កម្ពុជា-ចិន

កម្ពុជា-ចិនប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម


នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសចិនចំនួន៤ថ្ងៃ ភាគីទាំងពីរបានចំណាយពេលវេលាជាច្រើនលើការជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសទាំងពីរអាចទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជាតិ។
ចិនមិនរារែកឡើយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ដោយ

ក្នុងនោះដែរ ភាគីចិនបានបង្ហាញនូវភាពមិនរារែកឡើយក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅជួយស្តារសេដ្ឋកិច្ចកម្ពុជា និងជួយជំរុញសម្ទុះនៃការអភិវឌ្ឍនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះគាគីទាំងពីរកម្ពុជា-ចិន បានពិភាក្សារគ្នាទៅលើបញ្ហាភូមសាស្រ្តនយោបាយគឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែភាគីទាំងពីរបានជជែកអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។ ជាក់ស្តែង ក្នុងដំណើរទស្សកិច្ចនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិននោះទេ សម្តេចធិបតី ក៏បានជួបជាមួយធុរៈជនចិន និងថ្នាក់ដឹកនាំនៅក្នុងតំបន់ស្វយ័តក្វាងស៊ីផងដែរ ហើយតាមរយៈទំនាក់ទំនងសហប្រតិបត្តការរវាងកម្ពុជាជាមួយតំបន់នេះ កម្ពុជានឹងអាចបន្តទាញប្រយោជន៍សេដ្ឋកិច្ចពីតបន់នេះជាច្រើនទៀតផងដែរ។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តប្រព្រឹត្តិទៅយ៉ាងល្អ ដោយទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយជាកម្រិតដែកថែម និងកិច្ចសហប្រតិបត្តការកម្រិតត្បូងពេជ្រផងដែរ បានន័យថា កម្ពុជាបានចុះអនុសារណៈជាមួយប្រទេសចិនទៅលើឯកសារមួយចំនួន ដែលនាំឱ្យមានការបន្ស៊ីគ្នារវាងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្រ្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលទាំងនេះសុទ្ធសឹងជាយុទ្ធសាស្ត្រ ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ច។ ពោលគឺប្រសិនបើបន្សីគ្នាទៅលើវិស័យមួយចំនួនដូចជាវិស័យថាមពល កសិកម្ម និងវិស័យជាច្រើនទៀត ក៏ដូចជាការផ្លាស់ប្តូរប្រជាជ និងប្រជាជនជាដើមនោះ មិនយូរនោះទេកម្ពុជានឹងមានការរីកចម្រើនទៅមុខលឿនជាក់ជាមិនខាន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ ដោយបានបន្ថែមថា ប្រទេសចិនបានប្តេជ្ញាយ៉ាងមុតមាំថា នឹងនៅតែបន្តជួយទៅលើមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយចិនមិនរារែកឡើយក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើតាម ឯកឧត្តម ហ្សង់-ហ្វ្រង់ស្វ័រ តាន់ កម្ពុជាគឺជាប្រទេសឯករាជ្យ ដែលមានជំហរច្បាស់លាស់នៅលើឆាកអន្តរជាតិ ម្យ៉ាងបច្ចុប្បន្នទំនាក់ទំនងអន្តរជាតិផ្តោតសំខាន់លើមូលដ្ឋានសេដ្ឋកិច្ច ពាណិជ្ជកម្មជាធំ ពោលគឺនៅទីណានាំមកនូវប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យប្រជាជាតិកម្ពុជាអាចបន្តអភិវឌ្ឍន៍ទៅមុខបាននោះ គឺកម្ពុជាមិនរារែកក្នុងការទាក់ទងជាមួយនោះទេ។ ជាក់ស្តែងក្នុងដំណើរទស្សកិច្ចទៅចិននេះ មិនត្រឹមតែបង្ហាញពីការបន្តនូវមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនោះទេ កម្ពុជាក៏អាចបន្តទាញប្រយោជន៍សេដ្ឋកិច្ចពីប្រទេសចិនបន្ថែមផងដែរ។

សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ ភាគីកម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន១៥ផងដែរ ដោយក្នុងនោះក៏មានឯកសារស្តីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម៕




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមជ្រូកក្នុងស្រុកស្នើឲ្យអាជ្ញាធរទប់ស្កាត់ការនាំចូលសាច់បង្កក និងទប់កុំឲ្យជ្រូកធ្លាក់ថ្លៃខ្លាំងពេក

ព័ត៌មាន
យើងសង្កេតថា តម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ ដែលបានបង្ខំឲ្យកសិដ្ឋាននិងកសិករមួយចំនួនត្រូវផ្អាកការចិញ្ច…

អ្នកជំនាញចាត់ទុកបញ្ហាទិដ្ឋការ និងសណ្តាប់ធ្នាប់សាធារណៈជារបាំងក្នុងការទាក់ទាញភ្ញៀវទេសចរអឺរ៉ុប

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានចាត់ទុកបញ្ហាមិនមានការលើកឡើងទិដ្ឋការ និងបញ្ហាសណ្តាប់សាធារណៈអាចជារបាំងមួយក្នុងការស្រូបទាញភ្ញៀវទេសចរមកពីប៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ