ក្រុមហ៊ុនយក្សចិន

ក្រុមហ៊ុនចិន Xiaomi ត្រូវបានអាមេរិកសម្រេចដកចេញពីបញ្ជីខ្មៅវិញហើយ!


នៅទីបំផុត បន្ទាប់ពីក្រាញននៀលតតាំងជាមួយនឹងរដ្ឋាភិបាលអាមេរិក នៅទីបំផុតក្រុមហ៊ុនយក្សរបស់ចិន ហ្សៅមី (Xiaomi) ត្រូវបានរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សម្រេចដកចេញពីបញ្ជីខ្មៅរបស់អាមេរិកហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ប្រការនេះ ក៏កំពុងធ្វើឲ្យក្រុមហ៊ុនចិនជាច្រើនផ្សេងទៀត ដែលជាប់នៅក្នុងបញ្ជីខ្មៅក៏ហាក់ក្ដីសង្ឃឹមខ្លះឡើងវិញ ក្នុងការឈានទៅតាំង ជាមួយការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។
ក្រុមហ៊ុនចិន Xiaomi ត្រូវបានអាមេរិកសម្រេចដកចេញពីបញ្ជីខ្មៅវិញហើយ!
ដោយ

ការឈានដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋាភិបាលអាមេរិក ដើម្បីដកក្រុមហ៊ុន Xiaomi ចេញពីបញ្ជីខ្មៅដូចនេះ ធ្វើឡើងនៅក្រោយពីតុលាការសហរដ្ឋអាមេរិក កាលពីខែមីនា បានគាំទ្រខាងក្រុមហ៊ុន Xiaomi នៅក្នុងពាក្យបណ្តឹងដែល Xiaomi ប្តឹងបកទៅរដ្ឋាភិបាលអាមេរិក ហើយត្រូវបានតុលាការសហព័ន្ធអាមេរិក សម្រេចព្យួរពិន័យសិន។

គេនៅចាំបានថា គ្រាដែលអាមេរិកស្ថិតក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ លោកបានចុះហត្ថលេខាដាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ជាច្រើន ពិសេសក្រុមហ៊ុន ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការវិនិយោគនៅអាមេរិក ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះ គឺស្ថិតក្រោមការគ្រប់គ្រង ឬជាប់ពាក់ព័ន្ធនឹងយោធាចិន ដោយអាមេរិកចាត់ទុកថា ប្រការទាំងនេះ វាគឺហានិភ័យមួយ ដែលគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន។ 

ប៉ុន្តែ ជារឿយៗភាគីក្រុមហ៊ុន តែងទទូចថា Xiaomi មិនមែនជាកម្មសិទ្ធិ ឬត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងនោះទេ។

គួររំឭកថា ការដាក់បញ្ជូលក្រុមហ៊ុន ហ្សៅមី (Xiaomi) ចូលបញ្ជីខ្មៅដោយអតីតរដ្ឋបាលលោកដូណាល់ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះតម្លៃ ១០ពាន់លានដុល្លារ និងបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះដល់ទៅជិត ១០% កាលពីខែមករាកន្លងទៅ ហើយកត្តានេះ បានបង្ខំឲ្យវិនិយោគិនបានដកភាគហ៊ុនរបស់ខ្លួនស្ទើរតែទាំងស្រុងចេញពីក្រុមហ៊ុននេះ។

យ៉ាងណាមិញ នៅថ្ងៃពុធទី១២ឧសភា ពោលគឺនៅមួយថ្ងៃក្រោយពី Xiaomi ត្រូវប្រកាសដកចេញពីបញ្ជីខ្មៅអាមេរិកនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៦,៧ ភាគរយនៅផ្សារហ៊ុនហុងកុង។

សូមបញ្ជាក់ថា ក្រោយមើលឃើញពីភាពជោគជ័យរបស់ Xiaomi ក្នុងការប្តឹងបក និងត្រូវបានអាមេរិកដកចេញពីបញ្ជីខ្មៅដូចនេះ ក្រុមហ៊ុនចិនជាច្រើនទៀតដែលធ្លាប់ត្រូវបានអតីតរដ្ឋបាលលោកត្រាំ ដាក់ចូលបញ្ចីខ្មៅដែរនោះ បានសម្រេចយកគម្រូតាម Xiaomi ដើម្បីប្ដឹងជំទាស់ទៅរដ្ឋាភិបាលអាមេរិកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនកំពុងពិចារណាផ្ដល់ថវិកា ៧០០លានដុល្លារបន្ថែមទៀតទៅឲ្យកម្មវិធី Covax

ព័ត៌មាន
បើទោះបីជា ប្រទេសជប៉ុន កំពុងប្រឈមនឹងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្ដែ ប្រទេសនេះ កំពុងពិចារណាចំណាយថវិកាប…

អូស្រ្តាលីចាយរាប់ពាន់លានដុល្លារពង្រឹងវិស័យយោធា ចំពេលទំនាក់ទងជាមួយចិនកំពុងប្រះឆា

ព័ត៌មាន
រដ្ឋាភិបាលប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញគម្រោងថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំក្រោយ ដែលក្នុងនោះ គេសង្កេតឃើញថវិកាជាច្រើនរយពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ