បច្ចុប្បន្នភាព​ករណីកូវីដ-១៩នៅកម្ពុជា

រកឃើញករណីកូវីដ-១៩ លើទាហានមួកខៀវកម្ពុជា ៤នាក់ ទើបត្រឡប់ពីប្រទេសម៉ាលីចូលកម្ពុជា!


ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ដែលអ្នកទាំង៤នាក់នោះ គឺជាទាហានមួកខៀវរបស់កម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០។ សរុបករណីកូវីដ-១៩ គិតមកទល់ថ្ងៃទី ២៤ ខែកក្កដានេះ មានការកើនឡើងដល់ ២០២នាក់ហើយ។
រកឃើញករណីកូវីដ-១៩ លើទាហានមួកខៀវកម្ពុជា ៤នាក់ ទើបត្រឡប់ពីប្រទេសម៉ាលីចូលកម្ពុជា! (រូបភាព៖ ហ្វេសប៊ុក)
ដោយ

សម្រាប់​ករណីកូវីដ-១៩ថ្មី​ដែលបានរកឃើញ​នៅថ្ងៃទី ២៣ ខែកក្កដា​ម្សិលមិញនេះ ត្រូវបាន​ក្រសួង​សុខាភិបាល​បញ្ជាក់ថា គឺបានកើតឡើង​លើ​ទាហានមួកខៀវ​របស់​កម្ពុជា​ចំនួន​៤នាក់​ ក្នុងចំណោម​ក្រុមទាហាន​មួកខៀវ​អង្គការ​សហប្រជាជាតិ​របស់​កម្ពុជាសរុប​ចំនួន ៨០នាក់ (ស្ត្រី០៧នាក់) ដែលពួកគេទាំងនោះ បានវិលត្រឡប់​មកពីប្រទេសម៉ាលី មកកាន់​កម្ពុជា​នៅថ្ងៃទី ១០ ខែកក្កដា ហើយបាន​ធ្វើតេស្ដ​លើកទី១ គឺអវិជ្ជមានកូវីដ-១៩។ ក្រោយពី ពួកគេ​ត្រូវបាន​បន្ត​ដាក់​ឲ្យ​នៅធ្វើចត្តាឡីស័ក​ក្នុងមណ្ឌល​កងទ័ព​អង្គការ​សហប្រជាជាតិ​នៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមទាហានមួកខៀវ​ទាំង​៨០នាក់នេះ បានធ្វើតេស្ដ​ជាលើទី២ នៅថ្ងៃទី ២៣ ខែកក្កដា ដែលលទ្ធផលទទួលបាន​គឺមានវិជ្ជមាន​កូវីដ-១៩ ចំនន​០៤នាក់។ ក្នុងនោះ មាន​បុរស​ចំនួន ៣នាក់ និងស្ត្រី​ចំនួន​០១នាក់។ 

ករណីរកឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ គិតមកទល់ថ្ងៃទី ២៤ ខែកក្កដានេះ បានកើនឡើងដល់​ចំនួន ២០២នាក់ហើយ (ស្ត្រី៤៤នាក់ បុរស ១៥៨នាក់) ដោយក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន ១៤២នាក់ និងកំពុងសម្រាក​ព្យាបាល​មាន​ចំនួន ៥៨នាក់។

គួរបញ្ជាក់ថា បើតាម​ក្រសួងសុខាភិបាល​កាលពីថ្ងៃទី ២២ ខែកក្ក ក៏មាន​ករណីបុរជនជាតិខ្មែរម្នាក់​បាន​ស្លាប់​នៅមណ្ឌល​ចត្តាឡីស័ក​នៅខេត្ត​ត្បូងឃ្មុំ ទោះយ៉ាងណា​ក្រសួងសុខាភិបាល​អះអាងថា ការស្លាប់នេះ គឺជាការខ្យល់គរតែប៉ុណ្ណោះ មិនបានបញ្ជាក់ថា​ស្លាប់ព្រោះតែជំងឺកូវីដ-១៩ នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម ស៊ូ សុជាតិ៖ អគារថ្មីរបស់គណៈកម្មការមូលបត្រកម្ពុជា នឹងបង្កើនទំនុកចិត្តទីផ្សារមូលបត្រកម្ពុជាបន្ថែមទៀត

ព័ត៌មាន
អគាររបស់គណៈកម្មការមូលបត្រកម្ពុជាថ្មី ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងខ្ពស់ស្រឡះ មើលទៅប្រៀបដ…

បារាំងផ្ដល់ជំនួយឥតសំណង ១,៧ លានដុល្លារ សម្រាប់កម្ពុជាស្ដារវិស័យទេសចរណ៍

ព័ត៌មាន
កម្ពុជាទទួលបានទឹកប្រាក់ជំនួយឥតសំណងប្រមាណ១,៧ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីចូលរួមស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ