ការនាំចេញផលនេសាទ

កម្ពុជា នាំចេញផលនេសាទបន្តធ្លាក់ចុះនៅក្នុងរយៈពេល៤ខែ


ការនាំចេញផលនេសាទរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២០នេះបានបង្ហាញពីតួលេខធ្លាក់ចុះទាំងផលនេសាទស្រស់ និងផលនេសាទកែច្នៃ។ ការធ្លាក់ចុះនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញផលិតផលនេសាទកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ហើយវិបត្តិជំងឺកូវីដនេះ មិនត្រឹមតែប៉ះពាល់ដល់ការនាំចេញផលិតផលនេសាទកម្ពុជានោះទេ វាបានធ្វើប្រទេសជាច្រើនក្នុងសកលលោករងផលប៉ះពាល់សេដ្ឋកិច្ចផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រសួងកសិកម្មកម្ពុជា។
កម្ពុជា នាំចេញផលនេសាទបន្តធ្លាក់ចុះនៅក្នុងរយៈពេល៤ខែ
ដោយ

បើ​យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ផល​នេសាទ​ស្រស់​អនុវត្ត​សរុប​រយៈពេល​៤​ខែ បាន​ចំនួន​១​ពាន់​១៤០​តោន ស្នើ​នឹង​ជាង​៧​ភាគរយ​នៃ​ផែនការ ១​ម៉ឺន​៥​ពាន់​តោន ធៀប​នឹង​ខែមេសា​ឆ្នាំ​២០១៩ ថយ​ចុះ​១​ពាន់​៩០០​តោន ខណៈ​ការ​នាំ​ចេញ​ផល​នេសាទ​កែ​ច្នៃ​មាន​ចំនួន​ត្រឹមតែ ២៣២ តោន ស្នើ​នឹង​ជាង ៤​ភាគរយ​នៃ​ផែនការ ៥​ពាន់​តោន ដោយ​ថយ​ចុះ​ជាង​១​ពាន់​តោន​។

ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ផល​នេសាទ​មានការ​ថយ​ចុះ​នា​ពេល​នេះ​មិន​បាន​ឆ្លុះ​បង្ហាញ​ទាំងស្រុង​ថា ការ​កែ​ច្នៃ​ផល​នេសាទ​នៅ​កម្ពុជា​សុទ្ធតែ​មានការ​ថយ​ចុះ​ទាំង​អស់នោះ​ដែរ ពោល​គឺ​ការ​កែ​ច្នៃ​ផល​នេសាទ​សមុទ្រ​អនុវត្ត​បាន​ជាង ៤​ពាន់​តោន ស្នើ​នឹង ៤៥​ភាគរយ​នៃ​ផែនការ ៩​ពាន់​តោន កើនឡើង​ជាង ៣០​តោន ខណៈ​ការ​កែ​ច្នៃ​ផលិត​ទឹកត្រី​សរុប​ជាង ១៧​លាន​លី​ត្រ កើន​ជាង ២១​ម៉ឺន​លី​ត្រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម គ្រោងបញ្ចុះតម្លៃ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញកំណើនការប្រើប្រាស់ឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម គ្រាងនឹងបញ្ចុះតម្លៃលើ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញការប្រើប្រាស់ ឲ្យមានកំណើនមកវិញ។ ការធ្វើបែបនេះ ដោយសារតែបញ្ហាមេរោគកូវី…

នៅថ្ងៃទី២១ ខែឧសភានេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩​ថ្មី ០១ករណី

ព័ត៌មាន
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី ចំនួន ០១ករណី លើ​បុរសជនជាតិខ្មែរ​ អា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ