Advertisement
Advertisement
ការនាំចេញថៃ ទៅអឺរ៉ុប

អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញ! ក្រោយពី​យល់ឃើញថា សត្វស្វា​មិនត្រូវបាន​​រំលោភបំពាន​ប្រើឲ្យឡើង​បេះដូង


តាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញនៅពេលឆាប់ៗនេះ ក្រោយពីអឺរ៉ុបបានចាប់ផ្ដើមយល់ពីហេតុផលនៅពីក្រោយបញ្ហាជុំវិញករណីរបាយការណ៍របស់អង្គការមួយដែលចោទថាប្រទេសថៃបង្រៀនសត្វស្វាឲ្យឡើងបេះផ្លែដូងនោះ គឺជាការរំលោភបំពានសត្វព្រៃ។ ទោះយ៉ាងណា អាជ្ញាធរថៃ បានពន្យល់ទៅកាន់អឺរ៉ុបរួចហើយ ថាការប្រើសត្វស្វាឲ្យឡើងបេះផ្លែដូងនេះ គ្រាន់តែជារបៀបប្រមូលផលដូងបែបប្រពៃណីរបស់អ្នកភូមិមួយចំនួនតូចប៉ុណ្ណោះ មិនមែនជាការប្រមូលផលដូងខ្នាតឧស្សាហកម្មនោះទេ។
អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញ! (រូបភាព៖https://english.alarabiya.net)
ដោយ
Advertisement

មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជាក់ថា ប្រទេសនៅ​អឺរ៉ុប ដែលនាំចូលផ្លែ​ដូង​ពីប្រទេសថៃ បាន​ចាប់ផ្ដើម​យល់ពី​ការអនុវត្ត​បែបយូរយារ​មកហើយ របស់កសិករដាំដូង​នៅក្នុង​ប្រទេសថៃ​ដែល​បង្រៀន​សត្វស្វា​ឲ្យ​ឡើងបេះផ្លែដូង ដោយ​ទង្វើនេះ ​បាន​ជំរុញ​ឲ្យ​អរ៉ុប​បាន​ដាក់បម្រាម​ការនាំចូលដូង​ពីប្រទេសថៃ​អស់មួយរយៈ។ ប៉ុន្ដែ ក្រោយពីបាន​ស្វែងយល់ពីរឿងនេះ អឺរ៉ុប​បាន​ចាប់ផ្ដើម​យល់​ និងបានដឹងច្បាស់ថា ការ​បង្រៀនសត្វ​ស្វា​ឲ្យឡើងបេះផ្លែដូងនេះ គឺជាការអនុវត្ត​បែបប្រពៃណី​យូរមកហើយ ហើយមាន​កសិករ​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​នៅមាន​អនុវត្ត​ការប្រមូលផល​ដូង​របៀបនេះ។ ដូច្នេះហើយ ទើប​ជំរុញ​ឲ្យ​អឺរ៉ុប​នឹង​ដក​ចេញ​នូវបម្រាម​នាំចូលផ្លែដូង​ពីប្រទេស​ថៃ នេះចេញវិញនៅពេល​ឆាប់ៗនេះ។

គេនៅចាំបានថា ដោយមាន​របាយការណ៍មួយ​របស់​អង្គការមួយឈ្មោះ ភីតា (PETA) ដែលបាន​ចោទ​ប្រកាន់ថា កសិករ​ថៃ បានរំលោភបំពាន​លើ​សត្វស្វា ក្នុងការ​បង្រៀនពួកវា​ឲ្យឡើងបេះផ្លែដូង​នៅលើដើម​ជំនួសមនុស្ស។ ក្រោយពីមាន​ការរាយការណ៍បែបនេះ អាជីវករ​អឺរ៉ុប​ ដែលលក់ដូង​នាំចូលពីប្រទេសថៃ​បាន​សម្រេច​ឈប់ទិញផ្លែដូងពីថៃ​មកលក់បន្ដ។ ទោះយ៉ាងណា អគ្គនាយក​នៃ​នាយកដ្ឋានជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេសរបស់ថៃ លោក សម្តេច ស៊ូសមប៊ូន បាននិយាយថា យុទ្ធនាការ​ទូលំទូលាយ​របស់​អាជ្ញាធរថៃ បាន​បង្ហាញថា សត្វស្វា​តិចតួចណាស់​ដែលបាន​ចូលរួម​ក្នុងការ​ប្រមូលផល​ផ្លែដូង​តាមបែបប្រពៃណីនេះ ហើយ​សត្វស្វាទាំងនោះ មិនត្រូវបាន​គេរំលោភបំពាន​អ្វីឡើយ។ លោកស៊ូសមប៊ូន បន្ថែមថា ផ្លែដូងភាគច្រើន​ដែល​ត្រូវបាន​នាំចេញ​ទៅនោះ គឺត្រូវបាន​បេះប្រមូលផល​ដោយ​កម្លាំងមនុស្ស ដោយសារតែ​ដើមដូងទាំងនោះ មានកម្ពស់ទាបៗទេ ខណៈដែល​សត្វស្វា​ត្រូវបាន​អ្នកភូមិ​មួយចំនួន​ ប្រើ​សម្រាប់​ឡើងបេះដូង​ដើមចាស់ៗ ខ្ពស់ៗប៉ុណ្ណោះ។ 

បើតាម​មន្ត្រី​ជាន់ខ្ពស់​របស់ថៃរូបនេះ ក្រោយពីមាន​ការពន្យល់​បែបនេះ ខាង​មន្ត្រីពាណិជ្ជកម្ម​និងអ្នកលក់រាយ​នៃសហភាពអឺរ៉ុប​បានបង្ហាញពី​ការយោគយល់​របស់ពួកគេវិញ និងអាច​ទទួលយក​ផ្លែដូង​ពីប្រទេសថៃ​ទៅលក់នៅអឺរ៉ុប​ជាថ្មី​ម្ដង​ទៀតបាន។

រាជរដ្ឋាភិបាលថៃ ក៏បាន​បដិសេធ​ចំពោះ​របាយការណ៍​របស់​អង្គការ​ Peta ផងដែរ ដោយ​បញ្ជាក់ថា មិនមាន​សត្វស្វា​ឯណា​ត្រូវបាន​យកមក​ប្រើ​ឲ្យឡើងបេះផ្លែដូង​សម្រាប់​ខ្នាត​ជា​ឧស្សាហកម្ម ក៏ដូចជា​សម្រាប់​ឧស្សាហកម្ម​នាំចេញ​នោះទេ។ រាជរដ្ឋាភិបាលថៃ ក៏បាន​ស្នើ​ឲ្យមាន​ការ​ស៊ើបអង្កេត​ចំពោះ​ដំណើរការ​ផលិត​កម្ម​របស់ខ្លួន លើទំនិញ​នាំចេញទៅអឺរ៉ុប​ផងដែរ។

កាលពីឆ្នាំមុន ប្រទេសថៃ បាន​ផលិត​ផ្លែដូង​ប្រមាណ​៨០ម៉ឺន ៦ពាន់តោន និងបាន​នាំចេញ​ទឹកដោះគោដូង​មានតម្លៃ​ប្រមាណ​ជាង​៣៩០​លាន​ដុល្លារអាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពីអតីតនាយករដ្ឋមន្ត្រី ក្លាយជាពិរុទ្ធជន៖ តុលាការម៉ាឡេស៊ីកាត់ទោស​ Najib ឲ្យ​ជាប់ពន្ធនាគារ ១២ឆ្នាំ

ព័ត៌មាន
នៅថ្ងៃអង្គារ (ទី២៨ ខែកក្កដា ឆ្នាំ២០២០)នេះ តុលាការ​ម៉ាឡេស៊ី​បាន​កាត់​ទោស​អតីត​នាយករដ្ឋមន្ត្រី​ លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឲ្យ...

វិស័យឯកជននៅតែត្រូវការរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ថែមទៀត​លើថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ

ព័ត៌មាន
បើទោះបីជាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រួលដល់ការកាត់បន្ថយការចំណាយបានមួយចំនួនលើសេវាដឹកជញ្ជូន និងកំពង់ផែក៏ដោយចុះ ប៉ុន្ដែសម្រាប់ត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ