ពាណិជ្ជកម្ម​កម្ពុជា-អឺរ៉ុប

ស្ថានភាពពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបនៅដើមឆ្នាំ២០២១ មានសភាពប្រែប្រួលយ៉ាងដូចម្តេចខ្លះ?


ការនាំចេញ​របស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតទី ២របស់កម្ពុជា បន្ទាប់ពីអាមេរិកនោះ បានបង្ហាញពីការធ្លាក់ចុះគួរឲ្យ​កត់​សម្គាល់ នៅរយៈពេល៤ខែដំបូងឆ្នាំនេះ។ ក្នុងនោះ កម្ពុជានាំចេញទៅអឺរ៉ុបសម្រេចបានជាង ៩២០លានដុល្លារ មានការធ្លាក់ចុះជាង១២% ប៉ុន្ដែ ការនាំចូលមកវិញសម្រេចបានដល់ទៅជាង៣០០លានដុល្លារ មានការកើនឡើងដល់ទៅជិត៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមតួលេខ​ពីក្រសួង​ពាណិជ្ជកម្ម​។
ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០
ដោយ

​តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្មកម្ពុជាដដែលនេះបានឲ្យដឹងទៀតថា ​បើមើលទៅលើ​ទំហំពាណិជ្ជរវាង​កម្ពុជា និងអឺរ៉ុប​ជារួម​នៅ​រយៈពេល​៤ខែ​ដំបូងឆ្នាំ២០២១ សម្រេចបាន​ជាង​១ពាន់២រយលាន​ដុល្លារអាមេរិក មានការធ្លាក់ចុះជាង២%។ និយាយ​ក្នុងក្របខណ្ឌ​ទីផ្សារនាំចេញ ឃើញថា តំបន់អឺរ៉ុប​ គឺជាទីផ្សារទី២របស់​កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ដែលនៅ៤ខែដំ​បូងឆ្នាំនេះ កម្ពុជា​នាំចេញទៅអាមេរិកសម្រេចបានជិត​២ពាន់លាន​ដុល្លារ កើនជិត​៣០% ខណៈដែលការនាំចេញទៅអឺរ៉ុប​មានចាង​៩២៦លាន​ដុល្លារធ្លាក់ចុះជាង​២%។ រីឯទីផ្សារចិន​ គឺ​ឈរលំដាប់ទី៣ មានទឹកប្រាក់​នាំចេញ​ជាង ​៤២០លាន​ដុល្លារអាមេរិក។ ប៉ុន្ដែ បើសួរថា តើ​ប្រទេសមួយណាដែលជាដៃគូពាណិជ្ជកម្ម​ធំជាងគេ​បំផុតរបស់​កម្ពុជា? ម្លើយ​គឺប្រទេសចិន ដោយ​នៅរយៈពេល​៤ខែដំបូងនៅឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងចិន​សម្រេចបាន​ដល់ទៅជាង​៣ពាន់លាន​ដុល្លារ ខណៈអាមេរិក មានតែជិត​២ពាន់លាន​ដុល្លារប៉ុណ្ណោះ។​ ចិន​ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត​របស់​កម្ពុជា ដោយសារតែ​​ប្រទេសចិន មិនត្រឹមតែជាទីផ្សារ​នាំចេញ​របស់​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែចិន​ក៏មាននាំចូល​ផលិតផល​មកកាន់​កម្ពុជា​ច្រើនដែរ គឺមានក្នុងទំហំទឹកប្រាក់​ជាង​២ពាន់​៥រយលាន​ដុល្លារ នៅ៤ខែដើមឆ្នាំនេះ កើនជិត​១៧%។ 

ថ្មីៗនេះ កម្ពុជា​យើង​ក៏ទើបតែទទួលបាន​ភ្លើងបៃតង​ក្នុងការ​នាំចូលផលិតផល​កសិកម្ម​មួយមុខថ្មីទៀត​ទៅកាន់ទីផ្សារប្រទេសចិន គឺស្វាយស្រស់ ហើយក្រៅពីស្វាយស្រស់​ កម្ពុជា​ក៏កំពុង​ជំរុញ​ការនាំចេញ​កសិផលសក្ដានុពល​ផ្សេងជាច្រើន​ទៀតដែរ​ទៅកាន់ប្រទេសចិន រួមមាន តាង៉ែន ឬមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំ ផ្លែដូង និងទុរេនជាដើម។

ត្រឡប់មកមើលទីផ្សារអឺរ៉ុបវិញ តើកម្ពុជាយើង​នាំចេញអ្វីខ្លះ ទៅកាន់ទីផ្សារអឺរ៉ុប?

ភាគច្រើន​ការនាំចេញ​របស់​កម្ពុជា​ទៅអឺរ៉ុប​ គឺជា​ផលិតផល​វាយនភណ្ឌកាត់ដេរដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើងជាដើម។ ក្រៅពីនេះ ក៏មានការនាំចេញកង់ និងអង្ករផងដែរ។

ពាក់ព័ន្ធនឹង​ការនាំចេញផលិតផល​វាយនភណ្ឌកាត់ដេរនេះដែរ បើតាមការអះអាង​របស់​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​កាត់ដេរ​កម្ពុជា​បាន​ប្រាប់ខេមបូណូមីស​នាពេលថ្មីៗនេះថា​ បើទោះបីជាអំឡុងពេលនេះ មានបញ្ហាកូវីដ-១៩​រាតត្បាតខ្លាំងនៅកម្ពុជា ប៉ុន្ដែ បើមើលទៅលើ​ការបញ្ជាទិញពីក្រៅប្រទេស​ដូចជានៅអាមេរិក និងអឺរ៉ុប នៅតែមាន​ជាហូរហែដែរ។ ប៉ុន្ដែ អ្វីដែល ជាបញ្ហា​របស់​វិស័យ​កាត់ដេរ​នាពេលនេះ គឺដោយសារតែ​​មេរោគ​រាតត្បាតកូវីដ-១៩​ បាន​បន្ដវាយប្រហារ​នៅតាមរោងចក្រ​មួយចំនួន ដែលបានតម្រូវឲ្យ​រោងចក្រ​ខ្លះ​ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។

មួយវិញទៀត ការតម្រូវ​ឲ្យ​រោងចក្រ​ប្រតិបត្តិការ​​ដោយប្រើ​ប្រាស់​កម្លាំងពលកម្ម​តែពាក់កណ្ដាល​នៃកម្លាំងពលកម្មសរុបនោះ ក៏​បាននិងកំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ផលិតកម្ម​រោងចក្រ​ផងដែរ ហើយក៏កំពុង​ប៉ះពាល់ទៅដល់​​ការផ្គត់ផ្គង់​ផលិតផល​ទៅលើទីផ្សារដូចគ្នាដែរ។

បើតាមរបាយការណ៍នាំចេញរបស់ក្រសួងពាណិជ្ជកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ ការនាំចេញទំនិញវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង២ពាន់៣រយលានដុល្លារធា្លក់ចុះជិត២% បើធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២០៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម អំពាវនាវឲ្យម្ចាស់ចម្ការស្វាយមកចុះបញ្ជី មុននឹង​អាចនាំចេញបាន

ព័ត៌មាន
កម្ពុជាទើបតែសម្រេចបានការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិនជាផ្លូវការថ្មីៗនេះ ប៉ុន្ដែ ម្ចាស់ចម្ការស្វាយមួយចំនួននៅតែបន្ដរអ៊ូរទាំថា ផ្លែស្វាយរបស…

ម៉ាឡេស៊ីគ្រោងបង្កើនចំណាយដល់ជិត២ពាន់លានដុល្លារ ជួយធានាតម្លៃប្រេងឥន្ធនៈឲ្យនៅទាប

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនការចំណាយដល់ទៅប្រមាណជិត២ពាន់លានដុល្លារ ទៅលើការឧបត្ថម្ភសម្រាប់មុខទំនិញប្រេងឥន្ធនៈ និងប្រេងឆា នៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ