ថៃរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នៅអត្រា ៣,៥%

ថៃរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នៅអត្រា ៣,៥% និងរំពឹងកំណើន៤%នៅឆ្នាំ២០២៣


ក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនមើលឃើញកំណើនសេដ្ឋកិច្ច ៤% នៅឆ្នាំក្រោយ និងបានរក្សាការព្យាករណើនសេដ្ឋកិច្ច៣,៥% សម្រាប់ឆ្នាំ២០២២ ដោយសារមានការគាំទ្រ ដោយការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក ទេសចរណ៍ និងការនាំចេញ បើទោះបីជា អតិផរណាកំពុងឡើងកាន់តែខ្ពស់ក៏ដោយ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នៅអត្រា ៣,៥% និងរំពឹងកំណើន៤%នៅឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom បានប្រាប់អ្នកយកព័ត៌មានថា សេដ្ឋកិច្ចថៃ ត្រូវគេរំពឹងថា នឹងកើនឡើងជាង ៤% នៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលនៅឆ្នាំ ២០២២ ព្យាករថានឹងមានកំណើន៣,៥%។

ជាមួយគ្នានេះ សមាមាត្របំណុលសាធារណៈរបស់ប្រទេសថៃធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ត្រូវគេរំពឹងថា នឹងមានជាង ៦១% គិតនៅត្រឹមចុងខែកញ្ញាខាងមុខ ពោលគឺទាបជាងការព្យាករកាលពីលើកមុន ដែលថា នឹងមានកម្រិតជិត៦៣% ដោយសារផលិតផលក្នុងស្រុកសរុបមានការកើនឡើង។

លោក Arkhom ក៏បាននិយាយដែរថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តផែនការគ្រប់គ្រងបំណុលសាធារណៈ ដែលបានកែសម្រួលសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់ត្រឹមខែកញ្ញាជាមួយការខ្ចីប្រាក់ថ្មីកើនឡើងបន្ថែមប្រមាណ ៣៨៧លានដុល្លារ នាំឲ្យបំណុលសារណៈសរុបកើនដល់ទៅ ជិត៤០ពាន់លានដុល្លារ។

លោកបានបន្ថែមថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ (BoT) មិនគួរមានផលប៉ះពាល់ខ្លាំងដល់បំណុលសាធារណៈ ដែលមានស្រាប់នោះទេ ព្រោះរដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធឡើងវិញជាច្រើនឱ្យទៅជាអត្រាការប្រាក់ថេរ ប៉ុន្តែការខ្ចីថ្មីអាចនឹងរងផលប៉ះពាល់។

លោកបានបន្តថា ផលប៉ះពាល់លើការប្រើប្រាស់មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះការបញ្ជូនអត្រាការប្រាក់តាមគោលនយោបាយទៅកាន់ស្ថាប័នហិរញ្ញវត្ថុជាធម្មតាត្រូវចំណាយពេលពី ៣ ទៅ ៦ ខែខណៈដែលធនាគារត្រូវបានស្នើសុំឱ្យជួយបន្ធូរបន្ថយផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ទៅលើអ្នកខ្ចីប្រាក់ផងដែរ។

លោក Pornchai Theeravet ប្រធានការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ ត្រូវគេរំពឹងថា នឹងខ្ពស់ជាងកំណើនប្រចាំឆ្នាំ២,២% នៅត្រីមាសទីមួយ ហើយទិន្នន័យផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទី២ ជាផ្លូវការនឹងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារផែនការរដ្ឋនៅថ្ងៃទី ១៥ខែសីហា។

លោក Pornchai បានប្រាប់សន្និសីទសារព័ត៌មានថា ឆមាសទី២គួរតែមានការងើបឡើងវិញជាបន្តទៀតដោយសារវិស័យទេសចរណ៍មានកំណើនល្អប្រសើរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា ប្រទេសធំៗផ្សេងទៀតក៏គ្រោងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចេញធ្វើដំណើរផងដែរ។

ប្រទេសថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៨ លាននាក់នៅឆ្នាំនេះ គឺបានកើនឡើងពីចំនួនជាង ៦លាននាក់ដែលបានព្យាករកាលពី៣ខែមុន ហើយកាលពីមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ ថៃទទួលបានទេសចរបរទេសជិត ៤០ លាននាក់។

ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថាការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនោះនឹងកើនឡើង ៧,៧% នៅឆ្នាំនេះ ពោលគឺបានកើនឡើងពីកំណើន៦% ដែលបានព្យាករណ៍កាលពីលើកមុន។

លោកបាននិយាយថា ទោះបីជាមានអតិផរណាខ្ពស់ក៏ដោយ ការប្រើប្រាស់ឯកជនត្រូវគេរំពឹងថានឹងកើនឡើង៤,៨% នៅឆ្នាំនេះគឺ ខ្ពស់ជាងការកើនឡើង ៤,៣% ដែលបានព្យាករពីពេលមុន ហើយថា អតិផរណាគួរតែកាត់បន្ថយបន្តិចម្តងៗប្រសិនបើតម្លៃថាមពលមានស្ថិរភាព៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុន Nokia និងក្រុមហ៊ុន SINET បានដាក់ ឱ្យប្រើប្រាស់នូវបណ្ដាញអុបទិកប្រភេទ XGS-PON ដំបូងបង្អស់នៅកម្ពុជា ដែលនឹងផ្ដល់នូវបណ្ដាញអ៊ីនធឺណិតល្បឿនលឿនរហូតដល់ 10Gbps សម្រាប់ក្រុមហ៊ុនសហគ្រាសនានា

ព័ត៌មាន
ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន SINET ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានជ្រើសយកបណ្ដាញអុបទិកអកម្មប្រ…

ពលរដ្ឋស្រីលង្កាសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស ចំពេលសេដ្ឋកិច្ចប្រទេសកំពុងដួលរលំ

ព័ត៌មាន
ពលរដ្ឋស្រីលង្កាដែលធុញទ្រាន់នឹងភាពវឹកវរ និងកាន់តែអស់សង្ឃឹមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះ កំពុងតែនាំគ្នាចាកចេញពីស្រុកកំណើត ទៅធ្វើការងារទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ