ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា

កម្ពុជាចាត់ទុកការឈ្នះក្តីលើគណៈកម្មការអឺរ៉ុប ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា


កម្ពុជាបានឈ្នះលើបណ្តឹងតវ៉ាចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែងពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ក្រោយរង់ចាំអស់ជាង៣ឆ្នាំ។ តុលាការសហភាពអឺរ៉ុបអះអាងថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងត្រឹមត្រូវ។ ជាមួយគ្នានេះកម្ពុជាចាត់ទុកការឈ្នះក្តីនេះ ជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍន៍វិស័យស្រូវអង្ករកម្ពុជា ក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។
កម្ពុជាចាត់ទុកការឈ្នះក្តីលើគណៈកម្មការអឺរ៉ុប ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា

ទីបំផុតតុលាការសហភាពអឺរ៉ុបសម្រេចឲ្យកម្ពុជាឈ្នះក្តីលើបណ្តឹង​តវ៉ារបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំពោះសេចក្តីសម្រេច​របស់គណៈកម្មការអឺរ៉ុប ដែលបានដកហូត​ការអនុគ្រោះពន្ធ​សម្រាប់ការនាំចូល​អង្ករគ្រាប់វែង​ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ក្រោយក្រាញននៀលតវ៉ាមកអស់រយៈពេលជាង៣ឆ្នាំកន្លងមក។ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលកាលណោះដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិពុធ បានដាក់ពាក្យបណ្តឹង​ទៅតុលាការសហភាពអឺរ៉ុបកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកយុត្តិធម៌​សម្រាប់ការនាំចូលអង្កររបស់​កម្ពុជា ដែលគណៈកម្មការអឺរ៉ុបសម្រេចយកពន្ធដោយអយុត្តិធម៌។

នៅក្នុងសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា តុលាការសហភាពអឺរ៉ុបបានឲ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងខាងលើកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ និងបានចាត់ទុកការសម្រេចរបស់គណៈកម្មការអឺរ៉ុប​ក្នុងការយកពន្ធមកលើអង្កររបស់កម្ពុជាពេលនាំចេញទៅទីផ្សារអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

សម្រាប់កម្ពុជាការសម្រេចឲ្យកម្ពុជាឈ្នះក្តីលើគណៈកម្មការអឺរ៉ុបរបស់​តុលាការសហភាពអឺរ៉ុប គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍន៍វិស័យស្រូវអង្ករនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងអត្រាពន្ធជិត២០០ដុល្លារសម្រាប់អង្ករ១តោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ បន្ទាប់មកពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារក្នុង១តោន នៅឆ្នាំ២០២០ និងបន្តធ្លាក់មក១៤១ដុល្លារក្នុង១តោន នៅឆ្នាំ២០២១។ ក្រោយមកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានសម្រេចលើកលែងការពន្ធលើការនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបឡើងវិញ ដោយថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ទីផ្សារអឺរ៉ុបនឹងអាចស្រូបទាញការនាំចូលអង្ករកម្ពុជាបាន៤០%ឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីមានការធ្លាក់ចុះនៅ៣ឆ្នាំជាប់គ្នារួចមក៕




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងសម្រេចការសាងសង់បាន៧០% នៅត្រឹមដំណាច់ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពកំណត់យកឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»ជាឈ្មោះផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលកំពុ…

លោក Elon Musk រឿងវ៉ាវ Twitter នឹងត្រូវដកចេញពី App Store របស់ Apple ត្រូវបានដោះស្រាយហើយ

ព័ត៌មាន
ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk បានដោះស្រាយការយល់ច្រលំគ្នារួចរាល់ហើយជុំវិញរឿងក្រុមហ៊ុន Apple ព្រមានដក Twitter ចេញពី App S…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ