ទីក្រុងស៊ាងហៃ

ទីក្រុងស៊ាងហៃប្រកាសបិទតំបន់មួយចំនួនឡើងវិញហើយ ក្រោយទើបបើកបានប៉ុន្មានថ្ងៃ


ទីក្រុងស៊ាងហៃ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងបិទសង្កាត់មួយ ដែលមានប្រជាជនជិត៣លាននាក់រស់នៅ ដើម្បីបើកការធ្វើតេស្តរកមេរោគឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំ ខណៈទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ចិនមួយនេះ ទើបតែបានចាប់ផ្តើមបន្ធូបន្ថយវិធានការរឹតបន្តឹងមេរោគកូវីដ១៩ ដើម្បីដំណើរសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ទីក្រុងស៊ាងហៃប្រកាសបិទតំបន់មួយចំនួនឡើងវិញហើយ
ដោយ

ទីក្រុងសៀងហៃ​បានបន្ធូរបន្ថយ​ការរឹតបន្តឹងជាច្រើន​កាលពីសប្តាហ៍មុន បន្ទាប់ពី​បាន​បង្ខាំងប្រជាជនជាង ២៥ លាននាក់ឱ្យ​នៅផ្ទះ​ចាប់តាំង​ពី​ខែមីនាមក ខណៈដែលប្រទេសចិន​បានចាត់វិធានការប្រយុទ្ធប្រឆាំង​​នឹង​ការរីករាលដាល​​នៃ​មេរោគកូវីដ១៩ ដ៏តឹង​រ៉ឹង​បំផុត បើធៀប​នឹង​រយៈពេល ២ ឆ្នាំមកនេះ។

ថ្វីបើទីក្រុងស៊ាងហៃ​បានបន្ធូរបន្ថយការរឹត​បន្តឹងខ្លះ​មែន ប៉ុន្តែការបិទខ្ទប់​មិនត្រូវបាន​ដកចេញ​ទាំងស្រុងនោះទេ ដោយមនុស្សរាប់ម៉ឺន​នាក់​នៅក្នុងទីក្រុងដ៏ធំបំផុត​របស់ប្រទេសចិន នៅតែដាក់កម្រិតឱ្យក្នុងនៅផ្ទះ​របស់ពួកគេ។

តួយ៉ាង អាជ្ញាធរក្នុងតំបន់​បាននិយាយនៅក្នុង​ការបង្ហោះ​ប្រព័ន្ធផ្សព្វផ្សាយសង្គមកាល​ពី​ថ្ងៃព្រហស្បតិ៍​ថា សង្កាត់ Minhang ក្នុងទីក្រុងសៀងហៃ ដែលមានប្រជាជនជិត៣ លាននាក់នឹងត្រូវបានដាក់នៅក្រោមវិធានការបិទខ្ទប់ចាប់ពីពេលព្រឹកថ្ងៃសៅរ៍តទៅ ហើយអ្នកស្រុកទាំងអស់ក្នុងតំបន់នេះនឹងត្រូវធ្វើតេស្តកូវីដ១៩។ ក្នុងនោះ អាជ្ងាធរបានបន្ថែមថា ចំពោះពេលវេលា​នៃការបើកតំបន់នេះ​ឡើងវិញ នៅមិនទាន់ត្រូវបានកំណត់​ច្បាស់លាស់នោះទេ គឺត្រូវរង់​ចាំមើល​លទ្ធផលតេស្ត បន្ទាប់ពីការយកសំណាករបស់ពលរដ្ឋទាំងអស់​នៅក្នុងតំបន់ត្រូវបានបញ្ចប់សិន។

សេចក្តីប្រកាសរបស់អាជ្ញាធរបាន​បង្កើន​ការព្រួយបារម្ភដល់អ្នកស្រុកក្នុងសង្កាត់ Minhang ជាខ្លាំង ដោយភ័យខ្លាចថា​ ការបិទខ្ទប់អាចអូសបន្លាយរយៈពេលយូរ ប្រសិនបើរកឃើញករណីវិជ្ជមានកូវីដ ១៩។

គួររំឭកថា ការបិទខ្ទប់នៅក្នុងទីក្រុងស៊ាងហៃ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន​សកល​ដ៏សំខាន់មួយ បានគម្រាមគំហែង​ដល់ខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិជាខ្លាំង នៅស្របពេលដែលកំពុងតែ​ទទួល​រងសម្ពាធ​ស្រាប់ពី​សង្គ្រាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។

ទោះយ៉ាងណា ​ទីក្រុងស៊ាងហៃ​បានបន្ធូរបន្ថយ​គោលនយោបាយ​រឹតបន្តឹង​របស់ខ្លួនបន្តិចម្តងៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ថ្មីៗ​នេះ ខណៈមានមនុស្ស​ត្រឡប់​ទៅធ្វើការ​នៅក្នុង​ការិយាល័យ​វិញ ហើយបើក​ឲ្យ​ប្រជាជន​ប្រើប្រាស់​សេវាសាធារណៈបាន ដូចជា ជិះរទភ្លើងក្រោមដី និង ប្រើប្រាស់រថយន្ត​ក្រុងសាធារណៈជាដើម។

ក៏ប៉ុន្តែ ប្រជាជនក្នុងតំបន់មួយចំនួនទៀត​កំពុង​តែ​មាន​ភាពមិនពេញចិត្ត​ក្រោម​ការបន្ត​រឹតត្បិតរបស់អាជ្ញាធរក្នុងទីក្រុងស៊ាងហៃនោះទេ​ ដោយ​អ្នក​ស្រុក​នៅ​​ក្នុង​ទីប្រជុំជនតំបន់ Xuhui បានចេញតវ៉ា​ប្រឆាំង​នឹង​ការដាក់​បម្រាមថ្មី​ក្នុង​សប្តាហ៍​នេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU ថាចិនសមនឹងទទួលទណ្ឌកម្មថ្មីបន្ថែមទៀត ទាក់ទងសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង

ព័ត៌មាន
សមាជិកសភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យមានការដាក់ទណ្ឌកម្មមួយកម្រិតបន្ថែមទៀត ប្រឆាំងនឹងមន្ត្រីចិនដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ង…

ហេតុអ្វីជប៉ុនសាបរលាបឥទ្ធិពលសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនកំពុងនាំមុខ?

ព័ត៌មាន
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Niikkei របស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុនបច្ចុប្បន្ន កំពុងស្រុតចុះនូវអំណាចសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ