កំពុងផែស្វយ័តភ្នំពេញធ្លាក់ចុះចំណូល១៤% នៅ៤ខែឆ្នាំ២០២៣

កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលត្រឹមតែជាង ១០លានដុល្លារ ថយចុះ១៤% នៅរយៈពេល៤ខែឆ្នាំនេះ


នៅរយៈពេល ៤ខែឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានធ្លាក់ចុះរហូត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។
កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលត្រឹមតែជាង ១០លានដុល្លារ ថយចុះ១៤% នៅរយៈពេល៤ខែឆ្នាំនេះ

ការថយចុះនូវប្រាក់ចំណូលរបស់កំពុងផែភ្នំពេញនេះ ត្រូវបានគេមើលឃើញថា គឺស្របគ្នាទៅនឹងការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តរជាតិដែរ ដោយនៅ៤ខែមកនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង១៥ពាន់លានដុល្លារ ធ្លាក់ចុះជាង១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

នៅរយៈពេល ៤ខែក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលធ្លាប់ទទួលបានចំណូលជាង ១២លានដុល្លារ។ ជាមធ្យម ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ មានកំណើនក្នុងរង្វង់ ២០% ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ ប្រសិនបើ ស្ថានភាពពិភពលោកនៅមិនទាន់មានស្ថិរភាពទេនោះ កំណើនរបស់កំពង់ផែស្វយ័តភ្នំពេញ អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ១៥% ប៉ុណ្ណោះ នៅឆ្នាំ២០២២។ នេះបើយោងតាមការគូសបញ្ជាក់របស់កំពង់ផែស្វយ័តភ្នំពេញ។

ក្នុងនោះ ប្រាក់ចំណូលពីប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញមានត្រឹមតែជិត៨លានដុល្លារប៉ុណ្ណោះ នៅរយៈពេល៤ខែឆ្នាំនេះ ថយចុះ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រភពចំណូលសំខាន់បន្ទាប់ គឺចំណូលពីអាជ្ញាធរផែសម្រេចបានជិត១លាន៥សែនដុល្លារ កើនឡើង១២%។

ស្របពេលដែលប្រាក់ចំណូលសរុប មានការធ្លាក់ចុះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ក៏ធ្លាក់ចុះប្រមាណជាង២០%ដែរ ពោលគឺនៅមានប្រមាណជាង១០ម៉ឺន TEU ប៉ុណ្ណោះ។ ប៉ុន្ដែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបរិមាណនាវាទេសចរណ៍ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញបែរជាមានកំណើនដល់ទៅជាង២២៧% ដោយមាននាវាធ្វើដំណើរ២២៧ជើង។ ជាមួយគ្នានានេះ នាវាផ្ទុកទំនិញឆ្លងកាត់ក៏បានកើនឡើងជិត៨%ដែរ ប៉ុន្ដែការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈវិញបានថយចុះជាង២,៥% មកនៅត្រឹមជាង១៣ម៉ឺនតោន។

បើតាមការបញ្ជាក់របស់លោក ជា ចាន់ដារ៉ា ប្រធានសមាគមដឹកជញ្ជូនទំនិញនៅកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតតែវិស័យដឹកជញ្ជូននៅកម្ពុជា មានស្ថានភាពល្អប្រសើរ ប៉ុន្ដែដរាបណាដែលវិបត្តិពិភពលោកនៅតែបន្តអូសបន្លាយនោះ វិស័យនាំចេញរបស់កម្ពុជា នៅតែរងផលប៉ះពាល់។ ដូច្នេះ ទើបធ្វើឲ្យការនាំចេញទំនិញរបស់កម្ពុជា មួយចំនួន ទៅកាន់ទីផ្សារអន្តរជាតិ បានថយចុះ នៅរយៈពេល ៤ខែឆ្នាំ២០២៣នេះ ជាពិសេសផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាវិស័យអាទិភាព និងមានភាពសកម្មមួយនៅក្នុងវិស័យដឹកជញ្ជូន។ លោក ជា ចាន់ដារ៉ា បន្ថែមថា ការថយចុះនៃការនាំចេញផលិតផលកាត់ដេរ ក៏បានធ្វើឲ្យចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ នៅរយៈពេល ៤ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះរហូត ១៤%ដែរ។

ជុំវិញស្ថានភាពក្នុងវិស័យដឹកជញ្ជូនកម្ពុជាឆ្នាំ២០២៣នេះវិញត្រូវបានលោក ជា ចាន់ដារ៉ា វាយតម្លៃថា កាន់តែមានលក្ខណៈល្អប្រសើរច្រើនបើធៀបទៅនឹងឆ្នាំ២០២២ ជាពិសេសការធ្លាក់ចុះនៃតម្លៃនៃការដឹកជញ្ជូន តែម្ដង។ ដ្បិតតម្លៃដឹកជញ្ជូនបានធ្លាក់ចុះ តែលោក ជា ចាន់ដារ៉ា ក៏បានកត់សម្គាល់ទៀតថា នៅរយៈពេល ៤ខែឆ្នាំ២០២៣នេះ សកម្មភាពដឹកញ្ជូនទំនិញរបស់កម្ពុជា ក៏មានការថយចុះមួយចំនួនដែរ ដោយសារការបញ្ជាទិញពីខាងក្រៅធ្លាក់ចុះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យដឹកជញ្ជូននៅកម្ពុជា ថានឹងនៅតែរក្សាបានកំណើនវិជ្ជមាននៅឆ្នាំ២០២៣នេះ៕




អត្ថបទបន្ទាប់


ថៃរំពឹងថា នឹងអាចនាំចេញអង្ករបានរហូតលើសពី៨លានតោននៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
ថៃដែលកំពុងតែកាន់ដំណែងជាអ្នកនាំចេញអង្ករទីពីរនៅលើពិភពលោកបានអះអាងថា បរិមាណនៃការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ នេះ អាចលើសពី ៨ លានតោន ខណៈ…

ក្រុមប្រទេស G-7 ជំរុញចិនឲ្យជួយបញ្ចប់ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងឱ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធី

ព័ត៌មាន
មេដឹកនាំប្រទេស G-7 បានសន្យាថា នឹងគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះ ប្រឈមមុខនឹងការឈ្លានពានខុសច្បាប់របស់រុស្ស៊ី ហើយបានដាក់សម្ពាធលើប្រទេសចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ