![កងកម្លាំងដោះមីន ២៣នាក់ រួមនឹងសុនខហិតមីន ១២ក្បាល នឹងទៅប្រទេសអ៊ីស្រាអែលដើម្បីបំពេញការងារដោះមីននៅទីនោះ។](https://cdn.cambonomist.com/media/images/deminers-cmac.2e16d0ba.fill-960x540.jpg)
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ CMACបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា កម្លាំងជំនាញដោះមីនកម្ពុជា ២៣រូប រួមនឹងសុនខហិតមីន ១២ក្បាល នឹងចេញដំណើរទៅប្រទេសអ៊ីស្រាអែល ក្នុងសប្ដាហ៍នេះ ដើម្បីបំពេញបេសកកម្មដោះមីននៅទីនោះ។
លោក ហេង រតនា បានបញ្ជាក់ថា បេសកកម្មនេះបានការអនុម័តពីស្ថាប័នជំនាញរបស់អ៊ីស្រាអែល រួចរាល់ហើយ ហើយថា នេះជាបទពិសោធន៍យ៉ាងសំខាន់សម្រាប់កងកម្លាំងដោះមីនរបស់កម្ពុជា។
យោងតាមកាសែត ឌឹ ខេមបូឌា ដេលីក្រុមអ្នកដោះមីនកម្ពុជា នឹងត្រូវទៅធ្វើការនៅអ៊ីស្រាអែល ៤ខែ ដើម្បីរាវរកនិងសម្អាតមីនលើផ្ទៃដី ២៥ហិកតារ នៅក្នុងតំបន់ដាច់ស្រយាលមួយរបស់ប្រទេសអ៊ីស្រាអែល។
ប៉ុន្តែ កាសែតដដែល ថា មន្ត្រី CMAC មិនបញ្ជាក់ថា តើអ៊ីស្រាអែលនឹងផ្ដល់ថវិកាចំនួនប៉ុន្មានសម្រាប់ការងាររបស់ក្រុមដោះមីនពីកម្ពុជានេះ៕