កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ទោះបីFTAកម្ពុជា-ចិនមិនទាន់ចូលជាធរមានតែលំហូរពាណិជ្ជកម្មនៅតែមានភាពល្អប្រសើរ


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)កម្ពុជា-ចិនមិនទាន់ចូលធរមាននៅឡើយទេបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចហើយ ដោយភាគីទាំងពីរតាំងតែពីអំឡុងខែតុលា ឆ្នាំ២០២០មកម្ល៉េះ។ មិនទាន់ចូលជាធរមាន ក៏ដោយសារតែខាងភាគីទាំងពីរមិនទាន់ទទួលបានសច្ចាប័ននៅឡើយ ក៏ប៉ុន្ដែមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងថាកម្ពុជានឹងទទួលបានការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងនេះនៅក្នុងពេលឆាប់ៗនេះ។
រូបតំណាង
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ អាចចូលជាធរមាន លុះត្រាប្រទេសទាំងពីរកម្ពុជា-ចិន បានបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់ ហើយមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរៀងៗខ្លួន។ យ៉ាងណាមិញ បច្ចុប្បន្ន កម្ពុជា បានបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់ហើយ និងគ្រោងដាក់ឆ្លងទៅអង្គនីតិបញ្ញត្តិក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះបីជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា មិនទាន់ចូលជាធរមានក្ដី ប៉ុន្ដែឯកឧត្តម ប៉ែន សុវិជាតិ អះអាងថា លំហូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយចិននៅតែរក្សាកំណើននាំចេញនិងចូលគួរឲ្យកត់សម្គាល់។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានបង្ហាញក្តីរំពឹងកន្លងមកថា ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន នឹងកើនឡើង២៥%បន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។ តាមរយៈកិច្ចព្រមព្រៀងនេះ ផលិតផលកម្ពុជាជាង ៣០០មុខនឹងនាំចេញទៅទីផ្សារចិនដោយមិនចាំបាច់បង់ពន្ធ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានប្រមាណ ៨ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង៥%។ ក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង១ពាន់លានដុល្លារ កើនជាង៨% ខណៈដែលចិននាំចូលកម្ពុជាវិញមានជាង៧ពាន់លានដុល្លារ ធ្លាក់ចុះជិត៧%។

ដោយឡែក នៅខែមករាដំបូងនៅឆ្នាំ២០២១នេះវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៨០០លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅចិនមានជាង១០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាមានជាង៧០០លានដុល្លារ៕

None



អត្ថបទបន្ទាប់


គម្រោងសាជីវកម្មធានាឥណទាន ទុន២០០លានដុល្លារ នឹងដាក់ឲ្យអនុវត្តនៅចុងខែមីនាឆ្នាំនេះ

រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យអនុវត្តនូវកម្មវិធីសាជីវកម្មធានាឥណទាន (Credit Guarantee Scheme) ដែលមានដើមទុនដំបូងប្រមាណ​២០០លានដុល្លារ…

IMF៖ សេដ្ឋកិច្ចសកលមានសញ្ញាស្ទុះងើបឡើងខ្លាំងក្លា ប៉ុន្តែប្រឈមហានិភ័យច្រើន !

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាឆ្ពោះទៅរកការងើបឡើងវិញកាន់តែខ្លាំងក្លានៅក្នុងឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ