លោកយាយបញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុន ខ្ញុំដាំបន្លែគីមីដែរហ្នឹង ដល់ពេលមានគេមកបង្រៀន និងពន្យល់យើងចឹងទៅ យើងក៏យល់ដឹងថា បន្លែសីរាង្គមានអត្ថប្រយោជន៍សម្រាប់សុខភាព ហើយខ្ញុំដាំសម្រាប់ហូបខ្លួនឯង ហើយខ្ញុំមិនសូវទិញបន្លែគេនោះទេ គឺហូបតែបន្លែដាំខ្លួនឯង ដើម្បីសុខភាព»។
តាមពិតទៅ ការដាំបន្លែសរីរាង្គ មិនសូវបានចំណាយដើមទូនច្រើនដូចដាំបន្លែគីមីនោះទេ ពីព្រោះ បន្លែសរីរាង្គ មិនត្រូវការថ្នាំគីមី និងជីគីមីនោះទេ។ ក្រៅពីទទួលបានចំណូលក្រែលដែរនោះ ការដាំបន្លែសរីរាង្គ ឬពលរដ្ឋជាទូទៅហៅថា បន្លែធម្មជាតិនោះ បានជួយលោកយាយ និងអតិថិជនរបស់លោកយាយឲ្យមានសុខភាពល្អផងដែរ។
ទីផ្សារបន្លែគីមីនៅកម្ពុជា កំពុងតែមានសន្ទុះខ្លាំង បើទោះបីវាមានតម្លៃថ្លៃក៏ដោយ ក៏ការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការអតិថិជននោះទេ ជាពិសេសនៅរដូវប្រាំង ដោយសារតែមានអាកាសធាតុក្តៅខ្លាំង និងខ្វះប្រភពទឹក។ នេះបើតាមការបញ្ជាក់ពី អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិអង្គការសេដាក ដោយបន្ថែមថា បច្ចុប្បន្ន អង្គការសេដាក បានសម្របសម្រួលកសិករកម្ពុជាបានប្រមាណជាង២រយនាក់ ដែលកំពុងដាំបន្លែសរីរាង្គ និងបានផ្គត់ផ្គង់មកពីទីផ្សារសេដាក។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
យ៉ាងណាក៏ដោយ អ្នកស្រី អះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានកសិករដាំបន្លែសរីរាង្គមានចំនួនតិចតួចនៅឡើយ ដោយសារការដាំបន្លែសរីរាង្គ តម្រូវឲ្យកសិករប្រើជីធម្មជាតិ ដែលពុំមានលក់នៅលើទីផ្សារ និងទាមទារការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកទេសដាំដុះ។ តើហេតុអ្វីកសិករភាគច្រើន នៅតែមិនព្រមងាកមកដាំបន្លែសរីរាង្គ?
ទាំងនាយិកាប្រតិបត្តិអង្គការសេដាក និងលោកយាយ សួន ចែម បានស្នើកសិករងាកមកដាំបន្លែសីរាង្គ បើទោះបីមានលំបាកខ្លះមែន ប៉ុន្ដែ វាបានជួយសុខភាពខ្លួនឯង និងអតិថិជនផងដែរ៕