ជីប ម៉ុង

ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុប


ជាការបើកទំព័រថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យឧស្សាហកម្ម ផលិតចំណីអាហារ និងភេសជ្ជៈរបស់កម្ពុជា ដោយក្រុមហ៊ុនយក្ស ជីប ម៉ុង នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ២០២៦ បានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនូវរោងចក្រ ផលិតចំណីអាហារ និងភេសជ្ជៈដ៏ធំតម្លៃ ២៥០លានដុល្លារ ជាមួយនឹងការផលិតតាម ស្ដង់ដារ បច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសអាល្លឺម៉ង់ និងបារាំង ដែលធានាបាននូវគុណភាព និងសុវត្ថិភាពខ្ពស់ បំផុតសម្រាប់ អ្នកប្រើប្រាស់។
ជីប ម៉ុង
ដោយ

កម្មវិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បើគ្មានការប្រែប្រួលទេ រោងចក្រ ដែលមានផ្ទៃដីសរុបទំហំប្រមាណ១៥ហិកតាមួយនេះ គ្រោងនឹងបញ្ចប់ ការសាងសង់ នៅខែវិច្ឆិកា ឆ្នាំ២០២៨ខាងមុខ។ នៅដំណាក់កាលដំបូងរោងចក្រនេះ នឹងផ្ដោតលើការផលិត ទឹកដោះគោ មីកញ្ចប់ កាហ្វេ និងតែ មុននឹងពង្រីកទៅកាន់ការផលិតផលិតផលចំណីអាហារ និងភេសជ្ជៈជាច្រើន ប្រភេទទៀតនាពេលអនាគត។

រោងចក្រថ្មីរបស់ ជីប ម៉ុង ត្រូវបានរំពឹងថា នឹងជួយជំរុញការគាំទ្រ ដល់ឧស្សាហកម្មផលិតក្នុងស្រុក បង្កើតឱកាសការងារ និងបង្កើនសក្តានុពលប្រកួតប្រជែងរបស់ ផលិតផលខ្មែរ ទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ការវិនិយោគដ៏ធំ នៅគ្រាដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នេះ ក៏ជាតឹកតាង បញ្ជាក់ឱ្យឃើញពីភាពធន់រឹងមាំរបស់វិស័យឯកជន និងជាកម្លាំងជំរុញថ្មី មួយ សម្រាប់ វិស័យ ផលិតកម្មក្នុងស្រុក សំដៅកាត់បន្ថយការនាំចូល និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅរកការ អភិវឌ្ឍ ប្រកបដោយចីរភាព។

នៅពេលគម្រោងនេះបញ្ចប់ការសាងសង់ និងចាប់ផ្តើមដំណើរការផ្លូវការរោងចក្រផលិតចំណីអាហារ និងភេសជ្ជៈរបស់ ជីប ម៉ុង នឹងក្លាយជាសមិទ្ធផលថ្មីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការវិវត្តរីកចម្រើននៃ វិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគ្រាសខ្មែរ ក្នុងការបង្កើតតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។




អត្ថបទបន្ទាប់


តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ! GAC ដាក់ Options សម្បូរបែបលើម៉ូឌែលថ្មីរបស់ខ្លួន

ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន​ មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បា…

តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ! GAC ដាក់ Options សម្បូរបែបលើម៉ូឌែលថ្មីរបស់ខ្លួន

ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន​ មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ