ម៉ាកអង្ករសមូហភាព

កម្ពុជាសម្ពោធឲ្យប្រើប្រាស់ម៉ាកអង្ករសមូហភាពចំនួន២ ដើម្បីជំរុញការនាំចេញអង្ករ


កម្ពុជាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២បានសម្រេចសម្ពោធម៉ាកអង្ករសមូហភាពចំនួន២ប្រភេទបន្ថែមទៀត ដើម្បីជំរុញទិន្នផលការដាំដុះដំណាំស្រូវក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ។ ម៉ាកអង្ករសមូហភាពទាំងពីរប្រភេទនេះ រួមមាន ម៉ាក «SKO» នៃពូជស្រូវសែនក្រអូប០១ និងម៉ាកអង្ករសមូហភាព«DSMK» នៃពូជស្រូវដំណើបស្បៃមង្គល ។
ពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច”

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជឿជាក់ថាថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នឹងកាន់តែប្រសើរ និងមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារអន្តរជាតិ ក្រោយកម្ពុជាបានសម្ពោធម៉ាកអង្ករសមូហភាពទាំងពីរប្រភេទនេះ។

ថ្លែងនាឱកាសសម្ពោធម៉ាកអង្ករសមូហភាព«SKO» នៃពូជស្រូវសែនក្រអូប០១ និងម៉ាកអង្ករសមូហភាព«DSMK» នៃពូជស្រូវដំណើបស្បៃមង្គល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពូជស្រូវសែនក្រអូប បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំចេញអង្កររបស់កម្ពុជា ដោយសារពូជស្រូវប្រភេទនេះ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវដែលធ្វើឱ្យកសិករ អាចដាំដុះបានរហូតដល់ទៅ៣ដង ក្នុងមួយឆ្នាំ។ នេះគឺជាឱកាសសម្រាប់កសិករ ដើម្បីជំរុញផលិតភាពនៃការផលិតរបស់ខ្លួន ក៏ដូចជា ជំរុញឱកាសនាំចេញអង្ករ ដែលមានគុណភាព និងមានលក្ខណៈប្រកួតប្រជែង ទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

បើតាមឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម ស្ថិតពិភពលោកបាននិងកំពុងរងនូវឥទ្ធិពលពីបញ្ហាកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន តែវិស័យស្រូវអង្ករកម្ពុជា នៅតែមានភាពវិជ្ជមាន ខណៈអង្ករកម្ពុជា វិញនៅតែទទួលបានឱកាសទីទីផ្សារអន្តរជាតិ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះដែរ ចំពោះការកើនឡើងថ្លៃថ្នាំ-ជីកសិកម្ម និងប្រេងឥន្ធនៈ ជាដើម ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់កសិករ។

ទោះយ៉ាងណា ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានបញ្ជាក់ផងដែរ ថាបញ្ហានេះក្រសួងពាក់ព័ន្ធ បាននិងកំពុងរកដំណោះស្រាយជូនកសិករ។

ជាមួយគ្នានេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានម៉ាកសមូហភាព នៅពេលនេះ គឺជារឿងដែលចាំបាច់បំផុតសម្រាប់ការកសាងទំនុកចិត្តដល់ អតិថិជន និងការកសាងភាពច្បាស់លាស់មួយសម្រាប់ប្រជាកសិករ។ លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះ កសិករមួយចំនួន ប្រឈមលើផលលំបាកនៃការលក់ស្រូវរបស់ខ្លួននៅពេលប្រមូលផល ដោយសារការដាំដុះ មិនមានប្រភពព័ត៌មាន នៃតម្រូវការទីផ្សារច្បាស់លាស់ ហើយអ្នកនាំចេញក៏មិនមានព័ត៌មានឱ្យបានជាក់លាក់ពីកសិករ ផងដែរ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ការចុះឈ្មោះ និងបង្កើតម៉ាកសមូហភាពនេះ គឺដើម្បីបង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូប និងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គល នៅលើទីផ្សារអន្តរជាតិ ក៏ដូចជា បង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើប ជូនកសិករកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា រយៈពេល ៥ខែដំបូង ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណជាង ២៨ម៉ឺនតោន កើន២២% ដែលគិតជាទឹកប្រាក់ប្រមាណ ១៧៣លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះ អង្ករក្រអូបប្រភេទសែនក្រអូប គឺមានជាង ៦ម៉ឺនតោន ឬស្មើនឹង២២% នៃការនាំចេញសរុប។ ដោយឡែក ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញស្រូវ ក្នុងបរិមាណជាង ១,៦លានតោន ដែលគិតជាទឹកប្រាក់ជិត ៤០០លានដុល្លារ កើនឡើង ៤,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា៕

None



អត្ថបទបន្ទាប់


មេដឹកនាំការពារជាតិអាស៊ាន បញ្ជាក់ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡើងវិញ ចំពេលស្ថានការពិភពលោកកំពុងអាប់អ៊ួ

បន្ទាប់ពីបានបញ្ជប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីថ្ងៃ ២២ ខែមិថុនានៅទីក្រុងភ្នំពេញ ម្សិលមិញនេះ ក្រសួងការពារជាតិសិង្ហបុរី (MIND…

របបយោធាមីយ៉ាន់ម៉ាបានប្តូរការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជីពីការធ្វើឡើងនៅបន្ទប់តុលាការ ទៅធ្វើនៅក្នុងពន្ធនាគារវិញ

ក្រុមមេដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ាបានបញ្ជាដោយគ្មានប្រាប់ពីហេតុផល ឱ្យគេធ្វើគ្រប់នីតិវិធីច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ