វិស័យទេសចរណ៍

កម្ពុជា ក្លាយជាគោលដៅទេសចរណ៍ឈានមុខគេមួយនៅអាស៊ាន


ទោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ដែលបង្កឡើងវិបត្តិសកលនានាយ៉ាងណាក្តី តែវិស័យទេសចរណ៍របស់កម្ពុជា នៅតែរក្សាបានភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅប៉ុន្មានខែកន្លងមកនេះ។ ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជា ស្រូបទាញភ្ញៀវទេសចរបរទេសបានជិត៣លាននាក់ មានកំណើនជិត១២% ខណៈចំនួនភ្ញៀវទេសចរក្នុងស្រុកមានកំណើនជិត៥០% ដែលជួយឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TTW។
វិស័យទេសចរណ៍
ដោយ

ប្រទេសកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ជិត៣លាននាក់ នៅឆមាសទី១ ឆ្នាំ២០២៥ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការធ្វើទេសចរណ៍ក្នុងស្រុកមានការកើនឡើងកាន់តែខ្ពស់ជាមួយចំនួនជាង១៣លាននាក់ កើនឡើងជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ កំណើននេះ បានបង្ហាញពីតម្រូវការ និងគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទោះបីជាការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ បានធ្លាក់ចុះតិចតួចក្នុងត្រីមាសទី២ ក៏ពិតមែន តែកំណើនជារួមនៅរក្សាបានភាពល្អប្រសើរ។ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរបរទេសរបស់កម្ពុជា ជាពិសេសជួយពង្រឹងឋានៈរបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្សាន្តដ៏លេចធ្លោរមួយនៅតំបន់អាស៊ីអាគ្នេយ៍។

ចំណូលបានមកពីវិស័យទេសចរណ៍ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយឧស្សាហកម្មនេះរំពឹងទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ជិត៤លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៥ ហើយវានឹងជួយរួមចំណែកប្រមាណ៩,៤% ដល់ GDP ជាពិសេសបានជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មក្នុងស្រុក។

វិស័យទេសចរណ៍ក្នុងស្រុកនៅតែ​សំខាន់ ដោយប្រជាជនបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ឆ្នេរ និងតំបន់ទេសចរណ៍ទើបបង្កើតថ្មីនានា ដែលវាបានជួយរក្សាតុល្យភាពវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានភាពល្អប្រសើរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


គណបក្សប្រឆាំងមួយរបស់ថៃ ស្នើឲ្យរដ្ឋសភាលុប MoU ស្តីពីព្រំដែនគោក និងសមុទ្រ ដែលបានចុះជាមួយកម្ពុជា

គណបក្សប្រឆាំងមួយរបស់ថៃ បានចេញសេចក្តីថ្លែងការណ៍បែបជាតិនិយមជ្រុល ដោយស្នើឱ្យរដ្ឋសភាថៃ លុបចោលអនុស្សរណៈចំនួនពីរ ស្តីពី ព្រំដែនគោក និងសមុទ្រ ដ…

ឧស្សាហកម្មទឹកដោះគោរបស់វៀតណាម កំពុងឆ្ពោះទៅរកឱកាសមាស

ស្របពេលតម្រូវការផលិតផលទឹកដោះគោក្នុងចំណោមអ្នកប្រើប្រាស់បន្តកើនឡើងនោះ ឧស្សាហកម្មទឹកដោះគោរបស់ប្រទេសវៀតណាម កំពុងមើលឃើញឱកាសដ៏សំខាន់ក្នុងការរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ