វិស័យកសិកម្ម

កម្ពុជា រកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញស្រូវអង្ករនៅ៧ខែឆ្នាំនេះ


របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះតម្លៃនៃការនាំចញស្រូវមានទំហំធំជាងតម្លៃនៃការនាំចេញអង្កររហូតដល់ជិត៣ដងឯណោះ។ ស្រូវអង្កររបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសគោលដៅរហូតដល់ជាង៦០ប្រទេស។
វិស័យកសិកម្ម
ដោយ

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករបានជាង៣៧ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅ៦៤ប្រទេស ដោយមានទំហំទឹកប្រាក់សរុបប្រមាណ២៨០លានដុល្លារ។ ចំពោះប្រភេទអង្ករដែលកម្ពុជា បាននាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទជាង៧០%, អង្ករសគ្រប់វែងជាង២៤%, អង្ករចំហ៊ុយជាង៣% និងអង្ករសរីរាង្គជិត២%។

បណ្តាប្រទេសនៅតំបន់អឺរ៉ុប បានក្លាយជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា ដោយបានស្រូបយកអង្កររបស់កម្ពុជា រហូតដល់ជាង១៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង១៤៤លានដុល្លារ, បន្ទាប់មកគឺបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៧ ដោយបានទិញអង្ករពីកម្ពុជា ជិត៧ម៉ឺន៨ពាន់តោន គិតជាប្រាក់មានជាង៥៣លានដុល្លារ, បន្ទាប់មកទៀត គឺទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបានទិញអង្ករពីកម្ពុជា ជាង៧ម៉ឺន៧ពាន់តោន ដែលគិតជាទឹកប្រាក់មានជាង៤៨លានដុល្លារ និងទីផ្សារគោលដៅ២៨ប្រទេសផ្សេងទៀតបានទិញអង្ករពីកម្ពុជា ជាង៣ម៉ឺន៨ពាន់តោន មានទឹកប្រាក់ជាង៣៣លានដុល្លារ។

ជាមួយគ្នានេះ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាក៏បាននាំចេញស្រូវសរុបប្រមាណជាង ២លាន៧សែនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង៧៨៤លានដុល្លារ ទៅកាន់ប្រទេសជិតខាងកម្ពុជា ផងដែរ។ ក្នុងនោះបរិមាណស្រូវប្រមាណ៨០% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការដាក់ឱ្យប្រើប្រព័ន្ធ Cambodia e-Arrival នាពេលខាងមុខ?

ប្រព័ន្ធ Cambodia e-Arrival គឺជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចេញចូលប្រទេសកម្ពុជា។ ប្រព័ន្ធនេះ ត្រូវបានបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកបា…

បារាំងអាចរកចំណូលបានប្រមាណ១២ពាន់លានដុល្លារ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប៉ារីស

នៅដំណាក់ការដំបូងនៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងប៉ារីស មានការវិភាគថា ព្រឹត្តិការណ៍អូឡាំពិកនេះអាចឲ្យបារាំងខាតបង់សេដ្ឋកិច្ច បន្ទាប់ពីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ