កូវីដ-១៩ក្នុងប្រទេសថៃ

ថៃហក់ឡើងចំនួនអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ


នៅថ្ងៃទី ២៣ ខែមេសានេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មីរហូតដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាករណីខ្ពស់បំផុតក្នុងប្រទេសថៃ ជាមួយគ្នានោះ ក៏មានករណីស្លាប់បាត់បង់ជីវិត៤នាក់បន្ថែមទៀតផងដែរ ដោយបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃតាំងពីមានប្រមាណ៥ម៉ឺននាក់ហើយ និងមានចំនួនអ្នកស្លាប់សរុបជាង ១០០នាក់ហើយ។ ស្របពេលដែលប្រទេសនេះ ក៏កំពុងប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាលបាលផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃហក់ឡើងចំនួនអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ (រូបភាព៖ Thaiger)
ដោយ

បើគិតចាប់តាំងពីថ្ងៃទី ១ ខែមេសា ដែលមាន​ករណីផ្ទុះរលកឆ្លងថ្មីមក គេសង្កេត​ឃើញថា​អ្នកឆ្លង​ថ្មីៗ​មកទល់ពេលនេះមានជាង​២ម៉ឺននាក់ ហើយ​គិតត្រឹមខែ​មេសានេះប៉ុណ្ណោះ មានអ្នកស្លាប់ថ្មី ២៧នាក់។

ប្រទេសថៃ នៅមួយរយៈ​ចុងក្រោយនេះ មានរកឃើញ​អ្នកឆ្លងថ្មីៗ​ដល់ទៅ​ជាង​១ពាន់​នាក់​​ក្នុងមួយថ្ងៃ ហើយនៅថ្ងៃទី ២៣ ខែមេសានេះ តួលេខ​បានហក់ឡើងដល់ទៅជាង ២ពាន់នាក់​ក្នុងមួយថ្ងៃ ដែលកំពុង​បង្ករឲ្យមានក្ដីបារម្ភ​កាន់តែខ្លាំងឡើងៗ​ចំពោះ​ការគ្រប់គ្រង​ស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសនេះ ខណៈដែល​ចំនួន​អ្នកឆ្លង​កើនឡើង ក៏បាន​ធ្វើឲ្យ​បញ្ហាកង្វះ​កន្លែងសម្រាក​ព្យាលបាល​កើនឡើងដែរ។

គិតមកត្រឹមថ្ងៃទី ២៣ ខែមេសា មានអ្នកឆ្លង​កូវីដ-១៩ ប្រមាណជាង​១ម៉ឺន​៥ពាន់នាក់​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ក្នុងនោះ រួមមាន​អ្នក​មាន​ស្ថានភាពជំងឺធ្ងន់ធ្ងរ​ជាង​៣៥០នាក់ និងមាន​៩១នាក់ កំពុង​ប្រើប្រាស់​ឧបករណ៍​ជំនួយដង្ហើម ហើយមាន​ជាង៤ពាន់នាក់ទៀត កំពុង​សម្រាក​ព្យាបាល​នៅកន្លែង​រៀបចំបណ្ដោះអាសន្ន។

បើទោះបីជា ស្ថានការណ៍​ប្រទេសថៃ​កំពុង​វិវត្ត​កាន់តែយ៉ាប់យ៉ឺនឡើងក៏ដោយចុះ ប៉ុន្ដែ​ រដ្ឋាភិបាលថៃ​មិនទាន់​មានការ​ប្រកាស​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន ដូចរាល់ដង​ដែលធ្លាប់បានធ្វើនាពេលកន្លង​ទៅនោះទេ។

ប្រទេសថៃ ត្រូវបានគេមើលឃើញថា​ហាក់មាន​ភាពយឺតយ៉ាវ​ក្នុងការ​ចាក់វ៉ាក់សាំង​ជូនដល់​ពលរដ្ឋ​របស់ខ្លួន ខណៈដែលមកទល់ពេលនេះ ចំនួន​អ្នកបានចាក់វ៉ាក់សាំង​នៅក្នុងប្រទេសនេះ គឺនៅមានតិចតួចនៅឡើយ។

ទោះយ៉ាងណា ប្រទេសនេះ កំពុង​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែម​រាប់លានដូសបន្ថែមទៀត ដោយក្នុងនោះ ក៏កំពុងចរចា​ទិញវ៉ាក់សាំង​ពីអាមេរិក Pfizer ផងដែរ។ នេះបើតាម​អ្វីដែល​ប្រមុខរាជរដ្ឋាភិបាល​ប្រទេសនេះធ្លាប់បាន​លើកឡើងថ្មីៗនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧស្សាហកម្មជួលអចលនវត្ថុនៅវៀតណាមកើនឡើង ស្របពេលមានរោងចក្ររើពីប្រទេសចិនទៅកាន់តែច្រើន

ព័ត៌មាន
ការជួលដី នៅក្នុងតំបន់ឧស្សាហកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម មានការកើនឡើងជាង ៨% នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ បើទោះបីជា ស្ថិតក្នុងស្ថានភ…

រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដីជាង២ហិកតា នៅខេត្តតាកែវ សម្រាប់សង់កន្លែងបូជាសពអ្នកកើតកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ជូនដីមួយកន្លែង ទំហំជាង ២ហិកតា នៅក្នុងខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព អ្នកកើតកូវីដ-១៩។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ