អូមីក្រុង

អូមីក្រុង កំពុងធ្វើឲ្យក្ដីសង្ឃឹមការងើបឡើងនៃវិស័យទេសចរណ៍ថៃ ស្រពេចស្រពិល


ប្រតិបត្តិករទេសចរណ៍ថៃ កំពុងបាត់បង់ក្តីសង្ឃឹមជាបណ្ដើរៗហើយ ទាំងឱកាសពិធីបុណ្យចូលឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ស្របពេលដែលថ្មីៗនេះ ការរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កឲ្យមានការរឹតត្បិតមួយចំនួនឡើងវិញនៅក្នុងប្រទេសថៃ។ បើតាមក្រសួងសុខាភិបាលថៃបានបង្ហាញពីសេណារីយ៉ូអាក្រក់បំផុតនៃការឆ្លងមេរោគ អូមីក្រុងថា ប្រទេសថៃអាចនឹងមានករណីឆ្លងដល់ជាង ៣ម៉ឺន ក្នុងមួយថ្ងៃក្នុងត្រីមាសទីមួយឆ្នាំក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រូបតំណាង៖ : អូមីក្រុង កំពុងធ្វើឲ្យក្ដីសង្ឃឹមការងើបឡើងនៃវិស័យទេសចរណ៍ថៃ ស្រពេចស្រពិល
ដោយ

ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ លោក​ ស៊ីឌីវាច (Sisdivachr) បាននិយាយថា ការសម្រេចចិត្តអ្វីក៏ដោយ ដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីនៃការឆ្លងកូវីដ១៩ គឺដោយសារតែ​រាជរដ្ឋាភិបាល​គ្មានជម្រើសផ្សេងពីនេះនោះទេ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ បាន​អំពាវនាវ​ឲ្យមាន​ការចូលរួមទាំងអស់គ្នា​ក្នុងការ​គោរពយ៉ាងតឹងរ៉ឹងនូវវិធានការ​សុខាភិបាល រួមទាំង​ការតម្រូវឲ្យទេសចរអន្តរជាតិ​ចូលប្រទេសថៃ ​ត្រូវតែធ្វើចត្តាឡីស័កជាដើម។ លោកបានបញ្ជាក់ពី  សេណារីយ៉ូថ្មីដែលបាន​ព្យាករទុកថា ឧស្សាហកម្មទេសចរណ៍​ទំនង​ជាមិនទទួលបានអត្ថប្រយោជន៍​ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ​ចិន​នៅឆ្នាំក្រោយ​ ដែលនឹងចាប់ផ្តើមនៅដើមខែកុម្ភៈនោះឡើយ។

ទន្ទឹមនេះ បើយោងតាមក្រសួងសុខាភិបាលសាធារណៈ ប្រសិនបើជំងឺកូវីដ១៩ រីករាលដាលកាន់តែខ្លាំង និងឆាប់រហ័ស សេណារីយ៉ូករណីល្អបំផុត​អាចនឹងឃើញករណីថ្មីចំនួន ១ម៉ឺននាក់​ជាមធ្យម​នៅពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែនៅក្នុងសេណារីយ៉ូករណីដ៏​អាក្រក់បំផុត ចំនួនករណីឆ្លងអាចនឹងឈានដល់លើស ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។

ប្រធានសមាគមន៍ភ្នាក់ងារ​ទេសចរណ៍​ដដែលរូបនេះបានបញ្ជាក់ថា នៅពេលសហគមន៍​ពិភពលោកកាន់តែព្រួយបារម្ភអំពីមេរោគអូមីក្រុង នោះស្ថានភាពទេសចរណ៍​កាន់តែ​មានការប្រែប្រួលយ៉ាងខ្លាំង និងមិនអាចទាយទុកជាមុន​បាននោះទេ។

តែយ៉ាងណាមិញ សកម្មភាពទេសចរណ៍​អាចនឹងត្រលប់មកវិញ ​ប្រសិនបើអ្នកជំងឺដែលឆ្លងអូមីក្រុងភាគច្រើន​ជាសះស្បើយ​ ដោយរោគសញ្ញាស្រាល ហើយស្ថានភាពទាំងមូល​ប្រែជាមានគ្រោះថ្នាក់តិច​ជាងការរំពឹងទុក នោះមនុស្សនឹងបន្តការធ្វើដំណើររបស់ពួកគេដូចធម្មតាឡើងវិញ។

សូមជម្រាបថា វិស័យទេសចរណ៍ថៃនៅខែមករា និងខែកុម្ភៈខាងមុខនេះ ត្រូវបានគេរំពឹងថា ជាខែដែលសកម្មភាពទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសមានភាពស្ងប់ស្ងាត់ ខណៈដែលជើងហោះហើរត្រូវបានលុបចោលជាបណ្តើរៗក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ ២០២២៕

អត្ថបទ៖ ស៊ើង និមល់ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកផ្ដល់កម្ចី ២២១ លានដុល្លារបន្ថែមទៀតឲ្យវៀតណាម ដើម្បីគាំទ្រសេដ្ឋកិច្ចឲ្យងើបឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម និង ធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ២២១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់…

ការផ្ញើប្រាក់មកស្រុកកំណើតក្នុងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២២ កើនយឺត

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកពីប្រជាពលរដ្ឋដែលធ្វើការនៅបរទេស បានកើនឡើង ៦,៧%នៅឆ្នាំ២០២១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ