ហេតុអ្វីទីផ្សារពោតខ្មែរម្តងថោក ម្តងថ្លៃ?
តម្លៃកសិផលធ្លាក់ថ្លៃ វាជាបញ្ហាដដែលៗ ដែលតែងតែកើតមានឡើងនៅក្នុងវិស័យកសិកម្មកម្ពុជា។
ទស្សនាវដ្ដី Travel and Leisure បានសរសេរថា កម្ពុជាមានកោះនៅតំបន់ឆ្នេរមួយចំនួនដែលមានទេសភាពល្អត្រកាលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងការចុះផ្សាយលើគេហទំព័ររបស់ខ្លួន ទស្សនាវដ្ដី T+L (Travel + Leisure) កោតសរសើរកោះចំនួនពីរនៃតំបន់ឆ្នេរកម្ពុជា គឺកោះក្របី និងកោះឫស្សី។ និងបានបង្ហាញពីភាពងាយស្រួលក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ ដោយសារមានជើងហោះហើរត្រង់ពីទីក្រុងហូជីមីញ មកកាន់ខេត្តព្រះសីហនុ។
ថ្មីៗនេះដែរ ទស្សនាវដ្ដីដដែល ក៏បានសរសេរអំពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយបានដាក់បញ្ចូលខែត្រសៀមរាបស្ថិតក្នុងចំណោមទីក្រុងល្អបំផុតទាំង១៥នៅលើពិភពលោកសម្រាប់ទេសចរ៕