វិស័យអចលនទ្រព្យ

អ្នកជំនាញសេដ្ឋកិច្ចជប៉ុនថា កូនសោនៃកំណើនសេដ្ឋកិច្ចចិន ពឹងផ្អែកលើសន្ទុះនៃវិស័យអចលនទ្រព្យ


ការជាប់គាំងនៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជប៉ុន លើកឡើងថា នឹងគំរាមកំហែងដល់ការសម្រេចគោលដៅកំណើន GDP ទ្វេដងរបស់ប្រទេសនេះ។ វិស័យអចលនទ្រព្យក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ នឹងមិនអាចសម្រេចបានកំណើនឡើយរហូតដល់ឆ្នាំ២០២៩។ បញ្ហានេះនឹងអាចធ្វើឱ្យមហាយក្សចិនពិបាកនឹងក្លាយជាប្រទេស ដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់ ពោលគឺ២ម៉ឺនដុល្លារទៅ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣៥។
វិស័យអចលនទ្រព្យ
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានលើកឡើងតាមរយៈរបាយការណ៍ថ្មីមួយថា ប្រសិនបើពពុះអចលនទ្រព្យចិនផ្ទុះឡើង ហើយបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុនោះ សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រហែល១%។ ប្រភពដដែលអះអាងថា ប្រសិនបើទីក្រុងប៉េកាំង មិនអាចដោះស្រាយបញ្ហាបានទេ នោះគោលដៅដែលខ្លួនបានកំណត់នៅឆ្នាំ២០៣៥ នឹងពិបាកសម្រេចបានតាមការរំពឹងទុកណាស់។

សារព័ត៌មាន Nikkei បានឱ្យដឹងថា នៅពេលនេះសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងតែប្រឈមនឹងការដាំក្បាលចុះ ដោយសារតែវិបត្តិក្នុងទីផ្សារអចលនទ្រព្យ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកនេះ។ សារព័ត៌មាននេះបានបន្តរាយការណ៍ថា ផែនការរបស់រដ្ឋាភិបាលចិន ក្នុងការពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអចលនទ្រព្យអាចដាក់បន្ទុកលើសលប់លើប្រព័ន្ធហិរញ្ញវត្ថុ។

ប្រភពដដែលព្រមានថា ការឆ្លើយតបខុសអាចបង្កគ្រោះថ្នាក់ ខណៈដែលពេលនេះការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ខុនដូ និងតម្លៃខុនដូអាចបណ្ដាលឱ្យខកខានការបង់កម្ចីធនាគារ ដែលជាលទ្ធផលនឹងបង្កឱ្យរីករាលដាលវិបត្តិហិរញ្ញវត្ថុនៅតាមធនាគារខ្នាតតូច និងមធ្យម។

នៅពេលនេះវិបត្តិកំពុងតែទាញវិបត្តិ ស្របពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀតនៅប្រទេសចិនកំពុងតែមានបញ្ហាផងដែរ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងផ្តល់អាទិភាពលើការសងបំណុលជាហេតុនាំឱ្យការហូរចេញនូវមូលធនចិនកើនឡើង ហើយប្រាក់យន់ នឹងធ្លាក់ថ្លៃបន្ថែមទៀត។

បើតាមការព្យាករ អត្រាកំណើនពិតប្រាកដរបស់ប្រទេសចិន នឹងមិនមានឡើយនៅឆ្នាំ២០២៧ ក្រោមសេណារីយ៉ូនេះ បើទោះបីជាមានការព្យាករថា ប្រទេសចិនអាចនឹងរក្សាកំណើនក្នុងរង្វង់៣,២%ក៏ដោយ ។ រហូតដល់ឆ្នាំ២០២៩ អត្រាកំណើននឹងធ្លាក់ចុះមកនៅក្រោម១,៥%។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានអះអាងថា ប្រសិនបើចិនមានបញ្ហាសេដ្ឋកិច្ច នោះវាក៏នឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចប្រទេសផ្សេងទៀតឱ្យធ្លាក់ចុះផងដែរ។ មកដល់ពេលនេះ ប្រទេសចិននៅតែព្យាយាម និងដាក់ចេញនូវគោលនយោបាយនានា ដើម្បីធានាថា នៅក្នុងឆ្នាំ២០៣៥ ប្រទេសចិនអាចនឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP)ទ្វេដង និងបង្កើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឱ្យដល់កម្រិតដូចក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ពោលគឺចន្លោះពី២ម៉ឺនដុល្លារទៅ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ គេបានព្យាករថា ប្រសិនបើស្ថានភាពនៅតែដូចបច្ចុប្បន្ន អត្រាកំណើនពិតប្រាកដរបស់ប្រទេសចិននឹងបន្តយឺត ដោយធ្លាក់ក្រោម៣%ក្នុងឆ្នាំ២០២៩ ហើយដល់ឆ្នាំ២០៣៥ នឹងបន្តថយចុះទៀតដល់២%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនដែកអាម៉េរិក US Steel ព្រមព្រៀងលក់ឱ្យក្រុមហ៊ុនដែកជប៉ុន Nippon Steel ក្នុងតម្លៃជាង១៤ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនដែកអាមេរិក US Steel ដែលធ្លាប់ជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុងរបស់ពិភពលោកបានព្រមព្រៀងលក់ទៅឱ្យក្រុមហ៊ុនដែកធំបំផុតរបស់ជប៉ុន Nippo…

ប្រទេសចំនួន១០ដឹកនាំដោយអាម៉េរិក នឹងល្បាតរួមគ្នានៅសមុទ្រក្រហម ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធី

ព័ត៌មាន
សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទ បានប្រកាសអំពីការបង្កើតសម្ព័ន្ធភាពប្រទេសចំនួន១០ ដែលមានចក្រភពអង់គ្លេស បារាំង បារ៉ែន អ៊ីតាលី និងប្រទេសផ្សេងទៀត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ