទឹកប្រាក់ជាង ១២ពាន់លាន​ដុល្លារអាមេរិក។

បើមើលពីទំហំទឹកប្រាក់នៃ​ការនាំចូល​ពីប្រទេស​វៀតណាមវិញ ហាក់បីដូចខ្ពស់ឆ្ងាយ​ដាច់​ជារៀងរាល់​ឆ្នាំ ហើយទំនិញដែល វៀតណាម នាំចូលមក កម្ពុជា ភាគច្រើនជា ផលិតផល​ក្រដាសជាង ៦៨លានដុល្លារ គ្រឿងវាយនភណ្ឌជាង ៤៤០លានដុល្លារ គ្រឿងសមុទ្រជិត ៣០លាន​ដុល្លារអាមេរិក ជីកសិកម្មជាង ៧៥លានដុល្លារ និងផលិតផល​ដែក ដែកថែប ជាង ៧៧០លាន​ដុល្លារអាមេរិក។

យ៉ាងណាមិញ របាយការណ៍ដដែល​ មិនបានបញ្ជាក់ពី ផលិតផល ដែលនាំចេញពី កម្ពុជា​ ទៅកាន់វៀតណាម នោះទេ គ្រាន់តែ​បង្ហាញថា កម្ពុជា បាននាំចេញទៅ វៀតណាម ក្នុងទំហំទឹកប្រាក់​ជាង ៧២០លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាននិងកំពុងជំរុញឲ្យ សកម្មភាព​សេដ្ឋកិច្ច​រវាងគ្នា បន្ថែមទៀត ហើយនៅថ្ងៃទី ២៤ ដល់ទី ២៦ ខែធ្នូ ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា សហការជាមួយ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងរៀបចំពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាពកម្ពុជា-វៀតណាម ជាលើកដំបូង​បង្អស់ នៅក្នុងផ្សារ​គំរូព្រំដែនកម្ពុជា ឬហៅថា ផ្សារដារ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេ​ភាគីរវាង កម្ពុជា និងវៀតណាម គឺសម្រេច​បានជាង ៤,៧ ពាន់លាន​ដុល្លារអាមេរិក ហើយរំពឹងទុក នឹងកើនឡើងដល់ ៥ពាន់លាន​ដុល្លារ​អាមេរិក មុនឆ្នាំ​ ២០២០ខាងមុខ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិកដ្ឋានចិញ្ចឹមក្រពើកំពុងប្រឈមនឹងការបិទទ្វារ បន្ទាប់ពីតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើ បានត្អូញត្អែរដដែលជាដដែលពីរឿងទីផ្សារកូនលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ តម្លៃកូ...

រយៈពេល ១១ខែ វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ