ទីផ្សារសត្វក្រពើ

កម្ពុជា គ្រោងនាំចេញក្រពើរស់ប្រមាណ២ពាន់ក្បាលទៅកាន់ទីផ្សារចិន ជាលើកទី២ ក្រោយជោគជ័យលើការនាំចេញលើកដំបូង


កម្ពុជា គ្រោងនាំចេញសត្វក្រពើរស់ប្រមាណ២ពាន់ក្បាលបន្ថែមទៀតទៅកាន់ទីផ្សារចិន បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញលើកដំបូងប្រមាណ១ពាន់ក្បាល។ បើតាមការអះអាងរបស់អនុប្រធានសហគមន៍កសិកម្មចិញ្ចឹមក្រពើ ពួកមានជ័យ ការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារចិននេះអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងរៀបចំលិខិតបែបបទ។
ទីផ្សារសត្វក្រពើ
ដោយ

អ្នកចិញ្ចឹមក្រពើរំពឹងថា តាមរយៈការជួយស្រូបទាញក្រពើរស់របស់កម្ពុជា ពីសំណាក់ទីផ្សារចិននេះ វានឹងរួមចំណែកជួយលើកកម្ពស់ការចិញ្ចឹមក្រពើ និងទីផ្សារក្រពើនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

លោក គង់ មី អនុប្រធានសហគមន៍កសិកម្មចិញ្ចឹមក្រពើ ពួកមានជ័យ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា បច្ចុប្បន្នអ្នកពាក់ព័ន្ធកំពុងរៀបចំលិខិតបទដ្ឋាន ដើម្បីពង្រីកការនាំចេញសត្វក្រពើទៅកាន់ទីផ្សារប្រទេសចិន បន្ថែមទៀត ខណៈការនាំចេញលើកទី១ ចំនួន១ពាន់១រយក្បាល កាលពីពេលថ្មីៗបានធ្វើឡើងត្រឹមខេត្តក្វាងចូវ ប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ គម្រោងនាំចេញក្រពើរស់លើកទី២នេះ អាចមានចំនួនប្រមាណ២ពាន់ក្បាល ឬស្មើនឹង៤ទូកុងតឺន័រ។ តាមរយៈការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារចិននេះ លោក គង់ មី រំពឹងថា វានឹងរួមចំណែកជួយលើកកម្ពស់ការចិញ្ចឹមក្រពើនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ បន្ទាប់ពីមុខរបរនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ។

សូមបញ្ជាក់ថា មុនអាចនាំចេញក្រពើរស់ទៅកាន់ទីផ្សារចិននៅពេលនេះ មន្ដ្រីជំនាញកម្ពុជា បានចុះយកសំណាកក្រពើ ដើម្បីវិភាគជំងឺមួយចំនួនតាមលក្ខខណ្ឌតម្រូវ និងអនុសញ្ញាសាយតេស។ ក្រោយការនាំចេញលើកទី១របស់កម្ពុជា ទទួលបានជោគជ័យ នោះវានឹងធ្វើឱ្យទីផ្សារសត្វក្រពើរស់របស់កម្ពុជានៅប្រទេសចិននឹងមានវិសាលភាពកាន់តែធំ និងអាចផ្តល់ផលប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងស្រុកឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៣ នៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃថា អំណាចនៃការចាយរបស់ពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនឹងខ្ពស់ជាងឆ្នាំមុន

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតចូលមកដល់ប្រជាពលរដ្ឋភាគច្រើនបានត្រៀមកញ្ចប់ថវិកាមួយចំនួនសម្រាប់ចំណាយទៅលើការទិញរបស់របរ និងធ្វើ…

តើហេតុផលអ្វីជំរុញឱ្យសហរដ្ឋអាម៉េរិក ផ្អាកផ្ដល់មូលនិធិដល់អង្គការពាណិជ្ជកម្មពិភពលោក?

រដ្ឋបាលអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ តាមរយៈការផ្អាកផ្តល់មូលនិធិជួយគាំទ្រដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ