Advertisement
Advertisement
Advertisement
រកឃើញករណីឆ្លងកូវីដ១៩ ថ្មី ០១ករណី

នៅថ្ងៃទី២១ ខែឧសភានេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩​ថ្មី ០១ករណី


នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី ចំនួន ០១ករណី លើ​បុរសជនជាតិខ្មែរ​ អាយុ ២៦ឆ្នាំ ដែលទើបតែធ្វើ​ដំណើរពីក្រៅ​ប្រទេស​ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី ចំនួន ០១ករណី លើបុរសជនជាតិខ្មែរ ដែលធ្វើ​ដំណើរតាម​យន្តហោះ​មកពី​ប្រទេសក្រៅ។
ដោយ
Advertisement

បុរស​ជនជាតិខ្មែរ​ ដែល​ឆ្លង​កូវីដ១៩ រូបនេះ មានទីលំនៅ នៅឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយបុរស​រូប​នេះ​បានធ្វើ​ដំណើរចេញ​ពី​​ប្រទេស​​​ហ្វ៊ីលីពីន ប្ដូរជើង​យន្តហោះនៅកូរ៉េខាងត្បូង រួចហើយ ​ចូល​មកដល់​​កម្ពុជា កាលពីថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២២យប់។ 

អ្នកដំណើរដែលជិះ​នៅ​លើ​ជើង​ហោះហើរ​ជាមួយគ្នា​នឹង​បុរស​ខ្មែរ​ដែលឆ្លង​កូវីដ១៩ មាន​សរុប ៦២នាក់ផ្សេងទៀត។ បច្ចុប្បន្ន បុរសជនជាតិ​ខ្មែរ​ដែល​ឆ្លង​កូវីដ១៩ កំពុង​ដាក់​ឲ្យព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត (ពេទ្យ​រុស្ស៊ី) នៅរាជធានី​ភ្នំពេញ។ 

ដោយឡែក អ្នកដំណើរ ៦២នាក់ផ្សេងទៀត ដែលរួមមានជនជាតិបរទេស ២៩នាក់ កំពុងដាក់​ឲ្យនៅដាច់ដោយឡែក នៅក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ដើម្បី​តាមដាន​សុខភាព​ តាមវិធានការសុខាភិបាល​ជាចាំបាច់។

គួរបញ្ជាក់ថា គិតមកទល់នឹងថ្ងៃនេះ កម្ពុជាមានករណីឆ្លង​កូវីដ១៩ សរុប ចំនួន ១២៣ករណី ដោយ ១២២ករណី​មុននេះ បានជា​សះស្បើយ​អស់ហើយ៕

Advertisement



អត្ថបទបន្ទាប់


កម្ពុជា នាំចេញផលនេសាទបន្តធ្លាក់ចុះនៅក្នុងរយៈពេល៤ខែ

ព័ត៌មាន
ការនាំចេញផលនេសាទរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២០នេះបានបង្ហាញពីតួលេខធ្លាក់ចុះទាំងផលនេសាទស្រស់ និងផល...

ម្ចាស់សហគ្រាសក្នុងស្រុក៖ ការបញ្ចុះតម្លៃអគ្គិសនី ២៥% អាចនឹងមានលទ្ធភាពប្រកួតប្រជែង

ព័ត៌មាន
ម្ចាស់សហគ្រាសផលិតកែច្នៃផលិតផលក្នុងស្រុកមួយចំនួនបានអបអរសាទរចំពោះដំណោះស្រាយការបញ្ចុះតម្លៃអគ្គិសនី២៥ភាគរយពីរដ្ឋាភិបាលកម្ពុជា ដោយពួកគេរំព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ