ជំនួយវ៉ាក់សាំង

កម្ពុជាផ្ដល់ជំនួយវ៉ាក់សាំង២០ម៉ឺនដូសឱ្យប្រទេសវៀតណាម


នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនទៅប្រទេសវៀតណាម ខណៈកន្លងមកនេះកម្ពុជាក៏ធ្លាប់បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ទៅកាន់ប្រទេសឡាវផងដែរ។ ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងនេះត្រូវបានប្រារព្ធធ្វើឡើងនៅស្ថិតក្នុងខេត្តស្វាយរៀង។
ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់កម្ពុជា
ដោយ

នៅក្នុងពិធីផ្ដល់ជូនវ៉ាក់សាងកូវីដ-១៩ដែលកម្ពុជាបានផ្ដល់ទៅឲ្យវៀតណាមខាងលើនេះ គឺធ្វើឡើងនៅក្នុងគោលបំណងបង្ហាញនូវភាពជិតស្និតរវាងកម្ពុជា និងវៀតណាម ដែលជាភូមិផងរបងជាមួយប្រទេសដែលជាសម្ព័ន្ធមិត្ត ហើយការផ្ដល់ជូនទៅកាន់រាជរដ្ឋាភិបាលវៀតណាមនេះផងដែរ សំដៅទៅលើការលើកកម្ពស់នូវផ្នែកសុខាភិបាល សុខាមាលភាពប្រជាពលរដ្ឋវៀតណាមនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាដាលឆ្លងនៅទូទាំងពិភពលោកនេះផងដែរ។

យ៉ាងណាមិញប្រទេសវៀតណាម គឺជាប្រទេសទី២ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយ ខណៈកាលពីកន្លងទៅកម្ពុជាក៏បានផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសឡាវ ចំនួន២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។ បន្ថែមពីនេះ ក្រៅពីថវិកាកម្ពុជាក៏ធ្លាប់បាន ផ្ដល់ជាជំនួយជាគ្រឿងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសវៀតណាម និងឡាវ ដូចជាម៉ាស ឧបករណ៍តេស្តរហ័ស និងម៉ាស៊ីនជំនួយអុកស៊ីសែនជាដើម។

សូមជម្រាបថា ទន្ទឹមនឹងការផ្ដល់ជំនួយនេះផងដែរ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ធ្វើការចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ខណៈកន្លងទៅនេះការចាក់វ៉ាក់សាំងនៅកម្ពុជាហាក់មានសន្ទុះគួរឲ្យកត់សម្គាល់ដែល សម្រេចបានរហូតទៅដល់ជិត ១០០%ហើយ ចំពោះប្រជាជនគោលដៅ ១០លាននាក់។ តួយ៉ាងកាលពីថ្ងៃទី ២៦ខែតុលា កន្លងទៅនេះលោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិកានៃក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាមានវ៉ាក់សាំងចំនួនជាង ៣៦លានដូសដែលបានមកពីការបញ្ជាទិញពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាជំនួយដែលកម្ពុជាទទួលបានកាលកន្លងទៅផងដែរ៕

អត្ថបទ៖​ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញបង្គាទៅទីផ្សារអាមេរិកកើនឡើង២២%ក្នុងរយៈ៩ខែឆ្នាំ២០២១

ព័ត៌មាន
វៀតណាមរកបានប្រាក់ចំណូលជាង ៧៧៥ លានដុល្លារ ពីការនាំចេញបង្គាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០២១ ដែលកើនឡើង ២២ ភាគរយ…

ម៉ាឡេស៊ីគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូឆ្នាំនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន នៅតែមានតួលេខឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់ជាងគេបន្ទាប់ពីថៃ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ ប៉ុន្ដែ ក្រោយពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ