ផ្សារមូលបត្រកម្ពុជា

កម្ពុជា គ្រោងបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកៀរគរទុនសម្រាប់អភិវឌ្ឍន៍គម្រោងនានា


រាជរដ្ឋាភិបាលកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននានា អាចកៀរគរទុនយកទៅអភិវឌ្ឍន៍គម្រោងនានា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) មូលបត្រហេដ្ឋារចនាសម្ព័ន្ធ ជាមូលបត្របំណុលថ្មីមួយទៀត ដែលមានការវិនិយោគរយៈពេលវែង និងមានទំហំទឹកប្រាក់ធំ ដែលស័ក្ដិសមនឹងតម្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ញត្តិថ្មីមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុននានា អាចបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ។ មូលបត្រនេះជាមូលបត្របំណុលថ្មីមួយ ដែលមានការវិនិយោគរយៈពេលវែង និងមានទំហំទឹកប្រាក់ច្រើន ខណៈនៅកម្ពុជា កំពុងមានតម្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើន។ ការអនុញ្ញាតឱ្យបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធនេះ គឺដោយសារកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទំហំទឹកប្រាក់ដ៏ច្រើន និងត្រូវការពេលវេលាយូរទើបអាចទទួលបានផលត្រលប់មកវិញ ខណៈវិស័យឯកជនក៏ចាប់ផ្ដើមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាបណ្ដើរៗផងដែរ។

​ឯកឧត្តម ហុង សុហួរ ជឿជាក់ថា ចាប់ពីពេលនេះតទៅចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនទាមទារឱ្យវិនិយោគក្នុងទំហំទឹកប្រាក់ច្រើន ឬគម្រោងណាដែលអ្នកវិនិយោគរំពឹងទទួលបានផលសងត្រលប់មកវិញក្នុងរយៈពេលលឿន នោះនឹងអាចមានវិស័យឯកជនចូលវិនិយោគតាមរយៈការប្រើប្រាស់យន្តខាងលើ ខណៈនាពេលកន្លងទៅគម្រោង សូឡាហ្វាម ដែលស្ថិតក្នុងមូលបត្រហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបោះផ្សាយរួចម្ដងមកហើយ។

​សូមបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឱ្យមានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដែលឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់ក្រុមហ៊ុនគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធអាចកៀរគរទុនពីការបោះផ្សាយនេះយកទៅអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមហ៊ុនចំនួន២៤ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៣ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៤៧៥លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD នៅប្រេស៊ីល កំពុងរងបណ្តឹងជុំវិញការប្រើប្រាស់កម្មករដូចទាសករ

រដ្ឋអាជ្ញាដែលមានដែនសមត្ថកិច្ចគ្រប់គ្រងស្ថានភាពការងារកម្មករនៅក្នុងប្រទេសប្រេស៊ីលកំពុងប្តឹងក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ច…

តើគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ មានសារសំខាន់យ៉ាងណាខ្លះ?

ក្រោយមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភថា ការសាងសង់បង្គោលអង់តែនទូរសព្ទនៅតំបន់ទេសចរណ៍ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ អាចធ្វើឱ្យបាត់បង់សោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ