កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ

FTA កម្ពុជា-កូរ៉េ បិទបញ្ចប់ការចរចាជាស្ថាពរ ខណៈអ្នកជំនាញរំពឹងខ្ពស់សម្រាប់ទីផ្សារនាំចេញ


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េត្រូវបានភាគីទាំងពីរ ប្រកាសបិទបញ្ចប់ការចរចាជាស្ថាពរហើយ នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ ខណៈដែលអ្នកជំនាញបានរំពឹងខ្ពស់ចំពោះអត្ថប្រយោជន៍ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ យ៉ុង ហេ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង (រូបភាព៖ ក្រសួងពាណិជ្ជកម្ពុជា)
ដោយ

ក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃទី ៣ ខែកុម្ភៈ បាន​ប្រកាស​ពីការ​បិទ​បញ្ចាប់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េខាងត្បូង ជាស្ថាព័រហើយ ការ​ការប្រកាសនេះ គឺធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ ក្រោម​វត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ យ៉ុង ហេ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ នឹងផ្តល់ផលចំណេញដល់ការនាំចេញរបស់កម្ពុជាជារួម ដូចជា ​សំលៀកបំពាក់ កាបូប ស្បែកជើង សម្ភារៈធ្វើដំណើរ​ ជាដើម។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្វីដែល​កម្ពុជាចំណេញ​ច្រើនជាងនេះទៀតគឺ ផលិតផល​កសិកម្ម​ដែលកំពុងមានសក្តានុពលដូចជា ស្វាយកែវរមៀត ចេក និងតាង៉ែន ដែលសុទ្ធសឹង​តែមាន​ទីផ្សារល្អ​នៅប្រទេសកូរ៉េ។  

ទោះយ៉ាងណា កម្ពុជាក៏ត្រូវតែផ្តោតលើការផលិតទំនិញ ដែលមាន​សក្តានុពលរបស់ខ្លូន ឲ្យស្របតាមស្តង់ដារសុវត្ថិភាព ដើម្បីងាយស្រួលប្រកួតប្រជែងទីផ្សារនិងតម្លៃផងដែរ។

កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានសំដែងក្តីរំពឹងខ្ពស់ដែរថា ក្រោយបញ្ចប់ការចរចារចរន្តពាណិជ្ជកម្មនិងស្ថានភាពទីផ្សារសំរាប់ទំនិញរវាងប្រទេសទាំងពីរនឹងបានកាន់តែប្រសើរជាងមុន ហើយកម្ពុជារំពឹងថានឹងអាចបង្កើនការនាំចេញទៅកូរ៉េដូចជា កសិផល, ផលិតផលកសិកម្មកែច្នៃ, សត្វរស់, វាយនភ័ណ្ឌសំលៀកបំពាក់, និងគ្រឿងបង្គុំផ្សេងៗទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍វៀតណាម ធ្លាក់ចុះប្រាក់ចំណេញសុទ្ធ ៧៤លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍របស់វៀតណាម ដែលប្រតិបត្តិការអាកាសយានដ្ឋានស៊ីវិលចំនួន ២២ នៅក្នុងប្រទេសវៀតណាមនោះ បានបង្ហាញពីរបាយការណ៍ធ្លាក់ចុ…

ចិនប្រឆាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់UN ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ព័ត៌មាន
បញ្ហារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានក្លាយជារបៀបវីរៈក្តៅគគុកនៅកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រជាជាតិ។ ការជួបប្រជុំកាលពីថ្ងៃអង្គារ ទី២កុម្ភៈ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ